ស្លាកបក្សភ្លើងទៀននៅស្រុកស្ទឹងត្រង់ ត្រូវអ្នកគាំទ្រផ្តួលចោលជាបន្តបន្ទាប់ ព្រោះស្អប់នយោបាយបំបែកបំបាក់ជាតិ

(កំពង់ចាម)៖​ ស្លាកគណបក្សភ្លេីងទៀននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវ​បាន​អ្នក​គាំទ្រផ្តួលចោលជាបន្តបន្ទាប់ ព្រោះតែពួកគេ​អស់ជំនឿ និងស្អប់ខ្ពើមចំពោះការប្រើ នយោបាយនាំមកនូវការបែកបាក់ និងអន្តរាយដល់ជាតិ។

នៅថ្ងៃព្រហស្បតិ៍ ទី១៥​ ខែមិថុនា​ ឆ្នាំ​២០២៣​ ស្លាកគណបក្សភ្លើងទៀតចំនួនពីរទៀត នៅក្នុងភូមិទួលពោធិ៍ និងភូមិព្រះ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានអ្នក គាំទ្ររបស់ខ្លួននាំគ្នាផ្តួលចោលជាបន្តបន្ទាប់។ មិនត្រឹមតែផ្តួលស្លាកបក្សចោលនោះទេ ក្រុមអ្នកគាំទ្រ ដែលធ្លាប់ធ្វើសកម្មភាពគាំទ្របក្សភ្លើងទៀន ក៏បាននាំគ្នាដោះមួក ដោះអាវ ដែលមានរូបសញ្ញាបក្សភ្លើងទៀនចេញពីខ្លួន ជានិមិត្តរូបនៃបោះបង់ និងចាកចេញពីបក្សភ្លើងទៀន។

លោក​ ហ៉ីម​ មូសា​ វ័យ ៣៨ឆ្នាំ​ អ្នកគាំទ្របក្សភ្លើងទៀន នៅភូមិទួលពោធិ៍​ និងលោក​ ម៉ាន់​ ម៉ាលិច​ អាយុ ៥៣ឆ្នាំ​ អ្នកគាំទ្របក្សភ្លើងទៀន នៅភូមិព្រះ​ ឃុំព្រែកកក់​ សុទ្ធសឹង ជាអ្នក​ដែលធ្លាប់គាំទ្រយ៉ាងមុតមាំជាមួយបក្សភ្លើងទៀន ហើយធ្វើសកម្មភាពកៀរគររក អ្នកគាំទ្រដល់បក្ស។

ជាមួយការផ្តួលស្លាកបក្សនេះ លោក ហ៉ីម មូសា និងលោក ម់ាន់ ម៉ាលិច បានលើក​ឡើង​ថា ការណ៍ដែលនាំឱ្យពួកគេផ្តួលស្លាកបក្សភ្លើងទៀន ដោះអាវ ដោះមួកបក្សចោល​នេះ ក៏ព្រោះតែអស់ជំនឿចិត្តជាមួយការដឹកនាំបក្សមួយនេះ។ ជាពិសេសពួកគេស្អប់ខ្ពើម​នឹងបក្ស ដែលបន្តធ្វើតាមនយោបាយមេបក្សស្រមោល សម រង្ស៉ី អនុវត្តន៍នយោបាយ​ពិសពុលបំបែកបំបាក់ជាតិ និងនាំមកនូវមហន្តរាយដល់ជាតិ៕

 

Recommended For You