ជីវិតនិងសង្គម ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

រដ្ឋមន្រ្តីសេដ្ឋកិច្ច បង្ហាញពីវិស័យសក្តានុពលកម្ពុជា ដល់ធុរកិច្ចសិង្ហបុរី

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការស្វាគមន៍ ចំពោះវត្តមានរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី ចំពោះការចុះមកសិក្សាស្វែងយល់ពីសក្ដានុពលទីផ្សារ និងការវិនិយោគនៅកម្ពុជា ខណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច ក៏លើកបង្ហាញពីវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមានថែមទៀត។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២ ខែសីហា ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF)។

សេចក្តីជូនដំណឹងបន្តថា ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដឹកនាំដោយលោក Gary Lim ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣ រូបទៀត បានចូលជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពលទីផ្សារ និងការវិនិយោគ ពិសេសស្វែងរកកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

  

nmr