ភ្នំពេញ ÷ ផ្ដើមពីអតិថិជនរាប់សិបនាក់ បានមកតវ៉ា តាំងពីព្រឹក ថ្ងៃទី០៧ ខែសីហា នៅមុខស្នាក់ការ ក្រុមហ៊ុនពិភពដីមាស ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។
លុះរសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផង ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា ប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ។ គិតត្រឹមម៉ោង៤និង៣០នាទីល្ងាចនេះ សមត្ថកិច្ចឡោមព័ទ្ធ ឃាត់ខ្លួនបានថៅកែម្នាក់ ( ឧកញ៉ា ហ៊ី គឹមហុង ) និងអង្គរក្សជាច្រើននាក់ បញ្ជូនទៅស្នងការដើម្បីចាត់ការតាមនីតិវិធី ។