ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន នឹងវិលចូលប្រទេសថៃវិញនៅសប្តាហ៍ក្រោយ

កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃទី១៩ ខែសីហានេះ បានបង្ហើបឱ្យដឹងថា ឪពុករបស់ខ្លួននឹងវិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃទី២២ ខែសីហានេះ ចំថ្ងៃដែលសភាថៃនឹងបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ដែលអាចនឹងបិទបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ។

កូនស្រីលោក ថាក់ស៊ីន គឺអ្នកនាង ផែថោងថាន ស៊ីនណាវ៉ាត់ ដែលជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងគណបក្សភឿថៃ នៅថ្ងៃទី១៩ ខែសីហានេះ បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ថា នៅថ្ងៃអង្គារទី២២ ខែសីហា ម៉ោង៩ព្រឹក ខ្ញុំនឹងទៅទទួលលោកប៉ាខ្ញុំ គឺលោក ថាក់ស៊ីន នៅឯព្រលានយន្តហោះដូនមឿង។

ការវិលត្រឡប់របស់លោក ថាក់ស៊ីន ចូលស្រុកវិញ នឹងគាប់ជួនពេលគ្នាជាមួយនឹងការបោះឆ្នោតនៅសភាថៃនារសៀលថ្ងៃដដែល ដែលនឹងត្រូវមើលឃើញថាតើលោក ស្រេតថា ថាវីស៊ីន ដែលជាបេក្ខជនរបស់គណបក្សភឿថៃ អាចក្លាយជានាយករដ្ឋមន្រ្តីដែរឬយ៉ាងណា ដើម្បីបិទបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយរយៈពេល៣ខែមកនេះ គិតចាប់តាំងតែពីការបោះឆ្នោតសកលកាលពីខែឧសភាមក។ ប្រភព៖ AFP

nmr