សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អតីតកាល និងបច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់ ចំពោះការវិវត្តន៍វិជ្ជមាននៃការអប់រំ ។ ជាក់ស្ដែង យុវជនកម្ពុជា មានសមត្ថភាពសរសេរចងក្រងសៀវភៅបានល្អ និងមានការច្នៃប្រឌិតខ្ពស់ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ កោតសរសើរដល់យុវជនកម្ពុជា ដែលទើបតែរៀនថ្នាក់ទី១១ តែមានសមត្ថភាពសរសេរចងក្រងសៀវភៅបានល្អ។ សម្តេច ក៏បានកោតសរសើរដល់យុវជនកម្ពុជា បានច្នៃប្រឌិតគ្រឿងយន្តប្រើតេឡេបញ្ជា ។