កម្សាន្ត ជីវិតនិងសង្គម

កូនក្រុម នរិទ្ធ ៣ រូបនេះ ចេញមកផ្អើល The Rapper Cambodia វគ្គ Battle Round

វគ្គ Battle Round  សប្ដាហ៍ ដំបូង របស់ កម្មវិធី The Rapper Cambodia ទស្សនិកជន បាន ឃើញ  និង ស្ដាប់ បទ ថ្មី និង ការ រ៉េប ស្ទីល៍ប្លែក និព្រម ទាំង ការ សម្ដែង របស់ បេក្ខជន ដែល ជា team របស់ coach នរិទ្ធ ជាពិសេស ៣ នាក់ Vanno, Kan ហើយនិង Emi ដែល ត្រូវ ចាប់ ក្រុម តែ មួយ។

ក្រោយ ចម្រាញ់ បេក្ខជន ទាំង ៥ សប្ដាហ៍  ក្នុង វគ្គ Audition មក coach នរិទ្ធ ទទួល បាន កូន ក្រុម ១០ រូប។ វគ្គ Battle Round នេះ គឺ ជា វគ្គ ដែល កូន ក្រុម របស់ Coach នីមួយៗ ត្រូវ បាន បំបែក ទៅ ជា ៤ ក្រុម  ហើយ ត្រូវ ប្រកួតប្រជែង គ្នា ដើម្បី រក អ្នក ជើង ខ្លាំង អាច ឈាន បន្ត ទៅ វគ្គ ក្រោយ ៗ ទៀត បាន។

សម្រាប់ Vanno, Kan ហើយនិង Emi បាន បកស្រាយ បទ “ពួកម៉ាកទាំង 3”។ Team នេះ ចេញ មកពិតជា កក្រើក ឆាក ដោយសារ Vibe ស្រដៀង គ្នា ហើយ នោះ អ្នក ទាំង ៣ ក៏ សុទ្ធតែ ពូកែ ពាក្យ សម្ដី និង ចុង ជួន លែបខាយ បែប លេងសើច ឆ្លងឆ្លើយ ញុះ គ្នា លេង តាម យ៉ាង រីករាយ។

nmr