សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់ ក្រោមកម្មវិធីបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ (១.៥លាននាក់)។
នាញដែលអាហារូបករណ៍ផ្តល់ជូនរួមមាន ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន១៥០នាក់, ការដំឡើងបណ្តាញបំពង់ទឹក ចំនួន ៦០នាក់, ការងារកំបោរ ចំនួន៦០នាក់, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហរដ្ឋាន ចំនួន ១២០នាក់, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ចំនួន៦០នាក់, ការថែទាំ និងជួសជុលរថយន្តចំនួន ៩០នាក់ និងការថែទាំ និងជួសជុលអគ្គិសនីរថយន្តចំនួន ៦០នាក់។
លក្ខខណ្ឌនៃការជ្រើសរើស ៖ មានប័ណ្ណក្រីក្រ១ ឬក្រីក្រ២, ប័ណ្ណងាយរងហានិភ័យ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទូរស័ព្ទលេខ 070 37 31 67 / 012 70 09 11 ឬទៅកាន់វិទ្យាស្ថានដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវិថីសម្តេចវិបុលបញ្ញា សុខ អាន ៕