ក្រសួងអប់រំ ៖”ទោះជាកាយសម្បទាមិនគ្រប់គ្រាន់ តែមានបេះដូងពោរពេញដោយឆន្ទះនិងក្តីសង្ឃឹម”

នេះជារូបភាពរបស់បេក្ខជនពិការដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

 

ជាមួយការបង្ហាញពីរូបភាពនេះដែរក្រសួងអប់រំ យុវជននិងកីឡា បានសម្តែងការកោតសរសើរ និងក៏ដូចជាលើកទឹកចិត្តចំពោះបេក្ខជនពិការទាំងអស់ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះផងដែរ។

 

ក្រសួងបានសរសេរតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អមជាមួយរូបភាពបេក្ខជនពិការទាំងនេះផងថា”ទោះជាកាយសម្បទាមិនគ្រប់គ្រាន់ តែមានបេះដូងពោរពេញដោយឆន្ទៈនិងក្តីសង្ឃឹម”។

 

គួរបញ្ជាក់ថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត៕

Recommended For You