កម្សាន្ត ជីវិតនិងសង្គម

អ្នកឧកញ៉ា លាង ម៉េង យកឧទ្ធម្ភាគចក្រ ជូនស្ដេចប្រដាល់ ដាវ លីឌុច ទស្សនាចម្លាក់មរតកគុនខ្មែរ តាមជញ្ជាំងប្រាសាទអង្គវត្ត

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកាម្សិលមិញនេះ បានយកឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ជូនដំណើរកំពូលកីឡាករលំដាប់កំពូលភូមា ដាវ លីឌុច ទៅទស្សនាខេត្តសៀមរាប ដើម្បីមើលឃើញផ្ទាល់ភ្នែក ពីមរតកចម្លាក់ក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរ នាសម័យមហានគរ នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត។

 

កីឡាកររូបនេះ ដើរទស្សនាដោយមិនពាក់ស្បែកជើងឡើយ ដោយបង្ហាញពីការគោរពប្រាសាទបុរាណខ្មែរ ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ។

 

គំនិតផ្ដួចផ្ដើមរៀបចំបដិសណ្ឋារកិច្ចដ៏សែនកក់ក្ដៅ និងដំបូងគេនៅកម្ពុជា ជូនដល់កីឡាករប្រដាល់ ដាវ លីឌុច ទៅកាន់ទឹកដីប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ នាខេត្តសៀមរាប ពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង រៀបចំឡើង បន្ទាប់ពីស្ដេចប្រដាល់ភូមា បានបញ្ចប់ការប្រកួតជាមួយអ្នកប្រដាល់ ព្រំ សំណាង កាលពីរាត្រីថ្ងៃទី០៥ ខែ វិច្ឆិកា។

nmr