ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់សារព័ត៌មានប្រយុទ្ធនៅព្រឹកថ្ងៃទី៦ ខែធ្នូនេះ ក្រុមការងារក្រសួងកំពុងធ្វើកិច្ចការងារករណីមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើលិខិតស្នើទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ ដែន ដីនគរូបនីយកម្ម និងសំណង់ ស្នើសុំ ផ្លាស់ ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ទៅនិងភាពមិនប្រក្រតីមួយចំនួន និងការ ប្រព្រឹត្តអំពើពុករលួយថែមទៀតផង។
Related Articles
ក្រសួងធនធានទឹក ជូនដំណឹងឲ្យប្រជាជនមានការប្រុងប្រយ័ត្នព្រោះបណ្ដាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង លាយឡំនិងខ្យលកន្រ្តាក់
ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី13 ខែកក្កដានេះ បានបញ្ជាក់ថា ចន្លោះថ្ងៃទី14 ដល់ថ្ងៃទី20 កក្កដា កម្ពុជា នឹងមានភ្លងធ្លាក់ក្នុងកម្រិតមធ្យមទៅខ្លាំង។ ក្រសួងបន្តថា ក្រៅពីភ្លៀងមានបរិមាណច្រើនហើយ ក៏នឹងមានខ្យល់កន្រ្តាក់ ផ្គររន្ទះផងដែរ។ តាមក្រសួងមូលហេតុដែលនាំឲ្យកម្ពុជាជួបស្ថានភាពអាកាសធាតុបែបនេះ ក៏ដោយសារតែកម្ពុជាកំពុងតែទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ហើយប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងជាថ្មីនៅកម្ពុជា គួបផ្សំនិងខ្យល់មូសុងនីរតី។ ចំពោះស្ថានភាពដែលកម្ពុជានឹងជួបប្រទះនេះ ក្រសួងទទូចសួមឲ្យប្រជាជនកុំមានការធ្វេសប្រហែសឡើយ ដោយត្រូវរៀបចំបង្ការទុកមុនដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូលសម្រាប់ឆ្នាំ២០២៣
ភ្នំពេញៈ ឯកឧត្ត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអាទិ៍៖ ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ។
រដ្ឋមន្ត្រីបរិស្ថាន : សហគមន៍តំបន់ការពារធម្មជាតិជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាលក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ភ្នំពេញ : ការបង្កើតបណ្តាញសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។ នេះគឺជាថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសជួបសំនេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាពជាដៃគូដ៏ល្អក្នុងការកសាងសហគមន៍ឲ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ជីវភាពសហគមន៍មូលដ្ឋានមានភាពប្រសើរ លុះត្រាតែគ្រួសារប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ រស់នៅប្រកបដោយអនាម័យស្អាត និងកូនចៅបានបន្តការសិក្សាបានខ្ពង់ខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យសហគមន៍ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសពង្រឹងលើធនធានអ្វីដែលសហគមន៍មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដែលជួយឲ្យគ្រួសារប្រជាសហគមន៍ មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ មានសុខភាពល្អបរិបូណ៍ មានកម្លាំងប្រាជ្ញាវាងវៃ និងបង្កើនជីវភាពគ្រួសារតាមរយៈការលក់ចេញផលិតផលនានា ទៅកាន់ទីប្រជុំជន ទៅកាន់ទីផ្សារនានានៅរាជធានីភ្នំពេញបន្ថែមទៀត។ បន្ថែមពីនេះសហគមន៍មួយចំនួនមានសក្តានុពលក្នុងការបង្កើតជាទេសចរណ៍ធម្មជាតិ […]