ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា

បានសហការសម្របសម្រួលជាមួយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងអមដំណើរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដែលរៀបចំជាលើកទី៥ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពដែលមានសមាជិកសមាជិកា ចូលរួមចំនួន ២១០នាក់  នៅអគារសេរីភាព សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ថ្ងៃទី ២៨.០១.២០២៤។

ចេញផ្សាយដោយអង្គភាព NMR TV ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៤

ភ្នំពេញ,ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មានវគ្គទី៥ ចំនួន ១៥០នាក់ រៀបចំឡើងដោយសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាអគារសេរីភាព ស្ថិតនៅវិថីវិចិត្រសិល្បៈ(ផ្លូវOCIC) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព បានជម្រាបជូនថា នេះជាលើកទី៥ ហើយដែលសមាគម បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ហើយសម្រាប់វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន រយៈពេលពេញ១ថ្ងៃ នាឱកាសនេះ ផ្តោតជាសំខាន់លើប្រធានបទ៖
១- ពិធីករពិធីការិនី
២- អ្នកអត្ថាធិប្បាយ
៣- រៀនអនុវត្តការសរសេរ
៤-WH
៥- រៀនអនុវត្តបច្ចេកទេសថតរូបភាពនិងវីដេអូ ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងព័ត៌មាន នឹងផ្តល់គ្រូបង្គោលលើ ៣ មុខវិជ្ជា មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេស ថតរូបពីក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា “ សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ “ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ដើម្បីអោយសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។

 

nmr