ប៉ុន្មានថ្ងៃមកនេះមហាជនអ្នកលេងនៅក្នុងបណ្តាញសង្គមពិតជាមានការភ្ញាក់ផ្អើលនិងងឿងឆ្ងល់ខ្លាំងតែម្តងព្រោះថាជិតដល់ថ្ងៃបូជាសពតារាស្រី តែងម៉ូ ស្រាប់តែលេចធ្លាយទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះរបស់តែងម៉ូដោយបានបញ្ជាក់ថានាងមិនទាន់ស្លាប់ទេហើយថែមទាំងបានទម្លាយចេញរូបភាពនិងវីដេអូភស្តុតាងជាបន្តបន្ទាប់ដែលបង្ហាញសុទ្ធសឹងជារូបភាពនៅថ្ងៃកើតហេតុ ហើយក្នុងនោះ ជាពិសេសជារូបភាពរវាង តែងម៉ូ និងនាង កាទិក ដែលជាមិត្តសម្លាញ់រងការចោទប្រកាន់ពីមហាជននៅក្នុងស្លាប់របស់តារាស្រីរូបនេះ។ តែទោះជាយ៉ាងណាក្រោយឃើញគេបង្ហោះរូបភាពរបស់ខ្លួននិងធ្វើការវាយប្រហារដើម្បីឲ្យមហាជនយល់ច្រឡំកាន់តែខ្លាំង នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២ នាងKratikItsarinព្រោះតែនៅមិនស្រណុកចិត្តក៏បានរៀបចំប្តឹងជនអាថ៌កំបាំងនោះ ដែលបានបង្កើតផេកហ្វេសប៊ុកប្រើឈ្មោះ Tangmo Nida និងបន្ទាប់មក ក៏បានបង្កើតផេកថ្មីមួយទៀតដាក់ឈ្មោះថា Happy Melon official ក្នុងគោលបំណងវាយប្រហារសំដៅមកលើនាងតែម្នាក់គត់ព្រោះហួសចិត្តនឹងនាង កាទិក ដែលជាអ្នកគ្រប់គ្រង និងជាមិត្តសម្លាញ់ គឺនៅតែបានអះអាងថា តែងម៉ូបានស្លាប់ដោយសារឧបទ្ទវហេតុធ្លាក់ទូកខណៈមហាជនមិនជឿសោះឡើយ។
ជាក់ស្តែង ផេកដែលបានអះអាងជា តែងម៉ូ បង្កការភ្ញាក់ផ្អើលនេះ បានបញ្ចេញវីដេអូព្រាលៗ បញ្ជាក់ថា នាងត្រូវបានគេធ្វើបាបនៅទូក មុនពេលរុញទម្លាក់ចូលទៅក្នុងទឹកទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ជុំវិញការប្តឹងពីសំណាក់នាង កាតិក ថ្មីៗនេះ មានព័ត៌មានមួយបានចុះផ្សាយថា ប៉ូលីសផ្នែកបង្ក្រាបបទល្មើសបច្ចេកវិទ្យា បានប្រាប់នាង កាទិក ថា ជនសម្ងាត់បង្ហោះរូបភាព ឃ្លីប និងព័ត៌មានវាយប្រហារនោះ គឺមានប្រភពមកពីទីក្រុង Boston រដ្ឋ Massachusetts(សហរដ្ឋអាមេរិក)។ ប៉ូលីសបានបញ្ជាក់ថា ឧបករណ៍ដែលជននោះបានបង្ហោះរាល់វីដេអូ និងរូបភាព គឺជាកុំព្យូទ័រ និងស្មាតហ្វូន ដែលបានកំណត់ម៉ោងចេញផ្សាយដោយស្វ័យប្រវត្ដិ គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច (ម៉ោងនៅប្រទេសថៃ)។
ប៉ូលីសក៏បានបង្ហើបឲ្យដឹងថា ជនដែលបានទម្លាយរូបភាព និងវីដេអូទាំងនោះ បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទនិយាយជាមួយមនុស្សស្និទ្ធស្នាលដែល តែងម៉ូ គោរព និងស្រឡាញ់អស់រយៈពេលជាងមួយខែមកហើយ ដោយក្នុងមួយថ្ងៃៗនិយាយគ្នាយ៉ាងតិច ៣-៤ ម៉ោង៕