ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋពីរនាក់កែច្នៃគ្រាប់បោកត្រីខុសបច្ចេកទេសបណ្តាលឱ្យផ្ទុះរបួសធ្ងន់ទាំងពីរនាក់

បាត់ដំបង: បុរសពីរនាក់បែកគំនិតកែច្នៃគ្រាប់យកទៅបោកត្រីខុសបច្ចេកទេសបណ្តាលឱ្យផ្ទុះរបួសធ្ងន់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុច ភូមិអូរតាតឹង ស្ថិតក្នុងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ សមត្ថកិច្ចស្រុកសំឡូតបានអោយដឹងថាជនរងគ្រោះឈ្មោះមឿន ពិសិទ្ធ អាយុ២៨ឆ្នាំ រងរបួសដាច់កដៃខាងឆ្វេង និងឈ្មោះសុត សឿនអាយុ៦២ឆ្នាំ រងរបួសដៃ ជើងខាងស្តាំ ព្រមទាំងភ្នែកខាងឆ្វេង។ ទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសការកែច្នៃផាវបង្កជាគ្រឿងផ្ទុះខុសបច្ចេកទេស ដែលវាអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិផ្សេងៗជាយថាហេតុបាន៕

nmr