ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Stenfan Anton Messerer ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ។ នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាផងដែរ។
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ “Techo Digital Talent Scholarship”។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្ដាញ ឯកទេសសន្តិសុខសាយប័រ ចំនួន៣០កន្លែង និងឯកទេសវិស្វកម្មទូរគមនាគមន៍ និងបណ្ដាញ ចំនួន៣៥កន្លែង។ ដើម្បីធ្វើការចុះឈ្មោះបេក្ខជនអាចធ្វើការចុះឈ្មោះបានតាមរយៈ https://cadt.edu.kh/techo ពីថ្ងៃដំណឹងនេះរហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ បេក្ខជន-បេក្ខនារីដែលបានចុះឈ្មោះប្រឡងតាម Online រួចហើយត្រូវទៅទទួលសាលាកបត្រសុំសិទ្ធប្រឡងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអាចទៅកាន់គ្រឹះស្ថានសិក្សាផ្ទាល់ដែលមានអាសយដ្ឋាន ស្ពានលេខ២ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាជាមួយនឹង ឯកឧត្តម Raja Randhil Singh ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងឱកាសដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១ ។ នៅក្នុងជំនួបនេះ ឯកឧត្តម Raja Randhil Singh ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានជម្រាបសម្តេចតេជោថា លោកពិតជារីករាយណាស់ ដែលបានដឹកនាំគណៈប្រតិភូកីឡា អញ្ជើញចូលរួមមហាសន្និបាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើន ជាមួយនឹងមានការអភិវឌ្ឍ វិស័យកីឡា និងមានពហុកីឡដ្ឋានជាតិមរកតតេជោយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅពេលខាងមុខ។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំលើសមត្ថភាពកម្ពុជា ក្នុងការរៀបចំកិច្ចប្រកួត Sea Games នៅពេលខាងមុខទទួលបានជោគជ័យ។ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបប្រធានស្ដីទីក្រុមប្រឹក្សា អូឡាំពិកអាស៊ី នូវការសម្គាល់ថា តំបន់អាស៊ីយើង ពិតមែនមានប្រជាជនច្រើន […]