ជីវិតនិងសង្គម ព័ត៌មានជាតិ

សំណុំរឿងអតីតប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ងនិងបក្ខពួក ៣នាក់ ពាក់ព័ន្ធករណីចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី

ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះ ត្រូវបានតុលាការក្រុងភ្នំពេញបើកសវនាការយកមកជំនុំជម្រះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ។ បន្ទាប់ពីសួរដេញដោល តុលាការនឹងបន្តសវនាការនៅថ្ងៃទី៩ ខែមិថុនា ជាបន្តទៀត។
គួរបញ្ជាក់ថា ជនជាប់ចោទទាំង៤នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈ។
លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្ខពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
nmr