ឃាតកម្មដ៏សាហាវព្រៃផ្សៃកា.ត់កប្រពន្ធយកក្បាលច្រកថង់ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនបបាន១យប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​កា.ត់​ក​ប្រពន្ធ​ខ្លួនឯង​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​ស្នងការ​នគរបាល​ខេត្តតាកែវ តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៤៥​នាទី រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ នៅ​តាម​ផ្លូវជាតិ​លេខ ៥ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី​អា​.​កកា.ត់​ក្បាល ប្រពន្ធ​នៅ​ក្នុង​បន្ទប់​ជួល​បាន​១​យប់ ហើយ​ព្យាយាម​គេចខ្លួន ។

ឃា​.​ត​កម្ម​កាត់​ក្បាល​ប្រពន្ធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៧ ជាន់​ទី​១ ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៥៣០ ភូមិ​៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ឃា​.​តករ​ខាងលើ​ត្រូវ​សមត្ថកិច្ច​អោយ​ដឹង​ថា ឈ្មោះ ភួង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មាន​ទីលំនៅ​ភូមិ​តាំង​ញាតិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ លី ស្រី​នុ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក អនាម័យ នៅ​SUNWAY TOUK KORK CITY និង​មាន​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ស្ត្រី​រូប​នោះ​ត្រូវ​បាន​ប្តី​កំណាច​កា​.​ត់ក​ស​ម្លា​.​ប់​នៅ​ក្នុង​បន្ទប់​ជួល ហើយ យក​ក្បាល​ច្រក​ថង់​ទុក​កន្លែង​ចំណត​ម៉ូតូ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​វេលា​មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​ជា​ប្តី​បាន​កាន់​បាវ​ស ចុះពីលើផ្ទះ និង​កាន់​កាំបិតប៉័ងតោ ប្រលាក់​សុទ្ធតែ​ឈាម​ដើរ​ចេញពី​ក្នុង​បន្ទប់ ។

លុះ​ក្រោយមក​ក៏​មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​ដែល​គេ​ប្រទះ​ឃើញ បាវ​ស ទុក​នៅ​ចំណត​ម៉ូតូ​ក្នុង​ទីតាំង​អគារ​បន្ទប់​ជួល ត្រង់​កន្លែង​ដាក់​ម៉ាស៊ីនបោកខោអាវ ហើយ​គេ​ក៏​ទាញ​បាវ​បើក​មើល ស្រាប់តែ​ឃើញ​មាន​ឈាម​ហូរ​ចេញពី​ក្នុង​បាវ និង​មាន​ក្បាល​ស្រី​ម្នាក់​នៅ​ក្នុង​នោះ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ ឈ្មោះ ផា​ន់ ស្រី អាយុ​៤៨​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​ប្តី​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២​មក​ម្ល៉េះ ។ នៅ​ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ បុរស​ជា​ប្តី តែងតែមាន​ទំនាស់​គ្នា​រឿង​ប្រចណ្ឌ ។

បន្ទាប់​ពី​កា​.​ត់ក​ស​ម្លា​.​ប់ ប្រពន្ធ បុរស​ជា​ប្តី ក៏​បាន​គេចខ្លួន​បាត់​ទៅ​ស្រុក​កំណើត ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌទួលគោក​សហការ​ជាមួយ នគរបាល​នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាម​រក​ឃាត់ខ្លួន​ដល់​ស្រុក​កំណើត ខេត្តតាកែវ ហើយ​ត្រូវ​បាន​ឃា​.​តករ​ដឹងខ្លួន​គេច​មក​តាម​ផ្លូវជាតិ​លេខ​៥​ក្នុង ខណ្ឌ​ព្រែក​ព្រៅ រាជធានី​ភ្នំពេញ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​តាម​ឃាត់ខ្លួន​បាន​រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

Recommended For You