មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថាយោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីន ថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES។
ភ្នំពេញ៖ ពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរ ប្រឹងប្រែងដោះស្រាយប.ញ្ហាដីពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ប្រកបដោយសុចរិតភាព។ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរពា ក់ព័ន្ធ ត្រូវចេញបណ្ណកម្មសិទ្ធិកា ន់កា ប់ដីធ្លីឱ្យប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ ជាពិ សេសដោះស្រាយប ញ្ហាដីធ្លីពលរដ្ឋ ក្រៅប្រព័ ន្ធតុលាការ និងដីសម្បទានសង្គមកិច្ច ៖ «ខិតខំដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការ ហើយត្រូវមានសុចរិតភាព បើមានសុចរិតភាពយើងនឹងអាចដោះស្រាយបញ្ហាបាន» នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា៖«ការដោះស្រាយប ញ្ហាដីធ្លីក្រៅប្រព័ ន្ធតុលាការ ក៏ជាផ្នែកមួយសម្រួលស្ថានការណ៍ កុំឱ្យឈានទៅដល់ស្ថានភាពធ្ង ន់ធ្ង.រដែរ»,ចំពោះដីសម្បទានសង្គមកិច្ចវិញ សម្ដេច បានប្រាប់ឱ្យរដ្ឋមន្រ្តីដែនដី យកចិត្តទុកដាក់លើកិច្ចការនេះ ព្រោះដីសម្បទាន វាផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្រី.ក្រ។