(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KOSHIRO MUTO នាយកប្រតិបត្តិនៃក្រុមហ៊ុន HONDA CARS HAKATA CO., LTD។ អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខារួមគ្នា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ មានសុពលភាពសម្រាប់រយៈពេល ៤ឆ្នាំ ដោយមានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរលើការបណ្ដុះបណ្តាលជំនាញតោន និង បាញ់ថ្នាំស្របតាមស្ដង់ដារបស់ក្រុមហ៊ុន HONDA CARS HAKATA CO., LTD នៃប្រទេសជប៉ុន ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្តាលជំនាញឯកទេសជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។ ឯកឧត្តម […]
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២ បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភ ដោយធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ ទៅគាស់ទ្វារបន្ទប់ ជនរងគ្រោះត្រូវជាប្អូនថ្លៃ ដែលជានិស្សិតចូលទៅ ចាប់រំ.លោភសេព.សន្ថវៈតែ មិនបានសម្រេច ប្រព្រឹត្តនៅក្នុងមូលដ្ឋាន សង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នួន ភារៈ អាយុ ៣០ ឆ្នាំ ដែលគេស្គាល់ថាជាអង្គរក្សនិង ជាអ្នកបើករថយន្ត ឱ្យអភិបាលខណ្ឌម្នាក់ មានទីលំនៅ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែក នារី រងគ្រោះមាន អាយុ ១៩ ឆ្នាំ ជានិស្សិតឆ្នាំទី ១ ។ សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមក ជនសង្ស័យរូបនេះ ធ្លាប់ប៉ុន.ប៉ងស.ម្លាប់ ឪពុក […]
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤) ដែលបានរៀបចំឡើងនាសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដែលមានសមាសភាពអញ្ជើញចូលរួមចំនួន ៧០០អង្គ/នាក់ ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបាន លើកឡើងថា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ […]