រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា មិនគួរមានការតឹងតែងក្នុងការថតរបស់មហាជននៅតាមតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ឬតំបន់ធម្មជាតិឡើយ ព្រោះ នេះជាការផ្សព្វផ្សាយយ៉ាងទូលំលាយពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។ លោកបានលើកឡើងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ការលើកឡើងរបស់លោកបែបនេះ បន្ទាប់ពីកញ្ញា ពេជ្រ ចរណៃ អ្នកស្រឡាញ់ និងអភិរក្សល្បុក្កតោខ្មែរមួយរូប បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនពីភាពលំបាកក្នុងការសុំអនុញ្ញាតពីអាជ្ញាធរ សម្រាប់ថតរូបបង្ហាញពីក្បាច់គុនខ្មែរ ជាមួយប្រាសាទអង្គរវត្ តដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់។ នៅក្នុងសំណេរនោះ កញ្ញា បន្តថា រាល់ការថតពីក្បាច់គុនខ្មែរ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក គឺសុទ្ធតែជាការចំណាយថវិកា និងពេលវេលាផ្ទាល់ខ្លួនទាំងអស់។ រីឯ កាសុំច្បាប់ថតក្បាច់គុនខ្មែរជាមួយប្រាសាទអង្គរវត្តម្តងៗ គឺពិបាក និងប្រើពេលយូរចំពោះការស្នើសុំថត មិនក្រោម១០ដងនោះទេ ហើយមិនត្រូវបានអនុញ្ញាត សូម្បីតែមួយលើក។ ជុំវិញករណីនេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានសរសេរលើហ្វេសប៊ុកថា៖ “ខ្ញុំយល់ថា មិនគួរតឹងតែងក្នុងការថតតាមតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ឬធម្មជាតិឡើយ ហើយត្រូវធ្វើការលើកទឹកចិត្ត ដោយផ្តល់ជារង្វាន់ដល់អ្នកផលិតមាតិការទេសចរណ៍ណា ដែលទទួលបានការមើលច្រើនថែមទៀតផង”។ លោកជឿថា ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តតាមរយៈមហាជននេះ គឺធ្វើឱ្យពិភពលោកស្គាល់កម្ពុជា […]
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី ថ្កោលទោសការប្រើប្រាស់ទូរស័ព្ទដៃរបស់ទាហានសម្រាប់ការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង ទីក្រុង Makiivka ស្ថិតក្នុងតំបន់ភាគខាងកើត Donetskបណ្តាលឲ្យទាហានកែណ្ឌរុស្ស៊ី ៨៩នាក់ស្លាប់ ។ សញ្ញាទូរស័ព្ទនេះបានធ្វើឲ្យទាហានអ៊ុយក្រែនដឹងពីទីតាំងយុទ្ធភូមិ ហើយគណកម្មការរបស់ពួកគេ កំពុងស៊ើបអង្កេតលើឧប្បត្តិហេតុដែលបានកើតឡើង ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកអត្ថាធិបាយសង្រ្គាម និងពលរដ្ឋសាមញ្ញរុស្ស៊ី និយាយថា ចំនួនស្លាប់ទាហានពិតប្រាកដ អាចនឹងមានរហូតដល់រាប់រយនាក់ ។ ក្រុមមន្រ្តីរុស្ស៊ី និយាយថា កងកម្លាំងអ៊ុយក្រែន បានដាក់គោលដៅលើអគារស្នាក់នៅរបស់ទាហាន ដោយប្រើប្រាស់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ បាញ់ចេញពីប្រព័ន្ធបាញ់មីស៊ីលចម្រុះកាណុង HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ៕
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីប្រគល់រង្វាន់ដល់ជ័យលាភី នៃប្រកួតថតរូបដោយប្រើទូរស័ព្ទ (Smart Phone) ក្រោមប្រធានបទ «កម្ពុជា ៤.០» ដែលរៀបចំឡើងដោយក្រុមហ៊ុន OPPO នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដោយជ័យលេខមួយ បានទៅលើលោក ឃុន កែវវាសនា។ រូបថត៖ ខឹម សុវណ្ណារ៉ា ——————