ព័ត៌មានខាងក្រោម គឺជាព័ត៌មានក្លែងក្លាយ ដែលម្ចាស់គណនីហ្វេសប៊ុកមានចេតនាទុច្ចរិតបង្កភាពចលាចលសង្គមនៅកម្ពុជា ក្នុងគោលដៅបន្សាបកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងបង្ហាញអំពីគោលបំណងបំបែកបំបាក់ទំនាក់ទំនងអន្តរជាតិដ៏រឹងរវាងកម្ពុជា-ចិន ។ ផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាល មកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះបន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នោះឡើយ ។ សូមសាធារណជន ពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការភ័ន្តច្រឡំ និងសូមកុំបន្តចែករំលែកព័ត៌មានក្លែងក្លាយនេះ ៕ សូមអរគុណ !
ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនោះ លោកបានថ្លែងថា អំឡុង នៃការផ្ទុះរាលដាល ជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ ឯកឧត្ដមក៏ដូចជាសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកជាបន្តបន្ទាប់ផងដែរ ក្នុងការជួយដល់ប្រជាជន ហើយមិនមែនក្នុងការផ្ទុះរាលដាលជំងឺសកលនេះទេ ពោលគ្រោះធម្មជាតិផ្សេងៗ ស.ស.យ.ក គឺបានរួមចំណែកយ៉ាងសកម្មផងដែរ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្ដម បានរំលឹកអំពីសំណួររបស់យុវជនដែលបានសួរឯកឧត្ដម ពីក្ដីរំពឹងរបស់ឯកឧត្ដម អំពីដំណើរវិវឌ្ឍន៍ទៅថ្ងៃខាងមុខរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា នៅពេលនេះសហភាពកំពុងតែបន្តបណ្ដុះស្មារតីយុវជនឲ្យបង្កើនការចូលរួមជួយក្នុងកិច្ចការសង្គម ហើយតាមរយៈការបណ្ដុះស្មារតីនេះឯកឧត្ដមសង្ឃឹមថា ទៅថ្ងៃអនាគតយុវជន នឹងមានស្មារតីចូលរួមជួយកិច្ចការសង្គមគ្រប់ទីកន្លែងដោយមិនចាំបាច់មានការចាត់តាំង ឬក៏ណែនាំពីថ្នាក់ដឹកនាំ។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. មានប្រសាសន៍ទៀតថា មកទល់និងសព្វថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាសេនាធិការ និងជាដៃគូគ្រប់ជ្រុងជ្រោយដ៏ស្មោះត្រង់ជាមួយរដ្ឋបាល និងអាជ្ញាធរដែនដី ព្រមទាំងជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្ដម […]
ចៅក្រមនៅរដ្ឋ Delaware កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បានលុបចោលកញ្ចប់ទឹកប្រាក់អត្ថប្រយោជន៍ចំនួន៥៦ពាន់លានដុល្លារ ដែលនាយកប្រតិបត្តិ Elon Musk ទាមទារពីក្រុមហ៊ុន Tesla និងបានសម្រេចថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានបរាជ័យក្នុងការបង្ហាញថា «ផែនការសំណងមានភាពយុត្តិធម៌» ឬបង្ហាញភស្តុតាងជាច្រើន ដែលថាពួកគេអះអាងថា ជាអ្វីដែលបានចរចាជាមួយ Elon Musk។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះប្រហែល ៣% ភ្លាមៗនៅក្នុងការជួញដូរកាលពីថ្ងៃអង្គារ៍កន្លងទៅ បន្ទាប់ពីមានព័ត៌មានអំពីការសម្រេចចិត្តរបស់ចៅក្រម ជុំវិញពាក្យបណ្តឹងដែលប្តឹងដោយ Richard Tornetta ដែលជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។ បើតាមមន្ត្រីតុលាការនៅ Delaware បានឲ្យដឹងថា កញ្ចប់ប្រាក់អត្ថប្រយោជន៍ដែល Tesla ផ្តល់ឱ្យ Musk ក្នុងឆ្នាំ២០១៨ គឺជាផែនការសំណងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តសាជីវកម្មសាធារណៈ ហើយចំនួននេះបានធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX ក្លាយជាមហាសេដ្ឋី និងជាអ្នកមានបំផុតនៅលើពិភពលោក។