ពិធីសច្ចាប្រណិធានជូនសមាជិករាជរដ្ឋាភិបាលចំនួន ៣រូប ដែលរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត

ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតី ពិធីសច្ចាប្រណិធាន ដែលបានរៀបចំឡើងនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ជូនដល់ឥស្សរជនជាតិចំនួន ៣រូប ដែលបានទទួលមុខតំណែងថ្មីដ៏ឧត្តុងឧត្តម គឺ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។     Read more »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន គឺជាគ្រឿងម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ ក្នុងនោះសហគ្រាសមីក្រូធុនតូច និងមធ្យម នឹងដើរតួនាទីកាន់តែសំខាន់ថែមទៀត ជាមូលដ្ឋានសម្រាប់ភាពរីកចម្រើនយូរអង្វែងតរៀងទៅ

នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងថ្មីដែលមានកម្ពស់ ១៨ ជាន់ ដោយត្រូវបានប្រសិទ្ធនាមថា «អគារតេជោសែន» ។   មានប្រសាសន៍ក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ... Read more »

សម្តេចធិបតី អញ្ចើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។   Read more »

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ «ការកែទម្រង់របស់រាជរដ្ឋាភិបាល មិនមែនជាការធ្វើបដិវត្តន៍នោះទេ ដូចជាការកែប្រែ

ការផ្លាស់ប្ដូរ ប៉ុន្តែគឺជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងថែរក្សាផលប្រយោជន៍ជាតិ» ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ Read more »

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «រាជរដ្ឋាភិបាលគ្រប់អាណត្តិ គ្រប់ទីកន្លែង គ្រប់ពេលទាំងអស់ គឺផ្ដោតទៅលើគោលដៅធំ២៖

  ទី១ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ ទី២ ខិតខំវាយតម្លៃ កែលម្អ កាត់បន្ថយរឿងអវិជ្ជមាន» ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ Read more »

យោងតាមឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រមណ្ឌលកំពង់ចាម ដកស្រង់ការចេញផ្សាយកាសែតបាងកកប៉ុស្តិ៍

ចេញផ្សាយថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងទៅដល់ប្រទេសថៃម៉ោង ១០កន្លះព្រឹកនេះ ដើម្បីទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់សុីន ស៊ីណាវ៉ាត្រា នៅឯគេហដ្ឋានរបស់លោក។   ដោយឡែកប្រភពក្រសួងការបរទេសថៃ បញ្ជាក់ឱ្យដឹងថានេះ ជាដំណើរឯកជនរបស់សម្តេចតេជោ ទេ។ Read more »

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប៖ ទី១ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទី២ ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងទី៣ ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។  ... Read more »

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។

ឯកឧត្តម ថាក់ សុីន បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់អ៊ុង អុីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។   ដើម្បីពង្រឺងចំណងមិត្តភាព ខ្ញុំបានអញ្ជើញ អ៊ុង អុីង ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤ និង១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ។   អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នា មិនបាននិយាយរឿងនយោបាយនោះទេតែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់ យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។   អរគុណបងប្រុស និងក្មួយស្រីដែល បានទទួលខ្ញុំនៅថ្ងៃនេះ»៕   Read more »

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីបិទសន្និបាត និងសម្ពោធអគារតេជោសែន នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ព្រមទាំងសម្ពោធអគារតេជោសែន នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។   Read more »

សម្តេចធិបតី នាយករដ្ឋមន្ត្រី អបអរសាទរចំពោះឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល

   ដែលត្រូវបានរដ្ឋសភាបានបោះឆ្នោតជាឯកឆន្ទ ផ្តល់សេចក្តីទុកចិត្ត ជា ឧបនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដេីម្បីរួមចំណែកក្នុងការបម្រេី ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា Read more »

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៩ នៅសណ្ឋាគារសុខាភ្នំពេញ ។   នៅក្នុងពិធីដ៏មហោទ្បារិក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តគោលនយោបាយពីអាណត្តិមុនៗ គឺពង្រឹងការអនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយឈានដល់ការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ដែលជាវិធានការគន្លឹះទី៤របស់ខ្លួនក្នុងចំណោមវិធានការគន្លឹះទាំង៥ ។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយចាត់តាំងឧបនាយករដ្ឋមន្ត្រី ១ រូប ជាប្រធាន... Read more »

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងចែកព្រះរាជអំណោយដល់ប្រជារាស្រ្ត ចំនួន ៤៧៣គ្រួសារ មកពីស្រុកទ្រាំង និងស្រុកត្រាំកក់

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងចែកព្រះរាជអំណោយដល់ប្រជារាស្ត្រ ចំនួន ៤៧៣គ្រួសារ ដែលមកពីស្រុកទ្រាំង និងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអញ្ជើញអមព្រះរាជដំណើរដោយ ឧកញ៉ាមហាមន្ត្រី គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច... Read more »

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ «យើងមិនអាចឱ្យកម្ពុជា ១៥ឆ្នាំ ទៅ២០ឆ្នាំទៀត ទៅជាប្រទេសមួយដែលគ្រឿងញៀនមានពេញប្រទេសនោះទេ។ 

បញ្ហាគ្រឿងញៀនវាមិនមែនជាបញ្ហាតែនៅក្នុងប្រទេសកម្ពុជាដាច់ដោយឡែកនោះទេ បញ្ហានេះមាននៅក្នុងតំបន់គ្រប់ប្រទេសទាំងអស់ សូម្បីតែនៅក្នុងប្រទេសដែលមានច្បាប់ប្រហារជីវិត ក៏នៅតែមានបញ្ហាគ្រឿងញៀនដែរ ខណៈដែលប្រទេសមហាអំណាចចំណាយលុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗក៏នៅតែប្រឈមបញ្ហានេះ គឺដោយសារវាជារឿងស្មុគស្មាញ ហើយវាជាកើតឡើង និងវិវត្តលឿន»។   (រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤) Read more »

បទបញ្ជា ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”

រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖   ១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។   ២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។   ៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕   Read more »

សម្ដេចតេជោ ហ៊ុន សែន គាំទ្របេក្ខភាពអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ

  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ «បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ។   កន្លងមកក៏ដូចជាបច្ចុប្បន្ន ខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករ សិល្បការីនី ដែលជួបការលំបាក តាមរយៈសមាគមផង និងតាមបុគ្គលផង ខ្ញុំគិតថាបញ្ហាថវិកាទ្រទ្រង់សមាគម ដើម្បីជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។ ដូចនេះប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមយើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។   ខ្ញុំមិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេ តែដោយសារយើងត្រូវការសិល្បៈ ដែលមានការសាមគ្គីភាព និងរីកចម្រើនទៅមុខ ទើបខ្ញុំផ្តល់ការគាំទ្របែបនេះ»៕... Read more »

សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានជាផ្លូវការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានជាផ្លូវការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ តម្លៃ ៦០លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីប្រទេសចិន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។   Read more »

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ផ្លូវនៅតែជាអាទិភាពទី២ របស់រាជរដ្ឋាភិបាលទាំងពេលបច្ចុប្បន្ននឹងទៅអនាគត

នៅក្នុងហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់គឺយើងមិនថយក្រោយនោះទេ។ ហើយយើងកំពុងចរចាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដើម្បីធ្វើឱ្យការដឹកជញ្ជូន និងធ្វើដំណើរកាន់តែល្អប្រសើរ”។   (ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤) Read more »

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រាជរដ្ឋាភិបាលមិនមានផែនការលើករាជធានីភ្នំពេញ ទៅទីតាំងផ្សេងនោះទេ គឺមានតែពង្រឹងនៅនឹងកន្លែង។

នៅតំបន់អាស៊ានមានការលើកទីក្រុង ឬរាជធានី ទៅកន្លែងផ្សេងៗ តែកម្ពុជាមិនមានទេ ហើយយើងក៏គ្មានផែនការកំណត់ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង/រាជធានី មិនមានការកំណត់មិនឱ្យពលរដ្ឋមានកូន និងមិនមានផែនការហាមប្រជាពលរដ្ឋដែលមានលទ្ធភាពទិញយានយន្តជិះនោះដែរ”។   (ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤) Read more »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ នៅតែចាត់ទុក ផ្លូវជាអាទិភាពចម្បងបន្ទាប់ពីមនុស្ស ព្រោះផ្លូវមិនត្រឹមតែជួយសម្រួលដល់ចរាចរប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមទៅចិញ្ចឹមគ្រប់សរីរាង្គនៃការអភិវឌ្ឍជាតិ និងលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនទៀតផង

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និង ផ្លូវតភ្ជាប់ប្រវែង ១.៦៥០ ម៉ែត្រ ក្នុងនោះប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ និងប្រវែងផ្លូវតភ្ជាប់ ៨០៤,៣០ ម៉ែត្រ ដែលគ្រោងប្រើរយៈពេលសាងសង់ ៤២ ខែ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៧ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។   មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព... Read more »

ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចទាំងបី និងការចូលរួមអបអរសាទរ អនុមោទនា ជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋអ្នកឃុំកំពាន់ ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការក្នុងមូលដ្ឋាន។ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា សមិទ្ធផលដែលទទួលបាននាពេលនេះ បានប្រសូតចេញឡើងតាមរយៈគុណតម្លៃនៃសន្តិភាព។ គុណតម្លៃនៃសុខសន្តិភាព ជាកាលានុវត្តភាពដ៏អស្ចារ្យ ដែលគាំទ្រដល់ដំណើរការអភិវឌ្ឍឥតឈប់ឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅលើវិស័យអាទិភាពនានា ប្រកបដោយប្រសិទ្ធភាព ហើយរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្រោមការដឹកនាំ  និងការគិតគូរជាយុទ្ធសាស្ត្រដ៏មានថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះទៀតសោត ក៏បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។... Read more »

សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស 

នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕ Read more »

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវជួបប្រទះ ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»

នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ៦៥០ នាក់ នៅសាលប្រជុំបាត់ដំបងសុីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។   ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវបណ្ឌិត បានចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវបានជួបប្រទះកន្លងមក ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត... Read more »

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវជួបប្រទះ ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»

នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ៦៥០ នាក់ នៅសាលប្រជុំបាត់ដំបងសុីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។   ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវបណ្ឌិត បានចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវបានជួបប្រទះកន្លងមក ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត... Read more »

ក្រសួងធនធានទឹក៖ ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិកតា បន្ថែមទៀត ស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

  ខេត្តទាំង៨ រួមមាន៖   ១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ ហិកតា   ២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះចំនួន ៦១ ហិកតា   ៣-ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះចំនួន ១៣៨ ហិកតា   ៤-ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះចំនួន ២៣០ ហិកតា   ៥-ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះចំនួន ៧៨ ហិកតា   ៦-ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះចំនួន ៣០... Read more »

ប្រជាពលរដ្ឋប្រមាណជិតដប់ម៉ឺនអ្នក ចូលរួមពិធីចាប់ត្រីបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ

ប្រជាពលរដ្ឋប្រមាណជិតដប់ម៉ឺនអ្នក ចូលរួមពិធីចាប់ត្រីបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឆ្នាំ២០២៣កន្លងទៅនេះ មាននុស្សចូលរួមប្រមាណពិធីចាប់ត្រីនេះប្រមាណជា៦ម៉ឺន ដែលធ្វើអោយចំនួននេះមានការកើនឡើង។ នេះបើយោងតាមការបញ្ជាក់ពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្ត ត្បូង បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគ្រាដែលកម្មវិធីនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អញ្ជើញចូលរួម នៅក្នុងពិធីចាប់ត្រីនេះ។   ថ្លែងនៅក្មុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជាម... Read more »

សម្តេចធិបតី នឹងអញ្ជើញជាអធិបតីពិធីបើកការដ្ឋានផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នៅព្រឹកថ្ងៃនេះ

នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។   គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ ៤គន្លងរថយន្ត ២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។   ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល... Read more »

ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់កណ្តាល  ចុះមូលដ្ឋានដ្ឋានតាមឃុំទាំង១០ និងក្រុមការងារចល័ត ក្នុងស្រុកចិត្របុរី

ក្រចេះ: ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ទទួលបានការណែនាំរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានគណៈកម្មាធិការគណបក្ស និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តក្រចេះ  ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំសហការីក្រុមការងារសហការជាមួយគណបក្សស្រុកចិត្របុរី ខេត្តក្រចេះ រៀបចំពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់កណ្តាល  ចុះមូលដ្ឋានដ្ឋានតាមឃុំទាំង១០ និងក្រុមការងារចល័ត ក្នុងស្រុកចិត្របុរី ក្រោមអធិបតីភាព ឯកឧត្តម សរ... Read more »

រដ្ឋបាលស្រុកចិត្របុរីខេត្តក្រចេះ បញ្ជាក់ថា វីដេអូដែលផ្សាយក្នុងហ្វេសប៊ុកផេកឈ្មោះ Namm ដោយដាក់ខ្លឹមសារថា «ឈ្មួញមានអំណាចរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋនៅឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

អាជ្ញាធរ មូលដ្ឋានស្ដាប់មិនឮ មើលមិនឃើញពីការឈឺចាប់របស់ប្រជារាស្ត្រ។» គឺមានចរិកញុះញង់ បំភ្លៃការពិត និងមានចេតនាបំពុលសង្គម ខណៈដែលវីដេអូឃ្លីបនេះ មិនមែនជាវីដេអូ និងសកម្មភាពកើតឡើងនៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះនោះទេ។ Read more »

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី 

ក្រចេះ នា‌រសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ទទួលបានការណែនាំពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ  ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំក្រុមការងារសហការជាមួយរដ្ឋបាលស្រុកចិត្របុរី ខេត្តក្រចេះ រៀបចំពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំទាំង១០ ក្នុងស្រុកចិត្របុរី ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តក្រចេះ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុកចិត្របុរី ដែលមានមន្ត្រីថ្នាក់ដឹកនាំចំណុះអោយទូទាំងស្រុកចូលរួមចំនួន១៦៩នាក់។ Read more »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនាន់ឪពុកម្តាយយើងពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ ដោយសារសង្រ្គាម និងស្ថានភាពប្រទេសជាតិ

ដោយសារសង្គ្រាម ជំនាន់ឪពុកម្តាយរបស់យើងពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។   សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនាន់ឪពុកម្តាយរបស់យើង ពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ ដោយសារសង្រ្គាម និងស្ថានភាពប្រទេសជាតិយើង។   សម្តេចធិបតី បានបញ្ជាក់ថា ការទទួលបានជ័យលាភីបញ្ចប់ការសិក្សានៅពេលនេះ គឺជាមោទនភាពសម្រាប់ខ្លួនឯងផង ហើយជាពិសេសអ្នកដែលសប្បាយចិត្តជាងគេ គឺឪពុកម្តាយយើងតែម្តង។... Read more »