អ្នកទេសចរជាង ៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាបក្នុងឱកាសបុណ្យអុំទូក 

អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ បានមកកម្សាន នៅ ក្នុងខេត្តសៀមរាប នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ។   បើយោងតាមរបាយការណ៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀម រាប បានឲ្យដឹងថា នៅក្នុងថ្ងៃសម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ខេត្តសៀមរាប ទទួល ភ្ញៀវ ទេសចរ ដែលមកពី... Read more »

អ្នកឧកញ៉ា លាង ម៉េង យកឧទ្ធម្ភាគចក្រ ជូនស្ដេចប្រដាល់ ដាវ លីឌុច ទស្សនាចម្លាក់មរតកគុនខ្មែរ តាមជញ្ជាំងប្រាសាទអង្គវត្ត

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកាម្សិលមិញនេះ បានយកឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ជូនដំណើរកំពូលកីឡាករលំដាប់កំពូលភូមា ដាវ លីឌុច ទៅទស្សនាខេត្តសៀមរាប ដើម្បីមើលឃើញផ្ទាល់ភ្នែក ពីមរតកចម្លាក់ក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរ នាសម័យមហានគរ នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត។   កីឡាកររូបនេះ ដើរទស្សនាដោយមិនពាក់ស្បែកជើងឡើយ ដោយបង្ហាញពីការគោរពប្រាសាទបុរាណខ្មែរ ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ។   គំនិតផ្ដួចផ្ដើមរៀបចំបដិសណ្ឋារកិច្ចដ៏សែនកក់ក្ដៅ និងដំបូងគេនៅកម្ពុជា ជូនដល់កីឡាករប្រដាល់ ដាវ លីឌុច ទៅកាន់ទឹកដីប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ... Read more »

តារាស្រី Fan Bingbing ហាក់មមាញឹកនឹងការងារសិល្បៈឡើងវិញ ខណៈត្រៀមបង្ហាញខ្លួន នៅមហោស្រពភាពយន្តអន្តរជាតិសិង្ហបុរី

មហោស្រពភាពយន្តអន្តរជាតិសិង្ហបុរី (SGIFF) នឹងត្រឡប់វិញសម្រាប់លើក៣៤ ដែលត្រូវបានគេរំពឹងថា នឹងមានភាពយន្តជាង ១០០ចំណងជើងមកពី ៥០ប្រទេសចូលរួមប្រកួតប្រជែង។ ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ហើយនឹងមានវត្តមានរបស់តារាសម្តែងចិន Fan Bingbing ចូលរួមក្នុងរាត្រីបើកសម្ពោធផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។   ការបើកកម្មវិធី SGIFF នៅឆ្នាំនេះគឺមានភាពយន្ត «Tiger Stripes» ដែលបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាខ្សែភាពយន្តម៉ាឡេស៊ីដំបូងគេ ដែលឈ្នះរង្វាន់ធំនៅមហោស្រពភាពយន្តទីក្រុង Cannes បើកឆាកបញ្ចាំងផដែរ។ បន្ថែមពីនេះ អ្នកគាំទ្ររបស់តារាសម្ដែងចិន Fan Bingbing... Read more »

កញ្ញា ប៉ោ រចនា អ្នកខេត្តបាត់ដំបង បានក្លាយជាម្ចាស់ម្កុដ MISS GLAMOUR LOOK CAMBODIA ឆ្នាំ២០២៣ 

កម្មវិធីប្រកួតជ្រើសរើសសបវរកញ្ញា MISS GLAMOUR LOOK CAMBODIA 2023 បានមកដល់ទីបញ្ចប់ការ ក្រោយដំណើរការអស់ពេលជាង១ខែ ដោយសម្រេចរកឃើញម្ចាស់ម្កុដហើយបានទៅលើបេក្ខភាពមកពីខេត្តបាត់ដំបងកញ្ញា ប៉ោ រចនា ។   ការប្រកួតនេះបានប្រារព្ធឡើងក្នុងផ្សារទំនើបអូឡាំព្យាកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយមានមហាជនជាច្រើនបានចូលរួមអបអរនិងមកគាំទ្រ ហើយជាលទ្ធផលនៃកម្មវិធី MISS GLAMOUR LOOK CAMBODIA 2023 ជ័យលាភីលេខ១កញ្ញា ប៉ោ រចនា , លេខ២កញ្ញា ម៉ៅ នីង, និងលេខ៣ វ៉ិត... Read more »

កូនក្រុម នរិទ្ធ ៣ រូបនេះ ចេញមកផ្អើល The Rapper Cambodia វគ្គ Battle Round

វគ្គ Battle Round  សប្ដាហ៍ ដំបូង របស់ កម្មវិធី The Rapper Cambodia ទស្សនិកជន បាន ឃើញ  និង ស្ដាប់ បទ ថ្មី និង ការ រ៉េប ស្ទីល៍ប្លែក និព្រម ទាំង ការ សម្ដែង របស់ បេក្ខជន ដែល ជា team របស់ coach... Read more »

ខ្មែរ ប៊ែវើរីជីស ធ្វើរឿងដ៏អស្ចារ្យសម្រាប់អបអរសាទរដំណើររបស់គ្រាប់ពេជ្រទាំង៤លើវិថីតន្រ្តី បន្ទាប់ពី The Voice Cambodia រដូវកាលទី

នេះជារឿងដែលអស្ចារ្យបំផុតសម្រាប់បេក្ខជន និងបេក្ខនារី TOP 4 ដែលម្ចាស់ឧបត្ថម្ភកម្មវិធីផ្តាច់មុខ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក និងភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី បានចូលរួមចំណែកយ៉ាងសស្រាកសស្រាំក្នុងការអបអរសាទរដំណើររបស់គ្រាប់ពេជ្រទាំងបួនលើវិថីតន្រ្តី។   ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំព្រឹត្តិការណ៍ “Meet and Greet” ដែលវាជាលើកទី១ The Voice Cambodia បានប្រព្រឹត្តឡើងដើម្បីឱ្យអ្នកគាំទ្រមានឱកាសបានជួបសំណេះសំណាងជាមួយនឹង Idol របស់ពួកគាត់ ហើយលើសពីនេះ ខ្មែរ ប៊ែវើរីជីស ក៏បានផ្តល់កិត្តិយសដល់... Read more »

ប្រទេសចិនបិទព្រឹត្តិការណ៍ Asian Games ក្រោមទស្សនីយភាពសិល្បៈ និងបច្ចេកវិទ្យាទំនើបដ៏ស្រស់ស្អាតបំផុត

ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ បានបិទបញ្ចប់នៅកីឡដ្ឋាន Hangzhou Olympic Sports Center ក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។ ការប្រកួតកីឡាអាស៊ីជាព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនអាស៊ី និងជុំវិញពិភពលោក ។ ពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសចិនឆ្នាំនេះ បានបង្ហាញពីទស្សនីយភាពសិល្បៈចម្រុះដ៏ស្រស់ស្អាតបំផុតក្នុងតំបន់អាស៊ីទៅកាន់ពិភពលោក ។ កម្មវិធីបិទកីឡា Asian Games គឺជាពិធីជប់លៀងលាគ្នាដែលមានរយៈពេល ៨៥នាទី ។ រយៈពេលនេះអ្នកទស្សនា ថ្នាក់ដឹកនាំ អត្តពលិក និងប្រតិភូកីឡាមកពីប្រទេសនានា... Read more »

សម្បត្តិវប្បធម៌អរូបីទាំង៦ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ

សម្បត្តិវប្បធម៌អរូបីទាំង៦ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ ១ – របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ២ – ល្ខោនស្រមោលស្បែក ឬ ល្ខោនស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ៣ – ល្បែងទាញព្រ័ត្រ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ ៤ – ចាប៉ីដងវែង ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។... Read more »

Samsung នឹងពន្យារពេលចេញលក់ Galaxy Ring រហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ ឬអាចយូរជាងនេះ

ផលិតកម្ម Galaxy Ring ថ្មី នឹងដំបូងគេរបស់ក្រុមហ៊ុន Samsung ដែលមានពាក្យចចាមអារ៉ាមថា នឹងប្រកាសចេញនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ជាមួយនឹងត្រកូលស្មាតហ្វូន Galaxy S24 នោះនឹងត្រូវបានពន្យារពេលប្រកាសចេញបន្ថែមទៀត ខណៈការរំពឹងទុកនឹងមានរហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៤ ឬត្រីមាសទី១ ឆ្នាំ២០២៥ ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។ ប្រភពពីសារព័ត៌មានកូរ៉េ The Elec បានរាយការណ៍មកថា ឧបករណ៍ Galaxy Ring ឬ ចិញ្ចៀន... Read more »

ការប្រគំតន្ត្រីទេសចរណ៍ “RENAISSANCE World Tour” របស់កំពូលតារាចម្រៀងប៉ុប Beyonce បានបញ្ចប់ទៅយ៉ាងជោគជ័យកាលពីពេលថ្មីៗនេះ

ដោយមានអ្នកគាំទ្រចូលរួមទស្សនាសរុប ២,៧លាននាក់ ពីការសម្ដែងសរុប ៥៦ឆាកនៅទីក្រុងផ្សេងៗនៅអាមេរិកខាងជើង និងអឺរ៉ុប។ ការប្រគំតន្ត្រីនេះក៏បានធ្វើឱ្យម្ចាស់បទ “Halo” បានគ្រងតំណែងជាសិល្បករទោលជនជាតិអាមេរិកដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ ពោលគឺរហូតដល់ ៥៧៩លានដុល្លារ។ ទន្ទឹមនឹងនេះ Beyonce ក៏បាន កាន់កាប់កំណត់ត្រាផ្សេងៗទៀតដូចជាកំណត់ត្រាតារាចម្រៀងស្រីដំបូង និងតារាស្បែកខ្មៅដំបូងដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនបំផុតដូចគ្នា។ បន្ទាប់ពីការប្រគំតន្ត្រី RENAISSANCE World Tour បានបញ្ចប់ជាស្ថាពរ Beyonce ក៏មាន ចំណងដៃមួយទៀតសម្រាប់អ្នកគាំទ្របានទស្សនានិងរំភើបចិត្ត នោះគឺភាពយន្តឯកសារអំពីការប្រគំតន្ត្រីនេះ មានចំណងជើងថា “RENAISSANCE: A Film By Beyoncé” ដែលនឹងបង្ហាញពីសកម្មភាពទាំងលើឆាក... Read more »

G-Devith និង Sting ពួតដៃគ្នាបង្កើតព្រឹត្តិការណ៍តន្រ្តីដ៏អាស្ចារ្យប្រចាំឆ្នាំ ២០២៣ គឺ Sting Musicverse Festival

កាលពីល្ញាចម្សិលមិញនេះ ជីដេវីត បានបង្ហោះក្នុងគណនីហ្វ៊េសបុករបស់ខ្លួនពី កម្មវិធី Sting Musicverse Festival ដែលនឹងធ្វើឡើងនៅថ្ញៃទី ១២ វិច្ឆិកា នៅទីធ្លា OCIC ជ្រោយចង្វារ ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ១០ យប់។ ដេវីតបានប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនស្តែងៗថា “ម្តងនេះមិនមែនត្រឹមតែជាការប្រគំតន្រ្តីនោះទេ ម្តងនេះគឺលើសពីការប្រគំតន្រ្តីទៀត។” ដោយត្រឹមតែពាក្យមួយឃ្លានេះធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងច្បាស់បន្ថែម និង ចង់ចូលរួមកម្មវិធីនេះជាខ្លាំង។ បន្តមកដល់ពេលនេះយើងនៅមិនទាន់ដឹងថា តើកម្មវិធី Sting Musicverse Festival មានអ្វីប្លែកអស្ចារ្យបែបណានោះទេ ប៉ុន្តែតាមការបញ្ចាក់ពីការបង្ហោះសារនៅក្នុងហ្វេសបុក របស់... Read more »

អ៊ំស្រី វ៉េន សឿន អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

អ៊ំស្រី វ៉េន សឿន អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានអាការភ្នែកទ្បើងបាយបណ្តាលឱ្យមើលមិនឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។ ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែកទាំងសងខាងរបស់អ៊ំស្រី ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្ននេះ អ៊ំស្រីអាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងបានគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក ។ រាល់ការចំណាយទាំងអស់... Read more »

Google នឹងបង្កើតកុំព្យូទ័រយួរដៃនៅប្រទេសឥណ្ឌា

ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google នឹងចាប់ផ្តើមផលិតកុំព្យូទ័រយួរដៃម៉ាក Chromebook របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នាំឱ្យក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ដែលពង្រីកសង្វាក់ផលិតកម្មនៅក្នុងប្រទេសមានទីផ្សាររីកចម្រើនខ្លាំងមួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai នៅថ្ងៃទី២ ខែតុលានេះ បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា Google បាននឹងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន HP Inc ក្នុងការផលិតកុំព្យូទ័រយួរដៃម៉ាក Chromebooks នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ផែនការនេះ នឹងជួយ Google ឱ្យបង្កើនការផ្គត់ផ្គង់នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាបង្កើនការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពជាមួយប្រភេទកុំព្យូទ័រប្រើប្រាស់... Read more »

រម្មណីយដ្ឋានទឹកធ្លាក់ធម្មជាតិស្រែអំពិល បានក្លាយជារម្មណីដ្ឋានបែបទំនើប

សហគមន៍ទេសចណ៍ និងអាជ្ញាធរមូលដ្ឋាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តក្នុងឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ខណៈរម្មណីយដ្ឋានទឹកធ្លាក់ធម្មជាតិស្រែអំពិល ទំនើបទាន់សម័យ។ រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល បានអភិវឌ្ឍន៍រយៈពេលជាង៦ឆ្នាំបានប្រែក្លាយពីតំបន់គ្មានការទៅលេងកម្សាន្តរហូតដល់ក្លាយជារមណីយដ្ឋានដ៏ទាក់ទាញនិងទំនើប ព្រោះសមិទ្ធិផលជាច្រើនត្រូវបាន កសាងដោយក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសហគមន៍ជាមួយនឹងការរីកចម្រើនឥឈប់។ អាជ្ញាធរឃុំក្តុលសែនជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅលេងកម្សាន្ត និង ស្វែងយល់ពីបរិស្ថាននិងធម្មជាតិនៅទឹកធ្លាក់ធម្មជាតិស្រែអំពិល។ ក្រុមការងារយុវជនជាច្រើននាក់ដែលបានទៅលេងដល់ទីនោះ ទទួលបានការឧបត្ថម ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ដើម្បី ចុះសិក្សាស្វែងយល់ កាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០២៣។ Read more »

ក្លិបអ្នកកាសែតកម្ពុជាប្រកាសរកអ្នកថតរូបជើងឯកឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយជួយទេសចរណ៍ខ្មែរ

  ជាលើកទី១ហើយដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូបស្តីពី “សម្រស់សហគមន៍យើង” នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់នៅកម្ពុជាបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣ លានរៀល សម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។ ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកថតរូបមេត្តារួសរាន់ផ្ញើររូបថតដើម្បីដាក់ចូលប្រកួតយកពាន់រង្វាន់និងស្នាដៃឯកសម្រាប់ឆ្នា២០២៣នេះ។ ក.អ.ក ក៏សូមស្វាគមដល់ស្ថាប័នរដ្ឋ និងឯកជនដែលមានបំណងចូលរួមតាមទម្រង់ផ្សេងៗដើម្បីធ្វើឱ្យការប្រកួតប្រជែងរកជើងឯកផ្នែកថតរូបនេះកាន់តែធំ និងទូលំទូលាយសម្រាប់ជាតិយើង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទនិងតេទ្បេក្រាមលេខ៖០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១ ៕ Read more »

ទេព បូព្រឹក្ស នៅអឺរ៉ុប តែឆ្លៀតទម្លាក់បទចម្រៀងថ្មី ផ្អើលហ្វេនស្រុកខ្មែរ

គូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ ថ្មីៗនេះទើបបណ្តើរគ្នាដូចលលកញីឈ្មោលចូលរួមកម្មវិធី Fashion Week របស់ប្រ៊េនលំដាប់ពិភពលោក DOLCE & GABBANA នៅទីក្រុង Milan ប្រទេសអ៊ីតាលី។ គួរឱ្យភ្ញាក់ផ្អើល ទោះបីពេលនេះសាមីខ្លួន ទេព បូព្រឹក្ស កំពុងមានវត្តមានលើទឹកដីអឺរ៉ុបក៏ពិតមែន ប៉ុន្តែនាងនៅឆ្លៀតទម្លាក់បទចម្រៀងថ្មីនៅស្រុកខ្មែរ ធ្វើឱ្យហ្វេនៗជាច្រើន ភ្ញាក់ផ្អើលជាខ្លាំងចំពោះស្នាដៃនេះ។ ចម្រៀងថ្មីរបស់ បូព្រឹក ដែលទើបទម្លាក់ក្តៅៗលើទីផ្សារចំណងជើងថា «GG» ជាចម្រៀងរ៉េបលក្ខណៈបែបហ៊ីបហប មើលទៅប្លែកភ្នែក និងត្រូវចិត្តយុវវ័យសម័យថ្មីស្តូកតែម្តង។ គ្រាន់តែបទថ្មីនេះទម្លាក់លើទីផ្សារភ្លាម... Read more »

YG Entertainment បដិសេធរបាយការណ៍ថា សមាជិក Blackpink មួយចំនួន នឹងចាកចេញពីផលិតកម្ម

ភាគហ៊ុនរបស់ផលិតកម្ម YG Entertainment បានធ្លាក់ចុះជាង១៣ភាគរយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា សមាជិកមួយចំនួននៃក្រុមចម្រៀងនារី K-pop Blackpink មិនបន្តកុងត្រារបស់ពួកគេ ជាមួយផលិតកម្មនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits times នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ សមាជិកក្រុម Blackpink មួយចំនួនបានសម្រេចចិត្តចាកចេញពីផលិតកម្ម YG Entertainment។ នេះបើយោងតាមកាសែត The Daily Sports Seoul ដោយដកស្រង់សំដីពីបុគ្គលមិនស្គាល់អត្តសញ្ញាណ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Rose មានអាយុ... Read more »

តារាចម្រៀង Katy Perry លក់សិទ្ធិចែកចាយបទចម្រៀងរបស់នាងទាំងអស់ ក្នុងតម្លៃ ២២៥លានដុល្លារ

តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិក Katy Perry បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់សិទ្ធិចែកចាយបទចម្រៀងរបស់នាងទាំង ៥អាល់ប៊ុម ដែលបានចេញផ្សាយនៅចន្លោះ ឆ្នាំ២០០៨ ដល់២០២០។ ប្រការនេះបានធ្វើឲ្យនាង ចូលរួមក្នុងបញ្ជីកំពូលសិល្បករទាំង១០ ដែលលក់ស្នាដៃបានថ្លៃជាងគេ។ Katy Perry មិនមែនជាសិល្បករដំបូងឡើយ ដែលបានលក់សិទ្ធិលើបទចម្រៀងខ្លួនឯង ដោយកាលពីដើមឆ្នាំកន្លងទៅនេះ តារាចម្រៀង Justin Bieber ក៏បានលក់សិទ្ធិលើបទចម្រៀងរបស់លោកក្នុងតម្លៃ ២០០លានដុល្លារឲ្យក្រុមហ៊ុន Hipgnosis Songs Capital (ហ៊ីបណូស៊ីស សង ខាភីថល)។ នៅពេលនេះ Katy Perry ក៏បានលក់សិទ្ធិលើបទចម្រៀងរបស់នាងឲ្យក្រុមហ៊ុន Litmus... Read more »

តួឯកប្រុសរឿង «X-Men» ប្រកាសចែកផ្លូវគ្នាជាមួយភរិយា ក្រោយរៀបការ២៧ឆ្នាំ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា តារាសម្តែង Hugh Jackman ដែលទស្សនិកជនស្គាល់ថា ជាតួឯកប្រុសរឿង «X-Men» និងភរិយា Deborra-Lee Furness បានប្រការចែកផ្លូវគ្នា ក្រោយរៀបការបាន ២៧ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ គូស្នេហ៍មួយគូនេះ ត្រូវបានគេដឹងថា រៀបការជាមួយគ្នាកាលពីឆ្នាំ១៩៩៦ និងបានទទួលចិញ្ចឹមកូនពីរនាក់រួមគ្នា។ តារាសម្ដែង Hugh Jackman ត្រូវបានគេស្គាល់តាមរយៈការសម្តែងក្នុងភាពយន្ត Action ល្បីៗដូចជាខ្សែភាពយន្ត «X-Men» និងរឿងភាគល្បីៗមួយចំនួនទៀត។... Read more »

ក្រសួងធម្មការ និងសាសនា បើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤១

ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤១។ ​បើតាមឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានឲ្យដឹងថា អនុសាសន៍ណែនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីបញ្ហានានា ដូចជាៈ វិបត្តិអាចារ្យខ្មែរ, អតីតកាល ប្រទេសកម្ពុជា ជួបប្រទះ នឹងសឹកសង្គ្រាម បណ្តាលឱ្យទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ខ្មែរ... Read more »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅខេត្តកំពង់ធំ

នាព្រឹកថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះក៏មានវត្តមានយាង និងអញ្ជើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា... Read more »

កីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់២ និងសំរឹទ្ធ១ ក្នុងថ្ងៃដំបូងនៃការប្រកួតកីឡាកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣

កីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់២ និងសំរឹទ្ធ១ ក្នុងថ្ងៃដំបូងនៃការប្រកួតកីឡាកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣ នៅទីក្រុងបាងកកប្រទេសថៃ។ ការប្រកួតនេះ គ្រោងធ្វើឡើង ៤ថ្ងៃ ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានអត្តពលិកមកពី ៣០ប្រទេសចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ១៨នាក់ផងដែរ ។ Read more »

អ្នកស្រី ទ្រី ដាណា ប្រកាស ម្ចាស់បេះដូងថ្មីលើ វេទិកាបណ្តើរគ្នាពេញមុខក្នុងចំណោម មហាជន

ភ្នំពេញ ៖ មជ្ឈដា្ឋនមហាជន មានការភ្ញាក់ផ្អើលបំផុតនៅ ពេលដែលអ្នកស្រី ទ្រី ដាណា បានប្រកាសបើកបង្ហាញមុខ ម្ចាស់បេះដូងថ្មី ដែលជាតរាភាពយន្ត មានភាពលេចធ្លោ រូបសម្បត្តិស្រស់សង្ហា។នោះគឺលោកសេង មង្គល តារាប្រុសដែលឆ្លងកាត់ជីវិត សិល្បៈច្រើនឆ្នាំនិងសាងស្នាដៃជាច្រើនរឿង។ កន្លងមកមុនបើកចម្ងល់មួយនេះ អោយគេដឹង អ្នកស្រីទ្រី ដាណា បានត្រឹមតែបង្ហាញឃ្លីបវិដេអូចុះៗ លាក់អាថ៌កំបាំងគូស្នេហ៍ពិត។តែចុងក្រោយបានការណ៍ពិត ដោយនោះគឺលោក សេង មង្គល ដែលមានឈ្មោះពិតថា ហូរ ប៉ូសេង អតីតម្ចាស់ជ័យលាភី Khmer Supermodel កាលពីច្រើនឆ្នាំមុន។ អ្នកណាក៏ស្រឡាំងកាំង... Read more »

ឯកឧត្ដម ហ៊ុន ម៉ានី៖ មិនថាជាកំហុស ឬបញ្ហាបច្ចេកទេសទេ តែសង្ឃឹមថា នឹងមានការពន្យល់គ្រប់គ្រាន់ពីភាគីឥណ្ឌា

ការប្រកួតពានរង្វាន់ AFC Asian Cup 2023 Qualifiers Final Round ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ ហើយការប្រកួតនេះ ម្ចាស់ផ្ទះឥណ្ឌា ត្រូវប៉ះជាមួយកម្ពុជា នៅម៉ោង១០ យប់ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ ក្នុងការស្នាក់នៅរបស់ក្រុមកីឡាបាល់ទាត់កម្ពុជា ម្ចាស់ផ្ទះ មិនអាចរៀបចំអាហារហូបចុកត្រឹមត្រូវឱ្យកម្ពុជាបាន គឺជារឿងមួយ ហើយរឿងមួយទៀតគឺពួកគេមិនអាចចាក់ភ្លេងជាតិកម្ពុជាឱ្យគោរពបានអំឡុងការប្រកួតថែមទៀត។ ទាក់ទងនឹងបញ្ហាដែលបានកើតឡើងខាងលើនេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺបានបង្ហាញពីអារម្មណ៍ និងមតិយោបល់លើបញ្ហានេះថា មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ តែឯកឧត្ដមសង្ឃឹមថា... Read more »