កីឡាវ៉ូវីណាមកម្ពុជា មានថ្នាលបន្ដវេនដ៏មានសក្ដានុពល ក្រោយជោគជ័យក្នុងជើងឯកពិភពលោក

បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសវៀតណាមកាលពីថ្មីៗ បានសបញ្ជាក់ឲ្យឃើញថា កីឡាវ៉ូវីណាមកម្ពុជា មានថ្នាលបន្ដវេនដ៏មានសក្ដានុពលពីរាមច្បង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។   ការគូសបញ្ជាក់នេះ បន្ទាប់ពីប្រតិភូ និងអត្តពលិកកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញកាលពីចុងសប្ដាហ៍កន្លងទៅ អមជាមួយការដណ្ដើមបានមេដាយសរុប ២០គ្រឿង ក្នុងនោះមានមេដាយមាស ៦ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធ ៩គ្រឿង ហើយបានឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៣៥ប្រទេស ដែលចូលរួមប្រកួតជើងឯកពិភពលោកឆ្នាំនេះ។   ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា ឆ្នាំនេះកម្ពុជាបានធ្លាក់ចុះមេដាយ... Read more »

មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» ចាប់ផ្តើមប្រារព្ធរយៈពេល ៣ថ្ងៃនាទីរួមខេត្តក្រចេះ

មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធ ពិធីបើករបស់ខ្លួននៅសាលមហោស្រពខេត្តក្រចេះរយ:ពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការរៀបចំកម្មវិធីពិសេសៗជាច្រើនតំបន់ក្នុងខេត្តក្រចេះ ។   គួរបញ្ជាក់ថា ពិធីបុណ្យមួយនេះគេឃើញ មានការចូលរួម និង គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ក្រសួងបរិស្ថាន អភិបាលរងខេត្ត យូនីសេហ្វ(Unicef) កម្ពុអ៊ែរ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធ និង ឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ជាច្រើននាក់យ៉ាងអាធិកអាធមដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោក ក៏ដូចជាសាទរដល់យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ៖... Read more »

មុខវិជ្ជាអប់រំកាយបែបថ្មីអាចជួយឲ្យសិស្សអភិវឌ្ឍខ្លួនក្លាយជាអ្នកកីឡាអាជីព 

មុខវិជ្ជាអប់រំកាយបែបថ្មី កីឡាដើម្បីទាំងអស់គ្នា ដែលចងក្រងរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុន សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្តើមផ្សព្វផ្សាយជាជំហ៊ានៗ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្នុងខណ្ឌគោលដៅចំនួន ៥មានដូចជា៖ ខណ្ឌខណ្ឌច្បារអំពៅ ដង្កោ ទួលគោក ចំការមន និងមានជ័យ និងខេត្តគោលដៅចំនួន២ដូចជាខេត្តស្វាយរៀង និងខេត្តបាត់ដំបង ។   មុខវិជ្ជាអប់រំកាយបែបថ្មីនេះ បានចាប់ផ្តើមអនុវត្តគម្រោងផ្សព្វផ្សាយក្នុងឆ្នាំ២០១៩ ដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ហើយ ការផ្សព្វផ្សាយនេះ គឺបានផ្តោតសំខាន់តែលើការបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូចាប់ពីថ្នាក់បឋមទៅដល់ថ្នាក់វិទ្យាល័យ ក្នុងនោះសម្រាប់លោកគ្រូអ្នកគ្រូថ្នាក់បឋមសិក្សាមាន៧មុខវិជ្ជា និងថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យមានបណ្តុំ៧មុខវិជ្ជារង ។ Read more »

ឯកឧត្តម ខាន់ ខុន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គពានរង្វាន់សន្តិភាព រដូវកាលទី៣ របស់ក្រុមជំនុំបេសកកម្មដំណឹងល្អ 

(បន្ទាយមានជ័យ) ការលេងកីឡាគឺដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព និងជៀសផុតពីរឿងអបាយមុខផ្សេងៗនេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាស្ថាបនិកក្រុងជំនុំបេសកកម្មដំណឹងល្អ ក្នុងពិធីបើកវគ្គពានរង្វាន់សន្តិភាព រដូវកាលទី៣ ដោយមានការចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ហុង ពិសិទ្ធ តំណាងឲ្យប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ពិធីប្រកួតនេះធ្វើនៅតារាងបាល់ទាត់ក្លឹប Eco Sport ស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។   លោក អៀង... Read more »

Man Utd ចាញ់លើកទី៣ នៅ UCL គ្រាដែល Rashford ទទួលបានកាតក្រហម ពេលប៉ះ Copenhagen

អតីតក្រុមខ្លាំងរបស់អង់គ្លេស Manchester United បានសាងកំណត់ត្រាចាញ់ជាលើកទី៣ នៃវគ្គសន្សំពិន្ទុប្រចាំពូល A នៅពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលនេះ នៅពេលលេងចាញ់ម្ចាស់ផ្ទះ FC Copenhagen ៤-៣ ស្របពេលខ្សែប្រយុទ្ធរបស់ខ្លួន Marcus Rashford ក៏ទទួលបានកាតក្រហមទៀត។   លងកាត់ ៤ប្រកួតប្រចាំពូលនាពេលកន្លងមក បិសាចក្រហមទើបតែលេងឈ្នះម្តងគត់ ដោយមាន ៣ពិន្ទុឈរនៅបាតតារាងផងដែរ ចាប់ប្រៀបក្រុមលេខ២ Copenhagen និងលេខ៣ Galatasaray ត្រឹម ១ពិន្ទុ ដ្បិតនៅសល់... Read more »

Man City និង Leipzig កក់កៅអីទៅវគ្គ ១៦ក្រុមនៃ UCL ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន

ក្រុមបាល់ទាត់ RB Leipzig និងក្រុមការពារតំណែងជើងឯក Manchester City បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដូចគ្នានៃពានរង្វាន់អឺរ៉ុប UEFA Champions League នៅពេលយកឈ្នះគូប្រជែងក្នុងប្រកួតទី៤ របស់ពួកគេដូចគ្នានាយប់មិញនេះ។   Man City របស់អង់គ្លេស បានរក្សាកំណត់ត្រាលេង ៤ប្រកួតសន្សំពិន្ទុប្រចាំពូល G មិនចាញ់ នៅពេលបន្តបំបាក់ Young Boys របស់ស្វីស ៣-០ នាកីឡដ្ឋាន Etihad យប់មិញទៀតក្នុងជើងទី២ ដ្បិតជើងទី១ ពួកគេក៏បានយកឈ្នះ ៣-១... Read more »

អង់គ្លេស ប៉ះប្រេស៊ីល និងប៊ែលហ្សិក ដើម្បីកំដៅសាច់ដុំត្រៀមលេងពាន Euro 2024

ក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ក្រុមខ្លាំង សាំបាប្រេស៊ីល និងបិសាចក្រហម ប៊ែលហ្សិក ក្នុងកីឡដ្ឋាន Wembley របស់ខ្លួន ជាផ្នែកមួយក្នុងការត្រៀមលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឹម៉ង់។   ជំនួបអន្តរជាតិធំ ២លើកនេះដែរ នឹងធ្វើឡើងនាអំឡុងខែមីនា ឆ្នាំ២០២៤ ខាងមុខ បន្ទាប់ពីអង់គ្លេសដណ្តើមកៅអីសម្រាប់ជុំចុងក្រោយ ក្នុងការឡើងទៅលេងពាន ៤ឆ្នាំម្តង Euro ដែលនឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយនេះ បន្ទាប់ពីយកឈ្នះសត្រូវចាស់ អាសូរីអ៊ីតាលី ៣-១ នៃវគ្គជម្រុះកាលពីខែតុលា ឆ្នាំ២០២៣។   នេះមានន័យថា ក្រុមរបស់លោក... Read more »

ក្រសួងអប់រំ ហាមយករូបសញ្ញាអប់រំ យុវជន និងកីឡាទៅប្រើប្រាស់ដោយពុំបានស្នើសុំការអនុញ្ញាតជាមុន

ក្រសួងអបរំ យុវជន និងកីឡា បានប្រកាសហាមយករូបសញ្ញាអប់រំ យុវជន និងកីឡា ទៅដាក់តាំងបង្ហាញនៅតាមទីសាធារណៈ ក្នុងបដានៃកិច្ចពិធីការផ្សេងៗ លើឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម និងឯកសារដ្ឋបាលផ្សេងៗ ដោយមិនមានការអនុញ្ញាតពីក្រសួង ដើម្បីចៀសវាងការភាន់ច្រឡំ។   យោងតាមតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សង្កេតឃើញថា កន្លងមកនេះ មានរូបវន្តបុគ្គល ឬ នីតិបុគ្គល មួយចំនួនតូចបានយករូបសញ្ញាអប់រំ យុវជន និងកីឡា ទៅដាក់តាំងបង្ហាញនៅតាមទីសាធារណៈ ក្នុងបដានៃកិច្ចពិធីការផ្សេងៗ លើឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម... Read more »

អបអរសាទរ! ក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងទៀត លើវិញ្ញាសាក្រុមចម្រុះ អាយុក្រោម ១៧ឆ្នាំ

នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រចាញ់ក្រុមមីយ៉ាន់ម៉ា ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ បច្ចុប្បន្នម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២គ្រឿង គឺមេដាយប្រាក់ទាំងពីរ មុនបន្ដការប្រកួតឯកត្តជន និងវាយគូ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកាទើបបញ្ចប់ ។ Read more »

ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជា បើកការប្រកួតផ្លូវការក្រោមការគាំទ្ររបស់អាស៊ី

ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ ដែលគាំទ្រដោយសហព័ន្ធកីឡាវាយសីអាស៊ី (BA) បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិកមកពី ៥ប្រទេសចូលរួម គឺមម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត ។   ពិធីបើកការប្រកួតជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំថ្នាក់តំបន់នេះ បានធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា... Read more »

FIFA សម្រេចហាមឃាត់លោក Rubiales ពីបាល់ទាត់រយៈពេល ៣ឆ្នាំ ពីបទចាប់បង្ខំថើបកីឡាការិនីអេស្ប៉ាញ

ស្ថានប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានចេញប្រកាសនៅថ្ងៃចន្ទ បានសម្រេចដាក់ការហាមឃាត់រយៈពេល ៣ឆ្នាំ នៅលើអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales បន្ទាប់ពីលោកបានចាប់បង្ខំថើបបបូមាត់កីឡាការិនី Jenni Hermoso ដែលជាម្ចាស់ពានរង្វាន់ World Cup។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។   FIFA បានលើកឡើងថា «លោក Rubiales ឥឡូវនេះបានរងការហាមឃាត់ ពីសកម្មភាពទាំងអស់ ក្នុងវិស័យបាល់ទាត់ រយៈពេល ៣ឆ្នាំ» ខណៈស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ កន្លងមកជាបណ្តោះអាសន្នបានព្យួរលោក... Read more »

គោព្រៃកម្ពុជា នឹងជួបក្រុមខ្លាំងកាតា ក្នុងជំនួបមិត្តភាពផ្លាស់ប្ដូរបច្ចេកទេសចុងឆ្នាំនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ទល់នឹងក្រុមជម្រើសជាតិកាតា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនៅទីក្រុងដូហា ប្រទេសកាតា។   យោងតាមការជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ បានបញ្ជាក់ថា ជំនួបមិត្តភាពដ៏កម្រនេះ កើតឡើងដោយសារការមានទំនាក់ទំនងល្អ រវាងសហព័ន្ធកីឡាបាល់កម្ពុជា ជាមួយសហព័ន្ធកីឡាបាល់ទាត់កាតា ខណៈដើម្បីពង្រឹងកិច្ចសហការល្អនេះ សហព័ន្ធកីឡាបាល់ទាត់កាតា ក៏បានអញ្ជើញក្រុមគោព្រៃកម្ពុជា ដើម្បីធ្វើការប្រកួតមិត្តភាពផ្លាស់ប្ដូរបច្ចេកទេសតែម្ដង៕ Read more »

ស.ស.យ.ក រាជធានីភ្នំពេញរៀបចំ ប្រកួតដណ្តើមពាន រង្វាន់វាយសីចាប់ ពី ថ្ងៃទី២៨-២៩ ខែតុលា

  ភ្នំពេញ៖ការប្រកួតកីឡាវាយសីដើម្បីដណ្ដើមពានរង្វាន់មិត្តភាព សហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ បានចាប់ផ្តើមហើយចាប់ ពីព្រឹកថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។   ព្រឹត្តិការណ៍ប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងគាំទ្រដល់វិស័យកីឡា នៅកម្ពុជា។ លោក ឡែម ស៊ីណា ប្រធានក្លឹបវាយសីភ្នំពេញបានប្រាប់ឱ្យដឹងថាក្នុងការប្រកួតវាយសីដណ្តើមពានរង្វាន់ មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញនេះមាន កីឡាករ និងកីឡាការិនីចំនួន៦៤រូបស្មើនឹង៣២គូចូលរួម។សម្រាប់ការរៀបចំប្រកួតនេះដែរនឹង ទទួលប្រាក់រង្វាន់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )រាជធានីភ្នំពេញ។... Read more »

សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំជើងឯកយុវជនអាស៊ីអាគ្នេយ៍ នាសប្ដាហ៍ក្រោយ

បន្ទាប់ពីទទួលបានសេចក្ដីទុកចិត្តពីសហព័ន្ធកីឡាវាយសីអាស៊ី នៅសប្ដាហ៍ក្រោយនេះ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំការប្រកួតកីឡាវាយសីជើងឯកយុវជនថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី។   លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម រួមមានអត្តពលិកម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ... Read more »

យុវជនមានពិការភាពជម្រើសជាតិកម្ពុជាបួនរូប ចូលរួមប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ នៅសហព័ន្ធអារ៉ាប់អេមីរ៉ាត

យុវជនមានពិការភាពជម្រើសជាតិចំនួនបួនរូបបានធ្វើដំណើរទៅចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ីសហព័ន្ធអារ៉ាប់អេមីរ៉ាតដោយផ្ទាល់ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៣ ខែតុលាបានឱ្យដឹងថា ការប្រកួតប្រជែងនេះចែកជាពីរគឺ ការប្រកួតដោយផ្ទាល់និងតាមអនឡាញ ដែលមានប្រទេសចំនួន១៨។ ប្រទេសទាំងនោះរួមមាន ប្រទេសកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចពី បង់ក្លាដែស ចិន ឥណ្ឌា... Read more »

Messi ស៊ុត ២គ្រាប់យកឈ្នះប៉េរូ នាំក្រុមអាហ្សង់ទីន បន្តឈរកំពូលតារាងវគ្គជម្រុះតំបន់អាមេរិកខាងត្បូង World Cup 2026

ខ្សែប្រយុទ្ធឆ្នើម Lionel Messi ជួយក្រុមអាហ្សង់ទីន យកបានជ័យជម្នះទៅលើក្រុមប៉េរូ ២-០ ក្នុងប្រកួតទី៤ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 នៅតំបន់អាមេរិកខាងត្បូង ដោយបាននាំក្រុមបន្តឈ្នះនិងនៅឈរកំពូលតារាងរកបាន ១២ពិន្ទុ។ ថិតក្នុងការប្រកួត Messi រកបាន ២គ្រាប់ម្នាក់ឯង ដោយធ្វើបាននៅវគ្គទី១ នៅនាទី៣២ និងនាទី៤២ ពីការរួមចំណែកបង្កើតឱកាសរកបានគ្រាប់ស៊ុតបញ្ចូលទីដោយមិត្តក្រុមកីឡាករ Nicolas Gonzales និង Enzo Fernandez ក្នុងប្រកួតដែលក្រុមអាហ្សង់ទីន ដឹកនាំដោយលោក Lionel Scaloni... Read more »

ប្រទេសចិនបិទព្រឹត្តិការណ៍ Asian Games ក្រោមទស្សនីយភាពសិល្បៈ និងបច្ចេកវិទ្យាទំនើបដ៏ស្រស់ស្អាតបំផុត

ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ បានបិទបញ្ចប់នៅកីឡដ្ឋាន Hangzhou Olympic Sports Center ក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។ ការប្រកួតកីឡាអាស៊ីជាព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនអាស៊ី និងជុំវិញពិភពលោក ។ ពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសចិនឆ្នាំនេះ បានបង្ហាញពីទស្សនីយភាពសិល្បៈចម្រុះដ៏ស្រស់ស្អាតបំផុតក្នុងតំបន់អាស៊ីទៅកាន់ពិភពលោក ។ កម្មវិធីបិទកីឡា Asian Games គឺជាពិធីជប់លៀងលាគ្នាដែលមានរយៈពេល ៨៥នាទី ។ រយៈពេលនេះអ្នកទស្សនា ថ្នាក់ដឹកនាំ អត្តពលិក និងប្រតិភូកីឡាមកពីប្រទេសនានា... Read more »

UEFA បញ្ជាក់ថា ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2028

សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្រាប់ព្រឹត្តិការណ៍ Euro 2028 នឹងធ្វើឡើងនៅចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ តមកពីអាល្លឺម៉ង់ ដែលធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៤។ តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ការប្រកួត Euro លើកទី១៨ នៅឆ្នាំ២០២៨ នោះដែរ នឹងធ្វើឡើងនៅបណ្តាប្រទេសចំនួន ៥ដោយរួមមាន អង់គ្លេស វ៉េល ស្កុតឡេន អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ដោយមាន ១០កីឡដ្ឋានសរុបផងដែរ... Read more »

សម្បត្តិវប្បធម៌អរូបីទាំង៦ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ

សម្បត្តិវប្បធម៌អរូបីទាំង៦ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ ១ – របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ២ – ល្ខោនស្រមោលស្បែក ឬ ល្ខោនស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ៣ – ល្បែងទាញព្រ័ត្រ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ ៤ – ចាប៉ីដងវែង ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។... Read more »

ជម្រុះ World Cup៖ ប៉ាគីស្ថាន មកដល់កម្ពុជាជាថ្មី ក្រោយរងបរាជ័យ ២-០ កាលពី ១,៥៨៦ថ្ងៃមុន

ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី០៩ ខែតុលានេះ ដើម្បីត្រៀមការប្រកួតជម្រុះបឋម នៃពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ ប្រចាំទ្វីបអាស៊ី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជើងទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នេះ ។ នេះគឺជាបេសកកម្មលើកទី២ លើទឹកដីកម្ពុជា ក្នុងរយៈពេល ១,៥៨៦ថ្ងៃ បន្ទាប់ពីក្រុមជម្រើសជាតិប៉ាគីស្ថាន បានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជា ២-០ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះបឋមពានរង្វាន់ FIFA World Cup 2022 កាលពីថ្ងៃទី០៧... Read more »

សោកស្ដាយ! ម្ចាស់មេដាយមាសជឺជីតស៊ូ ខាន់ ចេសា មិនបានចូលរួមប្រកួតកីឡាអាស៊ី នៅចិន នោះទេ

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី មិនបានចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន នោះទេ។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខាងលើ បានបញ្ជាក់ថា ដោយសារកត្ដាផ្ទាល់ខ្លួន គួបផ្សំ ខាន់ ចេសា ត្រូវចូលរួមប្រកួតកម្មវិធី ONE Fight Night... Read more »

RM សន្យារជាមួយអ្នកគាំទ្រថា BTS នឹងត្រឡប់មកវិញជាក្រុមក្នុងឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា

សមាជិកនៃក្រុម K-pop BTS បច្ចុប្បន្នកំពុងធ្វើការងារសិល្បៈរបស់ពួកគេរៀងៗខ្លួន មិនបានជួបជុំជាក្រុមដូចមុនឡើយ ព្រោះតែសមាជិកខ្លះត្រូវបំពេញកាតព្វកិច្ចយោធា។ ក្រុមនេះក៏ត្រូវបានគេសន្និដ្ឋានថា អាចជួបជុំគ្នាជាក្រុមឡើងវិញ នៅអំឡុងឆ្នាំ២០២៥ បន្ទាប់ពីសមាជិកទាំងអស់បញ្ចប់ភារកិច្ចយោធា។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ខណៈដែលសមាជិកមួយចំនួនផ្តោតលើគម្រោងទោលនោះ គឺមានសមាជិកផ្សេងទៀត ដែលយល់កំណត់អាយុកំពុងតែបំពេញកាតព្វកិច្ចយោធា។ នៅក្នុងការសន្ទនាមួយជាមួយមិត្តរួមក្រុម Suga, លោក RM បានប្រាប់អ្នកគាំទ្រ ឬ ARMY ជាច្រើននៅទូទាំងពិភពលោកចង់ឱ្យសមាជិកក្រុមទាំង៧នាក់ជួបជុំគ្នានិងសម្តែងម្តងទៀត។ លោកបានបន្តថា «ប៉ុន្តែខណៈដែលខ្ញុំកំពុងធ្វើការ លើគម្រោងទោលរបស់ខ្ញុំ ខ្ញុំនៅតែគិតបែបនេះថាគឺដូចជា វិស្សមកាលមួយអ៉ីចឹង»។ RM... Read more »

លោក Felix មានសេចក្ដីរីករាយចំពោះកីឡាករជំនាន់ថ្មីកម្ពុជា មុនការប្រកួត AFF U23 Championship 2023 នេះ

លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា មានសេចក្ដីរីករាយចំពោះកូនក្រុមខ្លួន ដោយលោកបានចាត់ទុកជាកីឡាករជំនាន់ថ្មី សម្រាប់ការចូលរួមប្រកួតជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U23 Championship 2023 នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៧-២៦ ខែសីហាខាងមុខ ។ នេះបើតាមការលើកឡើងក្នុងសន្នីសីទសារព័ត៌មាន មុនការប្រកួត នៅថ្ងៃទី១៦ ខែសីហានេះ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើដំណើរទៅដល់ខេត្តរយ៉ង ប្រទេសថៃ កាលពីម្សិលមិញ ។ ជាមួយគ្នា លោកក៏បានអរគុណដល់ម្ចាស់ផ្ទះ ដែលបានរៀបចំទទួលក្រុមជម្រើសជាតិ U23 កម្ពុជាបានល្អ ទាំងម្ហូបអាហរ និងកន្លែងស្នាក់នៅផងដែរ... Read more »

កម្ពុជានឹងបញ្ជូនកីឡាករវាយកូនគោល ៦រូប ចូលរួមក្នុងការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍

សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងបញ្ជូនកីឡាករវាយកូនគោល៦រូបនិងថ្នាក់ដឹកនាំក្រុម២រូបទៅចូលរួមក្នុងការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនគោលប្រទេសម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី ចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣។ លោក ឧកញ៉ា ឡោក ដារិទ្ធ អ្នកដឹកនាំនិងគ្រប់គ្រងក្រុម បានបញ្ជាក់ឲ្យដឹងថា កីឡាករ៦រូបដែលត្រូវបានសហព័ន្ធជ្រើសរើសហ្វឹកហាត់ចូលរួមក្នុងការប្រកួតកីឡាវាយកូនគោលតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះនេះ មានកីឡាករ អ៊ឹម រាហ៊ុល សាន ស៊ីដេត ឡាយ សំបាន រ៉ន កំណត់ យ៉េត សុធារក្ស និងកីឡាករ ប៊ុន ឡាយកនណាគ្រីត។ លោកថា សម្រាប់ពានរង្វាន់ការប្រកួតកីឡាវាយកូនគោលនេះ... Read more »

ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ ក្នុងមហាព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣

Read more »

ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់ គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្មចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាកិច្ចចាប់ផ្ដើមជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងពីភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍... Read more »

លោក ហ៊ុន ម៉ានី៖ ការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេម លើកទី៣២ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងសម័យកាលដ៏រុងរឿងរបស់កម្ពុជា

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរកម្ពុជា និងប្រជាជនកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជាមួយជោគជ័យជាប្រវត្តិសាស្ត្រក្នុងសម័យកាលដ៏រុងរឿងរបស់កម្ពុជា ហើយល្បីរន្ទឺខ្ទរខ្ទារឮសាយផ្សាយពេញពិភពលោក។ តាមរយៈបណ្ដាញសង្គម លោក ហ៊ុន ម៉ានី បានអះអាងទៀតថា លទ្ធផលដ៏ត្រចះត្រចង់នេះមិនត្រឹមតែជាការរៀបចំតែប៉ុណ្ណោះទេ កម្ពុជាថែមទាំងបានបំបែកកំណត់ត្រាកីឡានានា រួមជាមួយមេដាយសរុបដ៏ច្រើនលើសលុបដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ លោកបន្ដថា ជោគជ័យដ៏ធំមហាសាលនេះ សុទ្ធតែស្តែងចេញពីការចូលរួមរបស់ប្រជាជនខ្មែរគ្រប់ៗរូបដែលជាម្ចាស់ផ្ទះតូច តែបេះដូងធំ ក្រោមការដឹកនាំ ការចង្អុលបង្ហាញ និងគិតគូររៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។... Read more »

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺបានបង្ហាញទៅពិភពលោកថា “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា៖ “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ យើងមានចិត្តធំ ព្រោះយើងបានបន្តអនុវត្តវប្បធម៌ដ៏ផូរផង់របស់ដូនតារាប់ជំនាន់ ហើយក៏បានបន្តមកដល់បច្ចុប្បន្ន ដោយកំណត់ទឹកចិត្តជាធំ មានចិត្ត មានឆន្ទៈមោះមុត ហើយអាចជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចជោគជ័យ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ Read more »

លោក ជា ច័ន្ទបរិបូរណ៌ មានប្រសាសន៍ថា «អរគុណសន្តិភាព» ជាសារនយោបាយមិនសាបសូន្យឡើយ

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ថា ពាក្យ «អរគុណសន្តិភាព» នឹងមិនសាបសូន្យនោះទេចាប់ពីថ្ងៃនេះដល់ថ្ងៃក្រោយ ។ ▪︎សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់ខ្ញុំ គឺ​(​អរគុណ​សន្តិភាព​) ដែល​ខ្ញុំ​យល់​ថា វា​មាន​តម្លៃ​មិន​សាបសូន្យ​មិន​ថា កន្លង​មក​ថ្ងៃនេះ និង​ថ្ងៃក្រោយ​» ។ សាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានអត្ថន័យសំខាន់ខ្លាំងណាស់ មិនត្រឹមចាក់ចំតែបេះដូងរបស់ប្រជាជនខ្មែរ តែមួយនោះទេ គឺចាក់ចំបេះដូងមនុស្សជាតិ នៅទូទាំងពិភពលោកទាំងមូល។ អរគុណ សន្តិភាព! ជាពាក្យ សាមញ្ញ... Read more »

លោក សួន សេរីរដ្ឋា មានប្រសាសន៍ថា ព្រឹត្តិការណ៍ Sea Game នៅកម្ពុជា ក្នុងយុគសន្តិភាពនៃសករាជ សម្តេចតេជោ ជះឥទ្ធិពលឆ្លងទ្វីប

១- ពិភពលោកហ្នឹងចងចាំហើយស្គាល់កម្ពុជាពិតប្រាកដកាន់តែច្បាស់ដោយគ្មាននរណាម្នាក់ ឬជាតិសាសន៍ណាមួយអាចបន្លំ បំភ្លៃ បំភ្លើស ពន្លើសអំពីកម្ពុជាបានឡើយគឺ Cambodian Wonderful country and Free Sea Game ! ២- បណ្តាញសារព័ត៌មានធំៗល្បីៗលើពិភពលោក បានផ្សាយកម្មវិធីបើក-បិទ និងផ្សាយបន្តផ្ទាល់ពីការប្រកួត Sea Game នៅកម្ពុជា យ៉ាងទូលំទូលាយ ដោយកម្ពុជា ឥតចំណាយមួយរៀល លើការជួលប្រព័ន្ធផ្សព្វផ្សាយបរទេសឲ្យផ្សាយ… ៣- បង្ហាញពីឆន្ទៈដ៏មុតមាំរបស់កម្ពុជា ដែលគោរពនូវស្មារតីអូឡាំពិកអន្តរជាតិគឺ ៖ ការមិនយកកីឡាធ្វើអាជីវកម្ម តែយកកីឡាជាការកសាងនូវមិត្តភាពនិងកីឡារស់នៅក្នុងសន្តិភាព ដើម្បីសន្តិភាពពិភពលោក…... Read more »