ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញដល់និស្សិតខិតខំរៀនសូត្រនិងធ្វើការស្រាវជ្រាវផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែងដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជំរុញណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។   ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានៅពេលខាងមុន ប្រឡងចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។   ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។   Read more »

សេចក្តីជូនដំណឹងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា

និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រុមការងារកំពុងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទាមទារយកទំព័រមកវិញ និងរកជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។   អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពលើបណ្តាញសង្គមដែលចេញពីទំព័រខាងលើ។ សូមអរគុណ!   Read more »

សិស្សកម្រិតបឋមសិក្សា ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការជ្រោមជ្រែងពីជប៉ុន

  សិស្សានុសិស្សចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី៥ កំពុងសិក្សាក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៃប្រទេសជប៉ុន និងកម្មវិធី Think Think ។   លោក ស៊ុណុសិ កិអ៊ុកុមារា អ្នកស្ម័គ្រចិត្តជួយបង្រៀនសរសេរកូដដល់កុមារកម្ពុជា បានលើកឡើងថា ទោះបីជាសិស្សទាំងអស់នេះមានអាយុតិចមែន ប៉ុន្តែពួកគេអាចរៀនសរសេរកូដបានក្នុងកម្រិតដំបូង ដែលការបង្រៀនគឺឥតគិតថ្លៃ ខណៈគម្រោងនេះមិនមែនជួយបង្រៀនតែក្នុងសាលាព្រះនរោត្តមមួយនោះទេ គឺចង់បង្រៀននៅគ្រប់សាលាទូទាំងប្រទេសកម្ពុជា រួមទាំង នឹងនាំសិស្សនិស្សិត ឬអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ដែលមានជំនាញលើផ្នែកឌីជីថល មកជួយបង្រៀនបន្ថែមផងដែរ។... Read more »

Realme GT5 Pro នឹងចេញមកជាមួយអេក្រង់កម្រិតពន្លឺភ្លឺច្បាស់ជាង បើធៀបនឹង iPhone 15 Pro Max

ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Realme បានបង្ហើបថា កំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ម៉ូដែល Realme GT5 Pro ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ នឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទថ្មីដែលមានកម្រិតពន្លឺភ្លឺខ្លាំងរហូតដល់ 3,000nits ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។   តាមរយៈការបង្ហាញចុងក្រោយនេះ Realme GT5 Pro ក្លាយជាស្មាតហ្វូនដែលមានអេក្រង់ភ្លឺជាងគេបំផុត បើធៀបនឹងស្មាតហ្វូនជំនាន់មុនៗរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗផ្សេងទៀតដូចជា Samsung និង Apple ជាដើម។ ជាក់ស្តែងចំពោះម៉ូដែល Realme GT2... Read more »

YouTube ចាប់ផ្តើមដាក់ដំណើរការមុខងារបិទ Ads ជាសកលហើយ

កម្មវិធីចែករំលែកវីដេអូអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube បានដាក់ចេញមុខងារហាមឃាត់ការផ្សាយពាណិជ្ជកម្ម (Ads) នៅទូទាំងប្រទេសហើយ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីទទួលបានមុខងារថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។   ត្រឡប់ទៅខែមិថុនា Google ដែលជាក្រុមហ៊ុនមេរបស់ YouTube បានធ្វើតេស្ដសាកល្បងនូវមុខងារថ្មីមួយ ដែលមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើជម្រើសកម្មវិធីបិទ Ads ផ្ទាំងពាណិជ្ជកម្ម នៅអំឡុងពេលទស្សនាវីដេអូនៅលើ YouTube នោះទេ។ ប៉ុន្តែក្រោយការសាកល្បងមួយរយៈ ពេលនេះ YouTube បានធ្វើការប្រកាសជាផ្លូវការហើយ ថាខ្លួនកំពុងបើកដំណើរការហាមឃាត់ Ads ផ្ទាំងពាណិជ្ជកម្មនោះដល់អ្នកប្រើប្រាស់នៅទូទាំងប្រទេស ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ប្រើសេវាកម្ម... Read more »

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់ ក្រោមកម្មវិធីបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ (១.៥លាននាក់)។   នាញដែលអាហារូបករណ៍ផ្តល់ជូនរួមមាន ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន១៥០នាក់, ការដំឡើងបណ្តាញបំពង់ទឹក ចំនួន ៦០នាក់, ការងារកំបោរ ចំនួន៦០នាក់, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហរដ្ឋាន ចំនួន ១២០នាក់, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ចំនួន៦០នាក់, ការថែទាំ និងជួសជុលរថយន្តចំនួន... Read more »

ម៉ាឡេស៊ី និងតួកគីចរចាលើកិច្ចព្រមព្រៀងអភិវឌ្ឍបច្ចេកវិទ្យាអវកាស

ប្រទេសម៉ាឡេស៊ីកំពុងពិភាក្សាជាមួយប្រទេសតួកគី លើកិច្ចព្រមព្រៀងទ្វេភាគីតាមដែលអាចធ្វើទៅបាន ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Datuk Arthur Joseph Kurup ថ្លែងថា ការពិភាក្សាឆ្លងរដ្ឋាភិបាលកំពុងត្រូវបានដឹកនាំដោយទីភ្នាក់ងារអវកាសម៉ាឡេស៊ី (Mysa) រួមជាមួយនឹងក្រុមហ៊ុនឧស្សាហកម្ម-រដ្ឋាភិបាលម៉ាឡេស៊ីសម្រាប់បច្ចេកវិទ្យាខ្ពស់ (MIGHT) ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាមួយប្រទេសតួកគី ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស។   លោកអនុរដ្ឋមន្រ្តីបន្តថា កិច្ចសហការនេះ នឹងផ្តោតលើការចែករំលែកជំនាញតាមដែលអាចធ្វើទៅបាន និងការអភិវឌ្ឍន៍ទេពកោសល្យ ដើម្បីជួយអ្នកជំនាញក្នុងស្រុក លើបច្ចេកវិទ្យាផលិតផ្កាយរណប។ លោក Kurup បន្ថែមថា យ៉ាងហោចណាស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសក្នុងស្រុកចំនួន ១០ បានចាប់ដៃគ្នាបង្កើតសាជីវកម្មឧស្សាហកម្មអវកាសម៉ាឡេស៊ី (Masic)។ Read more »

Samsung គ្រោងនាំចេញស្មាតហ្វូនអេក្រង់បត់ចំនួន ២០លានគ្រឿងនៅឆ្នាំក្រោយ

ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung កំពុងកំណត់គោលដៅដាក់លក់ស្មាតហ្វូនអេក្រង់បត់របស់ខ្លួនឱ្យបានចំនួន ២០លានគ្រឿងនៅឆ្នាំ២០២៤ខាងមុខនេះ ដែលក្នុងនោះរួមមានម៉ូដែល Galaxy Z Fold5/ Z Flip5 បច្ចុប្បន្ន និងម៉ូដែល Galaxy Z Fold6/ Z Flip 6 ដែលត្រៀមចេញលក់នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរប់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ប្រភពពី The Elec បានឱ្យដឹងថា ការរំពឹងទុករបស់ Samsung អាចជាការពិតព្រោះថា តាមរយៈរបាយការណ៍ដាក់លក់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣នេះ... Read more »

ស្ថាប័នអន្តរជាតិចំនួន២ បានស្នើឱ្យកម្ពុជាកែសម្រួលសេចក្តីព្រាងច្បាប់សន្តិសុខតាមអ៊ីនធឺណិត

គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងក្រុមហ៊ុន Access Now ស្នើឱ្យក្រសួងគួរតែកែសម្រួលសេចក្តីព្រាងច្បាប់សន្តិសុខតាមអ៊ីនធឺណិត ដោយសារសេចក្ដីព្រាងច្បាប់នេះមិនបានការពារ ប៉ុន្តែបែរជាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សដែលត្រូវបានការពារក្នុងច្បាប់អន្តរជាតិ។ ការស្នើបែបនេះឡើងតាមរយៈលិខិតរួមដែលបានចុះហត្ថលេខាដោយលោក Ian Seiderman នាយកផ្នែកច្បាប់ និងគោលនយោបាយនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ និងលោក Raman Jit Singh Chima ជាអ្នកដឹកនាំសន្តិសុខតាមអ៊ីនធឺណិតសកលនៅក្រុមហ៊ុន Access Now បានដាក់ជូនលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ក្នុងលិខិតរួមគ្នានេះ បានស្នើឱ្យក្រសួងគួរតែធ្វើវិសោធនកម្មខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត (Cybersecurity)... Read more »

ក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូចំនួន៦ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួង លើការបន្តជំរុញការអប់រំពាក់ព័ន្ធនឹងជំនាញឌីជីថលនៅកម្ពុជា។ យោងតាមហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ ត្រូវបានដាក់ដំណើរដំណាល់គ្នានឹងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងនិងការជំរុញការអភិវឌ្ឍជំនាញឌីជីថលរវាងក្រសួងនិងគ្រឹះស្ថានសិក្សាខាងលើ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ក្រសួងឱ្យដឹងថា ពិធីដាក់ដំណើរការកម្មវិធី និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះដែរ ធ្វើឡើងក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសណីយ៍និងគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ សរុបប្រមាណ៣០០នាក់។ Read more »

Google នឹងបង្កើតកុំព្យូទ័រយួរដៃនៅប្រទេសឥណ្ឌា

ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google នឹងចាប់ផ្តើមផលិតកុំព្យូទ័រយួរដៃម៉ាក Chromebook របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នាំឱ្យក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ដែលពង្រីកសង្វាក់ផលិតកម្មនៅក្នុងប្រទេសមានទីផ្សាររីកចម្រើនខ្លាំងមួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai នៅថ្ងៃទី២ ខែតុលានេះ បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា Google បាននឹងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន HP Inc ក្នុងការផលិតកុំព្យូទ័រយួរដៃម៉ាក Chromebooks នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ផែនការនេះ នឹងជួយ Google ឱ្យបង្កើនការផ្គត់ផ្គង់នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាបង្កើនការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពជាមួយប្រភេទកុំព្យូទ័រប្រើប្រាស់... Read more »

Samsung ចាប់ផ្តើមបើកដំណើរការកម្មវិធី One UI 6 Beta ជាផ្លូវការហើយ

បន្ទាប់ពីការពន្យាពេលចេញផ្សាយមួយរយៈខ្លី ពេលនេះ Samsung បានប្រកាសដាក់ឱ្យប្រើប្រាស់កំណែអាប់ដេត One UI 6 Beta ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការហើយ ដោយវាផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14 នឹងមានសម្រាប់ស្មាតហ្វូនកំពូល Galaxy S23, Galaxy S23 Plus និង Galaxy S23 Ultra។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ យោងតាមការប្រកាសពីក្រុមហ៊ុន Samsung បានឱ្យដឹងថា កំណែ Beta... Read more »

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែកក្កដា, អាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ 2023-07-12 06:33am

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ពីថ្ងៃទី១២-១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C... Read more »

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ផ្ញើរសារលិខិតគោរពជូន សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖នៅក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង មានសេចក្តី សោមនស្សរីករាយឥតឧបមា សូមគោរពអនុញ្ញាតចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការទទួល សញ្ញាបត្របណ្ឌិតកិត្តិយនេះ ។ ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនសម្ដេចក្រឡាហោម គឺជាសក្ខីភាព និងជាការទទួលស្គាល់ នូវការរួមចំណែកយ៉ាងធំធេងរបស់សម្ដេចក្រឡាហោម ក្នុងការអភិវឌ្ឍន៍លើវិស័យពាក់ព័ន្ធដ៏ច្រើនលើសលប់ ដូចជា៖ សិល្បៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ នយោបាយ... Read more »

អបអរសាទរ​…! កីឡាករ​ ឌឹប ង៉ែតកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស​ វិញាសារ គុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 55KG) ជូនជាតិមាតុភូមិ

អបអរសាទរ​…! កីឡាករ​ ឌឹប ង៉ែតកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស​ វិញាសារ គុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 55KG) ជូនជាតិមាតុភូមិ។ https://t.me/royalcambodianarmy Read more »

SEA Games 2023: គិតត្រឹមម៉ោង៩៖៣០នាទីយប់នេះ កម្ពុជាបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ១០១គ្រឿង ក្នុងនោះមាសចំនួន៣៧, ប្រាក់ចំនួន៣១ និងសំរិទ្ធចំនួ​ន៣៣

(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង៩៖៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ១០១គ្រឿង ក្នុងនោះមេដាយមាស ៣៧គ្រឿង, មេដាយប្រាក់ចំនួន ៣១គ្រឿង និងមេដាយសំរិទ្ធចំនួន ៣៣គ្រឿង។ https://t.me/royalcambodianarmy Read more »

ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ គាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

នៅរាត្រីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅទីលានប្រាសាទបាយ័ន ខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌ “ (The Gala Night Charity Dinner) ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីទស្សនីយ៍ភាពសិល្បៈនេះ មានការសម្តែងជា ០២វគ្គ៖ -វគ្គទី១៖ មានរបាំ ចម្រៀង និងការប្រគំតន្ត្រីចំនួន ១១ (របាំផ្សាយព្រហ្មវិហារធម៌, របាំអប្សរា, សូឡូឧបករណ៍, របាំទន្សោង, ព្រៃប្រសិទ្ធិ, សែនស្រឡាញ់,... Read more »

វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាបន្តទៀត។ បើទោះបីទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩។ មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងជិត ៩លានដូស។... Read more »

WhatsApp ប្រកាសបញ្ចប់ដំណើរការកម្មវិធីសម្រាប់ទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS10 និង iOS11

ក្រុមហ៊ុន WhatsApp បានប្រកាសនឹងបញ្ចប់ការគាំទ្រសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 10 និង iOS 11 របស់ក្រុមហ៊ុន Apple ដោយតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ដំណើរការយ៉ាងហោចណាស់ ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ចាប់ផ្ដើមពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២។ ការប្រកាសនេះមានន័យថា អ្នកប្រើប្រាស់ iPhone 5 និង iPhone 5C នឹងមិនអាចប្រើប្រាស់កម្មវិធី WhatsApp បានទៀតទេបន្ទាប់ពីកាលបរិច្ឆេទដែលបានបញ្ជាក់។ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ iPhone 5s... Read more »

កម្មវិធីបណ្ដាញសង្គមទាំង១០ មានអ្នកប្រើរាប់ពាន់លាននាក់ តែ TikTok ធ្លាក់ចុះជិត ៣០០លាននាក់

កម្មវិធីបណ្ដាញសង្គមមានច្រើន ប៉ុន្ដែកម្មវិធីដែលឈរលេខរៀងមុខគេ មានមិនច្រើននោះទេ ហើយថ្ងៃនេះយើងនឹងមកស្គាល់កម្មវិធីបណ្ដាញសង្គមទាំងនោះ មានអ្នកប្រើរាប់ពាន់លាននាក់ក្នុង១ខែៗនៅទូទាំងពិភពលោក។ អ្នកប្រើប្រាស់ប្រចាំខែ (active user គិតត្រឹម ខែឧសភា)៖ ១. Facebook : ២,៩១ ពាន់លាននាក់ ២. YouTube : ២,២៩ ពាន់លាននាក់ ៣. WhatsApp : ២ ពាន់លាននាក់ ៤. Messenger : ១,៣ ពាន់លាននាក់ ៥. Instagram... Read more »