សម្តេចធិបតីនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។   ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ធៀបនឹងជំនាន់ដែលលោកនៅបំពេញការងារគាំទ្រដល់ជនភៀសខ្លួនកម្ពុជាក្នុងឆ្នាំ១៩៧៩ និងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាពក្នុងឆ្នាំ១៩៩៣... Read more »

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាជាគ្រោះ និងផ្ដល់យោបល់ 

នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព។   ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិកចំនួន២៩ ក្នុងនោះមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ បានចូលរួមនៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងដោយមានការចូលរួមពីឥស្សរជនក្នុងជួរាជរដ្ឋាភិបាល ប្រតិភូគណបក្សនយោបាយ និងមន្រ្តីពាក់ព័ន្ធសរុប ២១២នាក់។  ... Read more »

កម្ពុជានឹងបញ្ជូនរបាយការណ៍ ស្តីពី ការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ 

របាយការណ៍ ការពិនិត្យជាសកលតាមកាលកំណត់ (UPR )ជុំទី៤ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។   ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកល តាមកាលកំណត់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ... Read more »

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី និងប្រព័ន្ធគាំពារសង្គម និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះអាសន្ន

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាឯកសារដ៏សំខាន់ចំនួនពីរ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៣ គឺ «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន» ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ ។   ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល... Read more »

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ។

ក្រសួងព័ត៌មាន បានរៀបចំដាក់អោយដំណើរការច្រកចេញចូលតែមួយ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានមន្រ្តីមកពីអគ្គនាយកដ្ឋានទាំង ៥ ប្រចាំការដើម្បីទទួលឯកសារ និងផ្តល់សេវាសាធារណៈ ។ ក្រសួងព័ត៌មាន បានកំណត់ទីតាំងជាក់លាក់នៅខាងមុខអគារទីស្តីការក្រសួងព័ត៌មាន និងមានមន្ត្រីប្រចាំការនៅច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។   តាមរយៈ ប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន គឺក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រចអនុញ្ញាតឲ្យ ក្រសួងព័ត៌មាន អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បីជាគុណប្រយោជន៍ ថវិកាជាតិ។   កម្រងសេវាសាធារណៈនេះ មានបញ្ជាក់លម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយនឹងប្រកាសរួមនេះ។... Read more »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។   មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថ្វាយនូវកតញ្ញូត្តាធម៌ ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន បងប្អូន និងក្មួយៗ... Read more »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម 

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។   ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម... Read more »

ក្រសួងកសិកម្មនឹងចងក្រង សហគមន៍កសិកម្មជួយកសិករដាំ ស្វាយចន្ទីដើម្បីផ្តល់ភាពងាយស្រួលរកទីផ្សារ

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានដាក់ចេញនូវគោល នយោបាយក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះដ៏សំខាន់មួយគឺ យើងនឹងចងក្រងជាសហគមន៍កសិកម្មដើម្បីឱ្យការដាំដុះស្វាយចន្ទីទាំងកសិករ និងអ្នកប្រមូលទិញផ្សារភ្ជាប់គ្នា ។វាជាយន្តការមួយផ្តល់ភាពងាយស្រួលទាំងក្នុងការផ្គត់ផ្គង់ និងផលិតគ្រាប់ស្វាយចន្ទីសមាមាត្រគ្នា ហើយវាស្ថិតនៅក្នុងតម្លៃមួយដែលអាចទទួលយកបានទាំងអស់គ្នា។នេះជាការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ចាប្រមាញ់ និង នេសាទ។   ប្រាប់បណ្តាញដល់សារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ... Read more »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាព នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងកម្ពុជា

ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្ររាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ប្រធានបទ នៃទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១នេះ នឹងក្លាយទៅជាឱកាសជំរុញលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទិវាជនមានពិការភាពនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកពីការតស៊ូ ទាមទារនូវសិទ្ធិចូលរួមក្នុងសង្គម របស់ជនមានពិការភាពនៅទូទាំងពិភពលោក ដែលបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំង នៅក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ។ Read more »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ កម្ពុជាបានបង្ហាញសមត្ថភាពរបស់ជនមានពិការភាព ដោយស្មើមុខស្មើមាត់ លើឆាកអន្ដរជាតិ

កម្ពុជា បានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់ នៅលើឆាកអន្ដរជាតិ នៅឆ្នាំ២០២៣នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ។   សម្តេចធិបតី មានប្រសាសន៍ថា នៅឆ្នាំ២០២៣ កម្ពុជាបានបង្ហាញសមត្ថភាពរបស់ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។   សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា... Read more »

ព្រះមហាក្សត្រ អំពាវនាវប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិជនមានពិការភាព

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជា ដោយមិនមានការរើសអើងពីសង្គមនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ។   ការអំពាវនាវនេះធ្វើឡើងតាមរយៈព្រះរាជសារនាឱកាស «ទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងអន្តរជាតិលើកទី៤១» ថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៣។   ព្រះមហាក្សត្រ បានសម្តែងព្រះទ័យស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ សំដៅបង្កើតមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេសជនមានពិការភាពឱ្យមានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ Read more »

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលផ្តល់ការអភិវឌ្ឍពិតៗមិនមែនសម្តែងដូចការរិះគន់របស់ក្រុមប្រឆាំងនោះទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលបានផ្តល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋ ពិតៗ ដោយបានគិតគូរជំរុញជីវភាពពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ មិនមែនជាការសម្តែងតែរូបភាព ដូចការលើកឡើងរបស់ក្រុមប្រឆាំងថា រដ្ឋាភិបាលធ្វើនយោបាយប្រជាភិថុតិនោះឡើយ។   សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មានសារព័ត៌មាននៅក្រៅស្រុកចោទថា រដ្ឋាភិបាលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើនយោបាយប្រជាភិថុតិ ដោយរិះគន់ថា ធ្វើអ្វីគ្រាន់តែធ្វើតែរូបភាព គ្មានលទ្ធផលជាក់ស្តែងនោះទេ។   សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ឥឡូវសួរពលរដ្ឋនៅទីនេះ ភ្លើងហ្នឹង[អគ្គិសនី] ភ្លើងសប្បនិម្មិត ឬភ្លើងមែនទែន?... Read more »

ក្រសួងព័ត៌មាន ស្នើស្ថានទូតបារាំង ជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំងនៅកម្ពុជា

ក្រសួងព័ត៌មាន បានស្នើដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ដើម្បីលើកស្ទួយការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។ ការស្នើនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមួយចំនួនបាននឹងកំពុងផ្សាយព័ត៌មានជាភាសាបារាំងរួចជាស្រេចទៅហើយនាពេលបច្ចុប្បន្ន ។   សំណើរនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្ដម M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ នេះបើតាមក្រសួងព័ត៌មានស្តីពីជំនួបនោះ។   ឯកឧត្ដម នេត្រ ភក្ត្រា បានលើកឡើងថា ដោយសារប្រទេសបារាំង មានអ្នកជំនាញសារព័ត៌មាន និងមានបទពិសោធន៍ច្រើនទាក់ទងការងារនេះ... Read more »

គុនល្បុក្កតោខ្មែរ កាន់តែវិវត្តខ្លាំង ក្រោយចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ 

អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនៅកម្ពុជា យល់ឃើញថា រយៈពេល១ឆ្នាំ ក្រោយការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៣) ឃើញថា គុនល្បុក្កតោខ្មែរ កាន់តែលេចធ្លោ និងកំពុងស្ថិតក្នុងដំណើរវិវត្តខ្លាំង។   លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយលោកបានចាត់ទុកថា ការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាជោគជ័យមួយ និងជាមោទនភាពជាតិថ្មីមួយទៀត... Read more »

ថ្ងៃទី ៣០ ខែវិច្ឆិកាក្រុមហ៊ុនធំៗ ចំនួន៧ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមជាង ៥០០កន្លែង ទៀតដល់យុវជន

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃ ទី៣០ ខែវិច្ឆិកា ស្អែកនេះ។   ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារប្រចាំខែនាថ្ងៃទី៣០នោះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា,... Read more »

អ្នកទេសចរជាង ៣០ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាបក្នុងឱកាសបុណ្យអុំទូក 

អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ បានមកកម្សាន នៅ ក្នុងខេត្តសៀមរាប នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ។   បើយោងតាមរបាយការណ៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀម រាប បានឲ្យដឹងថា នៅក្នុងថ្ងៃសម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ខេត្តសៀមរាប ទទួល ភ្ញៀវ ទេសចរ ដែលមកពី... Read more »

ខ្ញុំនិងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ។

ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។ ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ។ ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។ ខ្ញុំក៏សូមអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកំសាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋយើង។ 🌐 Hun... Read more »

សម្ដេចតេជោហ៊ុនសែនអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣!

ថ្ងៃទី២៨ វិច្ឆិកានេះ គឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខាន់នៃព្រះរាជពិធីនេះរយៈពេល៣ឆ្នាំកន្លងទៅ។ រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ។ ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ។ សូមជូនពរបងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង... Read more »

លោកបណ្ឌិត ថោង ខុន ដាក់ចេញផែនការយុទ្ធសាស្ដ្រ ៤ចំណុច ដើម្បីជំរុញការអភិវឌ្ឍកីឡាគុនខ្មែរលើឆាកអន្ដរជាតិ

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ។   ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកទេសរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូកីឡា និងកីឡាករ-កីឡាការិនីគុនខ្មែរ ដែលបានអញ្ជើញចូលរួមក្នុងប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅកម្ពុជា។   លោកបណ្ឌិត ថោង ខុន បានថ្លែងថា «រាត្រីនេះ... Read more »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងទតការប្រណាំងទូកង នៅមុខព្រះបរមរាជវាំង 

នៅល្ងាច ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការប្រណាំងទូក ង បណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ។ ព្រះរាជពិធីនេះ ក៏មានការយាង អញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ... Read more »

នៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក ៖ប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយជាង ១លាន២សែននាក់

ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា នៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១ ២០០ ០០០នាក់។   ក្នុងព្រះរាជពិធីបុណ្យអុំទូក កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក... Read more »

ក្រោយពីខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ អស់រយៈពេល៣ឆ្នាំមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងវិញរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព។

ខាងក្រោមនេះជាទិដ្ឋភាពរួមទូទៅរបស់ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេស អញ្ជើញទស្សនាកម្សាន្ត ការប្រណាំងទូកង និងស្តង់ពិព័រណ៌ផ្សេងៗជាច្រើន។   សូមជម្រាបថាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ មានទូកង ចូលរួមប្រកួតប្រជែងប្រមាណ ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន៣០ប្រទីប។   រាជធានីភ្នំពេញ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រសៀលថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ២០២៣ Read more »

រីករាយព្រះរាជពិធីបុណ្យអុំទុក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ថ្ងៃទី១ 

នេះជាទិដ្ឋភាពនៃការអញ្ជេីញមកទស្សនា ការប្រណាំងទូក យ៉ាងច្រេីនកុះករ និងសប្បាយរីករាយពីសំណាក់លោកតាលោកយាយ អ៊ំពូមីង បងប្អូន មកពីទូទាំងប្រទេស ក្រោមម្លប់នៃសុខសន្តិភាព និងសុវត្ថិភាព បន្ទាប់ពីខនខានអស់រយ:ពេល ៣ ឆ្នាំ កន្លងមក ដោយសារការរាតត្បាតនៃជំងឺឆ្លងសាកល កូវីដ-១៩ ។   សូមជូនពរ លោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ ទទួលបាននូវភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ក្នុងការធ្វេីដំណេីរ នាឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ។   Read more »

កងកម្លាំងគ្រប់ប្រភេទ បានត្រៀមរួចជាស្រេច ក្នុងការការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក

កងកម្លាំងគ្រប់ប្រភេទ បានត្រៀមរួចជាស្រេច ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ដែលនឹងប្រព្រឹត្តទៅ ៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ ២៨ វិច្ឆិកា ។   ក្នុងពិធីចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ... Read more »

នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិបានចុះពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក។ 

ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងសំខាន់ៗ ស្ទើរតែពេញទីតាំងប្រារព្ធពិធីនេះដេីម្បីការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗរួចរាល់ហើយ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ Read more »

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងមហាផ្ទៃ។ Read more »

កម្ពុជាទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង (ប.ស.ស.) នៅប្រទេសម៉ាឡេស៊ី

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។   គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពាន់រង្វាន់អង្គភាពឆ្នើមដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។   សូមបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាធ្លាប់ធ្វើជាប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៣៧,... Read more »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។   មានប្រសាសន៍ក្នុងពិធីដ៏ឧត្តុង្គឧត្តមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទ្បើងថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា... Read more »

សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៣ នេះ ។

ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង ។   យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់, និទ្ទេស B ចំនួន ៦.៩៦៤... Read more »

លោក ជូអុក លី៖ សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ World Economic Forum តែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។   ក្នុងឱកាសនៃជំនួបនេះ លោក ជូអុក លី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យ Klaus Schwab... Read more »