ព័ត៌មានថ្មីៗ

សម្តេចប្រធានរដ្ឋសភាផ្តល់អនុសាសន៍៦ចំណុច ជូនអង្គសិក្ខាសាលាសភា ស្តីពី«ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០» ពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD)

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានសហការជាមួយក្រសួងផែនការ និងទទួលបានការគាំទ្រពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន និងអភិវឌ្ឍន៍ (UNFPA) បានរៀបចំសិក្ខាសាលាសភា ស្តីពី“ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងការអភិវឌ្ឍ (ICPD)» នៅវិមានរដ្ឋសភា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។   អញ្ជើញមានប្រសាសន៍បើកសិក្ខាសាលានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍ចំនួន៦ចំណុច ជូនអង្គសិក្ខាសាលា សម្រាប់ការពិចារណានិងពិភាក្សាគ្នា សំដៅរួមគ្នាស្វែងរកនូវវិធីសាស្ត្រ និងដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ ក្នុងការអនុវត្តផែនការសកម្មភាព ICPD ក៏ដូចជាឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០ ដែលក្នុងនោះមានគោលដៅពាក់ព័ន្ធសំខាន់ៗ ដូចជា ពុំមានភាពក្រីក្រ គ្រោះស្រេកឃ្លានស្មើសូន្យ សុខភាពនិងសុខុមាលភាពមាំមួន ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រ ការងារសមរម្យ កំណើនសេដ្ឋកិច្ច និងភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាដើមនោះ។   អនុសាសន៍ទំាង៦ចំណុចរបស់សម្តេចប្រធានរដ្ឋសភា […]

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន គាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាផ្ទះកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។   ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មារ។   នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានធ្វើការសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារ ជុំគ្នាស្ថិតក្នុងបរិយាកាសសប្បាយរីករាយ […]

ព័ត៌មានថ្មីៗ

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភសម្ភារៈសំណង់មួយចំនួន ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវសម្ភារៈសំណង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក  តាមរយៈ ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក សម្រាប់កសាងផ្លូវ និងទីធ្លា ចាក់បេតុង នៅក្នុងអង្គភាព ។   នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់ធ្វើឱ្យប្រសើរឡើង និងសម្រួលដល់បងប្អូនកងទ័ពនៅក្នុងអង្គភាព ពិសេស នៅរដូវភ្លៀងធ្លាក់ខាងមុខ ។

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីការងារជំរុញគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញបន្តពង្រឹងគុណភាពសិស្សិដើម្បីឆ្លើយតបកំណើនសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងឯកឧត្តម PARK Jong-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆាំ្ននៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងពិព័រណ៍ការងារលើកទី៤ ឆ្នាំ២០២៥ ស្ថិតនៅទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។   នៅក្នុអង្គពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំមកនេះ វិទ្យាស្ថាន បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារដែលជាកត្តាផ្តល់ជូនសិស្សនិស្សិត និងសិក្ខាកាមឱ្យមានទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និងអ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។ ឯកឧត្តម បានគូសបញ្ជាក់ថា កត្តាទាំងអស់នេះហើយបានជំរុញឲ្យក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា វិទ្យាស្ថាននេះ គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយដែលមានសក្តានុពល និងសកម្ម ក្នុងការចូលរួមចំណែកកសាងមូលធនមនុស្សសម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។   ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ថា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ១,៥លាននាក់ យ៉ាងសកម្មនោះ វិទ្យាស្ថានវិស័យអប់រំបណ្តុះបណ្តាលជំនាញ […]

ព័ត៌មានថ្មីៗ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី នីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ សិក្ខាសាលាខាងលើរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥។ ការផ្សព្វផ្សាយនេះរៀបចំដើម្បីធ្វើជាមូលដ្ឋានជំនួយជាស្មារតីសម្រាប់ការត្រៀមខ្លួនឱ្យបានគ្រប់លក្ខណៈសម្បត្តិតាមរយៈការយល់ច្បាស់ពីគោលកាណ៍នីតិវិធីនិងការអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ណែនាំដូចបានកំណត់ក្នុងលិខិតបទដ្ឋានពាក់ព័ន្ធទាំងអស់។ អង្គភាពគោលដៅសម្រាប់ឆ្នាំនេះ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ សម្រាប់វិស័យអប់រំ និងមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។   សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ លើទឹកដីអង្គរនៃខេត្តសៀមរាបនៅពេលនេះ គឺជាសិក្ខាសាលាតំបន់ទី៤ និងជាសិក្ខាសាលាលើកចុងក្រោយក្នុងក្របខណ្ឌនៃការផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥។   សូមជម្រាបថា សិក្ខាសាលានេះទទួលបានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធនៃខេត្ត ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ ដូចជា៖ អភិបាល នៃគណៈអភិបាលខេត្ត ក្រុង […]

ព័ត៌មានថ្មីៗ

សម្ដេចធិបតី កោតសរសេីរ និងអបអរសាទរក្លឹបព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករងពាន AFC

ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារ កោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។   សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានសរសេរថា ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀតនៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បេីទោះជាមិនទទួលបានលទ្ធផលវិជ្ជមាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ។   ជាមួយគ្នា សម្ដេចក៏បានថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ របស់ក្លឹបព្រះខ័នរាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ។   បន្ថែមពីនេះ សម្ដេចធិបតី ក៏ថ្លែងអំណរគុណដល់អ្នកគាំទ្រ […]

ព័ត៌មានថ្មីៗ

កីឡាករមកពី១០ប្រទេសចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនៅកម្ពុជា

ដើម្បីផ្សាភ្ជាប់ជាមួយវិស័យទេសចរណ៍ កីឡាករមកពីបណ្ដាប្រទេសចំនួន១០ ទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ចូលរួមមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីដណ្ដើមពានរង្វាន់ជើងឯក «ENEOS CHAMPIONSHIP ឆ្នាំ 2025» នាទីលានសន្ដិភាព លី យ៉ុងផាត់ ភ្នំពេញសាហ្វារី។   មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្ដើមពានរង្វាន់នេះត្រូវបានរៀបចំដោយគណៈកម្មការរៀបចំការប្រកួតម៉ូតូត្រៃ សហការរៀបចំដោយក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា និងទទួលស្គាល់ពីសហព័ន្ធកីឡាយានយន្ដកម្ពុជា។   លោក ពេជ្រ សុខា ប្រធានគណៈកម្មាធិការរៀបចំការប្រណាំងម៉ូតូត្រៃ បានបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ បានបង្ហាញមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ហើយកាន់តែអស្ចារ្យ គឺកីឡាករដែលចូលរួមមានចំនួន១៨៥នាក់ មកពី១០ប្រទេសរួមមាន កម្ពុជា វៀតណាម ថៃ វែល ស្កត់ឡែន អង់គ្លេស បារាំង ហូឡង់អាហ្វ្រក និងអូស្ដ្រាលី។   លោកឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន PROFESSIONAL TRADER (CAMBODIA) និង […]

ព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត ជម្រុញដល់បញ្ហាការ ដ្ឋានអង្គរក្ស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ចូលរួមអនុវត្តគោលនយោបាយយុទ្ធ សាស្ត្របញ្ចកោណនីតិកាលទី១ អាណត្តិទី៧ របស់រាជ រដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយបរិយាបន្ន សំដៅពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។   នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងបែបនេះខណះចុះសួរសុខទុក្ខនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ខ.ភ.ម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានអង្គរក្សនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយឧត្តម សេ នីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជា ការរងនៃ ខ.ភ.ម និងជាមេបញ្ជាការអង្គរក្ស និងនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ណុប រតនា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គ […]

ព័ត៌មានថ្មីៗ

ឯកឧត្តម ប្រាក់ សុខុន ៖ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបន្តវេនរួមចំណែកការពារសមិទ្ធផលជូនពលរដ្ឋ

កណ្តាល៖ ការថ្លែងរបស់ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើឡើងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ និងប្រកាសបញ្ជូលសមាជិកថ្មីចំនួន ១,៣៦៣នាក់។   ពិធីនេះមានការចូលរួមពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ។   នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសូមស្វាគមន៍ចំពោះកូនក្មួយ ដែលទើបគ្រប់អាយុ ហើយបានសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយតាំងពីដើមរៀងមកគ្រប់កាលៈទេសៈទាំងអស់។   ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយអាចចូលរួមរស់នៅជាមួយគ្នាបាន។   ឯកឧត្តម ថ្លែងថា ពិធីបញ្ចូលសមាជិកគណបក្សថ្មីនាថ្ងៃនេះសម្រាប់ឃុំទាំង១០ មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ ប៉ុន្តែនេះជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា […]

ព័ត៌មានថ្មីៗ

ឯកឧត្តម ប្រាក់ សុខុន ៖ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបន្តវេនរួមចំណែកការពារសមិទ្ធផលជូនពលរដ្ឋ

កណ្តាល៖ ការថ្លែងរបស់ឯកឧត្តម ប្រាក់ សុខុន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើឡើងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ និងប្រកាសបញ្ជូលសមាជិកថ្មីចំនួន ១,៣៦៣នាក់។   ពិធីនេះមានការចូលរួមពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ។   នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសូមស្វាគមន៍ចំពោះកូនក្មួយ ដែលទើបគ្រប់អាយុ ហើយបានសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយតាំងពីដើមរៀងមកគ្រប់កាលៈទេសៈទាំងអស់។   ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយអាចចូលរួមរស់នៅជាមួយគ្នាបាន។   ឯកឧត្តម ថ្លែងថា ពិធីបញ្ចូលសមាជិកគណបក្សថ្មីនាថ្ងៃនេះសម្រាប់ឃុំទាំង១០ មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ ប៉ុន្តែនេះជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា […]

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យ ACU ៖ លោក សម្បត្តិ កុសល ពាក់ព័ន្ធនឹងបទល្មើស ចំនួន៣

ភ្នំពេញ ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់វិទ្យុបាយ័នថា ៖ លោក សម្បត្តិ កុសល ពាក់ព័ន្ធនឹងបទល្មើសចំនួន៣ ទី១. ប៉ុនប៉ងសូកប៉ាន់ ២. ប្តឹងបរិហារដោយភូតកុហក និងទី៣. ចេតនាក្នុងការសូកប៉ាន់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងលោកសម្បត្តិ កុសល ហើយ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ទៅសាលាដំបូងខេត្តសៀមរាប។ សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ពាក់ព័ន្ធនឹងការព្រឹត្តអំពើពុរលួយរឿងស៊ីសំណូលសូកប៉ាន់ នៃការជ្រើសរើសនគរបាលចូលក្រមខណ្ឌមន្ត្រីរាជការ។

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យ ACU ៖ លោក សម្បត្តិ កុសល ពាក់ព័ន្ធនឹងបទល្មើស ចំនួន៣

ភ្នំពេញ ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ប្រាប់វិទ្យុបាយ័នថា ៖ លោក សម្បត្តិ កុសល ពាក់ព័ន្ធនឹងបទល្មើសចំនួន៣ ទី១. ប៉ុនប៉ងសូកប៉ាន់ ២. ប្តឹងបរិហារដោយភូតកុហក និងទី៣. ចេតនាក្នុងការសូកប៉ាន់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងលោកសម្បត្តិ កុសល ហើយ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ទៅសាលាដំបូងខេត្តសៀមរាប។ សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ពាក់ព័ន្ធនឹងការព្រឹត្តអំពើពុរលួយរឿងស៊ីសំណូលសូកប៉ាន់ នៃការជ្រើសរើសនគរបាលចូលក្រមខណ្ឌមន្ត្រីរាជការ។

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា-ទីម័រឡេស្តេ គួរតែពង្រីកនូវកិច្ចសហការជាមួយគ្នា ដើម្បីបំពេញបន្ថែមនៃគ្នាទៅវិញទៅមក

ទីម័រឡេស្ដេ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ទីក្រុងឌីលី។ ថ្លែងបង្ហាញអំពីលទ្ធផលនៃជំនួបមកកាន់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនោះគឺ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកកាន់ទីម័រឡេស្តេ ក្នុងឱកាសនេះ ហើយជាកិត្តិយសដែលលោក កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ បានបដិសណ្ឋារកិច្ចចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅទីម័រឡេស្តេ។ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ក៏បានបង្ហាញនៅក្ដីដឹងគុណចំពោះកម្ពុជាដែលបានជ្រោមជ្រែងទីម័រឡេស្តេឲ្យក្លាយជាសមាជិកអាស៊ានអង្កេតការណ៍នៅឆ្នាំ២០២២ ក្នុងពេលដែលកម្ពុជាធ្វើជាអ្នកប្ដូរវេនអាស៊ាន និងការជ្រុមជ្រែងទីម័រឡេស្តេឲ្យក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន នៅពេលខាងមុខ។ ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវក្ដីអរគុណចំពោះ […]

ព័ត៌មានថ្មីៗ

«សមាគមសិល្បករខ្មែរ» នាំយកនូវថវិកាចំនួន ១២០លានរៀល បរិច្ចាគដោយស្ម័គ្រចិត្តជូនដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ នាំយកនូវថវិកាចំនួន ១២០.០០០.០០០ រៀល ប្រគល់ជូនកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ […]

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បង្ហាញទំនុកចិត្តថា ទីម័រឡេស្តេ នឹងអាចចូលជាសមាជិកពេញសិទ្ធិអាស៊ាននៅពេលខាងមុខ

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញទំនុកចិត្តថា ទីម័រឡេស្តេ នឹងអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។   សម្តេចតេជោ បង្ហាញទំនុកចិត្តបែបនេះក្នុងឱកាសលោក ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានប្រធានាធិបតី ក្នុងកាសដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ ។   នាពេលនោះ សម្តេចតេជោ បានរំលេចអំពីការខិតខំប្រឹងប្រែង ពិសេសពីជំហររបស់កម្ពុជាក្នុងការគាំទ្រទីម័រ ដើម្បីឲ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយសម្តេចបានរំលេចដោយប្រៀបធៀបស្ថានភាពទីម័រ នាពេលបច្ចុប្បន្ន និងស្ថានភាពកម្ពុជាមុនពេលចូលអាស៊ាន នៅឆ្នាំ១៩៩៩ គឺជាផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានតែ ២៨១ដុល្លារទេ ប៉ុន្តែស្ថានភាពទីម័របច្ចុប្បន្នផលិតផលក្នុងស្រុកសរុប មានរហូតដល់ ១៤៥៣ដុល្លារ ដែលបើប្រៀបធៀបកម្ពុជា និងទីម័របច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់។ សម្តេចតេជោ បានលើកឡើងថា វាសក្តិសមណាស់ដែលស្ថានភាពពេលនេះ ដែលទីម័រអាចចូលជាសមាជិកពេញសិទ្ធិអាស៊ានបាន។   ប្រធានាធិបតី ទីម័រឡេស្តេ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅទីម័រ […]

ព័ត៌មានថ្មីៗ

ប្រធានរដ្ឋសភាទីម័រឡេស្តេ សម្តែងការដឹងគុណសម្តេចតេជោ ដែលជ្រោមជ្រែងទីម័រឡេស្តេឲ្យចូលជាសមាជិកអង្កេតការណ៍អាស៊ានកាលពីឆ្នាំ២០២២ និងចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ បង្ហាញពីភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ទីម័រឡេស្តេ)៖ លោកស្រី ម៉ារៀ ហ្វើណាន់ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការដឹងគុណចំពោះការចូលរួមដ៏សកម្មរបស់កម្ពុជា ក្នុងការគាំទ្រ និងភាពសកម្មរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជាបច្ចុប្បន្ន ក្នុងការជួយជ្រោមជ្រែងប្រទេសទីម័រឡេស្តេ ឲ្យបានចូលជាសមាជិកអង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ២០២២ ជាពិសេសគឺតួអង្គរបស់សម្តេចតេជោ បានបន្តជ្រោមជ្រែងជួយដល់ប្រទេស ទីម័រឡេស្តេ ដើម្បីអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិនៅពេលខាងមុខ។   ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ, លោកស្រីប្រធានរដ្ឋសភាទីម័រឡេស្តេ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅប្រទេសទីម័រឡេស្តេ នាពេលនេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។   ជាមួយគ្នានេះ លោកស្រីប្រធានរដ្ឋសភាទីម័រឡេស្តេ ក៏បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ។   លោកស្រី ម៉ារៀ ហ្វើណាន់ដាឡៃ ក៏បានបង្ហាញការនឹកគុណកម្ពុជាកន្លងមក ដែលបានជួយដល់ប្រទេសទីម័រឡេស្តេ ជាពិសេសនៅក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ១៩ ដែលកាលណោះកម្ពុជា បានជួយឧបត្ថម្ភជាវ៉ាក់សាំង បង្ការជំងឺកូវីដ១ ដល់ប្រទេសទីម័រឡេស្តេ […]

ព័ត៌មានថ្មីៗ

ប្រធានាធិបតីទីម័រឡេស្តេ៖ កម្ពុជា-ទីម័រ នឹងពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ហើយជឿជាក់ថា សម្តេចតេជោបន្តជួយទីម័រដើម្បីអភិវឌ្ឍន៍

 l ទីម័រឡេស្តេ)៖ ថ្លែងក្នុងសន្និសីទរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្រោយបញ្ចប់ជំនួប លោក ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ បានសង្ឃឹមថា កម្ពុជា-ទីម័រ នឹងពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ប្រធានាធិបតីប្រទេសទីម័រឡេស្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ។ លោកបានចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន គឺជាវីរៈបុរសរបស់កម្ពុជា និងជាស្ថាបនិកសន្តិភាពកម្ពុជា។ សម្តេចបាននាំ ប្រជាជនខ្មែរ និងប្រទេសកម្ពុជា ក្នុងពេលលំបាកបំផុត ចេញពីការឈឺចាប់ និងភាពលំបាកលំបិនមកដល់សន្តិភាព។ ប្រធានាធិបតីប្រទេសទីម័រឡេស្ត បានចាត់ទុក សម្តេចតេជោ ហ៊ុន សែន គឺជាមិត្តល្អរបស់លោក និងជាមិត្តល្អរបស់ទីម័រឡេស្តេ ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងអាចពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកជឿជាក់ថា […]

ព័ត៌មានថ្មីៗ

ក្រសួងការងារអំពាវនាវអ្នកបើកបរដឹកកម្មករបង្កើនការប្រុងប្រយ័ត្នដើម្បីចៀសវាងបង្កហេតុអាក្រក់ដល់ជនស្លូតត្រង់

ភ្នំពេញ៖ ខណៈមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ រវាងរថយន្តក្រុងដឹកកម្មករនិយោជិត និងរថយន្តគ្រួសារមួយគ្រឿង ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានបណ្តាលឱ្យកម្មកររងរបួសជាច្រើននាក់។ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យម្ចាស់រថយន្តដឹកកម្មករ និងអ្នកបញ្ជារថយន្តលើដងផ្លូវទាំងអស់ សូមមានស្មារតីនិងវិជ្ជាជីវៈខ្ពស់ និងអធ្យាស្រ័យខ្ពស់ ដើម្បីកុំឱ្យកម្មករដែលជាជនស្លូតត្រង់កំពុងបន្តរងផលប៉ះពាល់។   នៅក្នុងបណ្តាញសង្គម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិតដែលមានសមាជិកសរុប ៤២នាក់ និងរថយន្តគ្រួសារមួយគ្រឿង ដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧។   ឯកឧត្តម បានឱ្យដឹងទៀតថា តាំងពីពេលកើតហេតុរហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. និងមន្ត្រីមន្ទីរការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងមានវត្តមាននៅមន្ទីរពេទ្យដើម្បីសម្របសម្រួលជាមួយក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះ។   គិតចាប់ពីខែមករា ដល់ត្រឹមសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មរចំនួន ៣ករណី មានជនរងគ្រោះសរុប ៨៩នាក់ (ស្រី ៨១នាក់) ក្នុងនោះជនរងគ្រោះ […]

ព័ត៌មានថ្មីៗ

រដ្ឋសភាកម្ពុជា និងឡាវប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ដល់ពលរដ្ឋ និងប្រទេសទាំងពីរ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្សស័ក្ក ផាន់ថាវង្ស (Vongsack Phanthavong) ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាឡាវ-កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រម្ពុជា។   សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម វង្សស័ក្ក ផាន់ថាវង្ស និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៩ ឆ្នាំមកហើយ។   សម្តេចបានមានប្រសាសន៍លើកឡើងបន្តថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមឆ្លុះបញ្ចំាងពីចំណងមិត្តភាពរឹងមាំ ជាប្រពៃណី ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង មនោសញ្ចេតនា រវាងប្រទេសនិងប្រជាពលរដ្ឋទំាងពីរដើម្បីផលប្រយោជន៍ប្រទេសទំាងពីរប៉ុណ្ណោះទេ។ ប៉ុន្តែជាដំណើរទស្សនកិច្ចពង្រឹងសាមគ្គីភាព លើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងនាំមកនូវផលប្រយោជន៍ដល់តំបន់ និងសកលលោកផងដែរ នៅក្នុបរិបទដែលសកលលោកកំពុងប្រឈមបញ្ហារួម ត្រូវរួមគ្នាដោះស្រាយដើម្បី […]

ព័ត៌មានថ្មីៗ

សម្ដេចតេជោប្រាប់វិនិយោគិនឥណ្ឌូណេស៊ីថា កម្ពុជាកំពុងខិតខំលើកកម្ពស់ និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួប និងសម្តែងការគួរសម នៅសណ្ឋាគារ JW Marriot រដ្ឋធានីហ្សាការតា។   សម្ដេចតេជោ បានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ដែលជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងប្រធានក្រុមហ៊ុនមួយចំនួន ដូចជា លោក រ៉ូណា គូម៉ាឡា ពុធកា ដែលជាប្រធានក្រុមហ៊ុន ប៊ី ប៊ី អិច គ្រឌីត យូនៀន និងលោក ប៊ីឌីសេ ទីវ៉ាន់ ដែលជាប្រធានក្រុមហ៊ុន ភីធី សូណា ធូផាស ធូរីសេមិន ដាសទ្រី ធីប៊ីខេ ។ សម្ដេចតេជោ បានសម្ដែងក្តីរីករាយលើការចែរំលែក អំពីស្ថានភាព […]

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម ប្រទេសក្នុងតំបន់អាស៊ានត្រូវធ្វើការរួមគ្នាពង្រីកទីផ្សារក្នុងតំបន់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា នៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម ប្រទេសនៅក្នុងតំបន់អាស៊ាន ទាំងមូលគឺត្រូវធ្វើការរួមគ្នា ក្នុងការពង្រីកទីផ្សារក្នុងតំបន់ឲ្យកាន់តែធំឡើងជាងការសម្លឹងមើលនៅទីផ្សារដែលឆ្ងាយពេក ប៉ុន្តែទីផ្សារនៅជិតខាងនេះគឺមានសារៈសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណា ថែរក្សាបាននូវពាណិជ្ជកម្ម ឬក៏សេដ្ឋកិច្ចល្អរបស់អាស៊ានបន្តទៅមុខទៀត។   សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម ក្នុងឱកាសបំពេញទសន្សកិច្ចការងារនៅឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។   ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ ដែលបានជួប ឯកឧត្តមបណ្ឌិត មហាមេដ យូសុសកាឡា សាជាថ្មី ដោយសម្ដេច ចាត់ទុកឯកឧត្តម មហាមេដ គឺជាមិត្តចាស់ ហើយសម្ដេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរបស់សម្ដេច ជាមួយនឹងឯកឧត្តម ក៏ដូចជាជាមួយនឹងថ្នាក់ដឹកនាំនានារបស់ឥណ្ឌូនេស៊ី ក្លាយជាគំរូមួយដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ ដោយសម្ដេចបានលើកឡើងថា ទំនាក់ទំនងទាំងសងខាង មិនត្រឹមតែជាទំនាក់ទំនងផ្លូវការទេ តែអ្នកជំនាន់ក្រោយ អាចបន្តបានដោយអនុវត្តនូវទំនាក់ទំនងតាមអ្នកជំនាន់មុន ដែលមានទំនាក់ទំនងលើសពីផ្លូវការ។ មានន័យថាទំនាក់ទំនងលក្ខណៈឯកជនបន្ថែមទៀត ក្នុងគោលដៅដើម្បីឲ្យចំណងមិត្តភាពរវាងប្រទេស រួមនឹងប្រជាជន […]

ព័ត៌មានថ្មីៗ

ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ចធ្វើសិក្ខាសាលា «ពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងវិទ្យាស្ថានជាតិអធិការកិច្ច និងមន្ទីរអធិការកិច្ចទាំង ២៥ រាជធានី-ខេត្ត។   ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូនអង្គសិក្ខាសាលាថា “ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវការប្តេជ្ញាចិត្ត គាំទ្រ និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ដំណើរការរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងក្របខណ្ឌបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។” ជាក់ស្តែង ក្រុមការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអធិការកិច្ច […]

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋគឺជាកម្លាំងជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិរបស់យើង។   ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានរបស់ជាតិ ប៉ុន្តែប្រជាពលរដ្ឋដែលមានសុខភាពមិនល្អ គឺជាបន្ទុករបស់ជាតិ ។ បន្ថែមពីនេះ, ការរៀបចំបង្កើតសមិទ្ធផលបន្ថែមនានា នៅតាមមន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យតេជោសន្តិភាព, មន្ទីរតេជោកោះធំ, អគារវះកាត់នៅមន្ទីរពេទ្យបង្អែកសៀមរាប និងការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់នៅពេលនេះ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ។   មួយវិញទៀត, ពាក់ព័ន្ធនឹងការងារសុខាភិបាល គឺត្រូវគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវផ្ដោតសំខាន់លើការបង្ការកុំឱ្យកើតមានជំងឺ រួមទាំងជំងឺដែលពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ។ ជាមួយគ្នានេះ, នៅពេលដែលទីក្រុងកាន់តែរីកធំ, កំណើន និងដង់ស៊ីតេរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើង នោះដីដែលសល់សម្រាប់បង្ហូរទឹកកខ្វក់កាន់តែខ្វះ ដែលទាមទារឱ្យមានការគិតគូរអំពីការប្រើប្រាស់ និងការដោះស្រាយទឹកកខ្វក់ និងសំណង់ ជាពិសេសការបង្ហូរទឹកកខ្វក់ ដែលមានធាតុពុលចូលក្នុងប្រព័ន្ធទឹកសាធារណៈ ជាពិសេសនៅបណ្ដារាជធានី ខេត្ត ដែលនៅជាប់ទន្លេ និងសមុទ្រ […]

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងស្ដីពីគោលការណ៍រួមការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី

នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅវិមានសន្តិភាព។   សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែចំ មានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់។ ព្រះរាជក្រឹត្យនេះមាន ៧ ជំពូក និង ៤៨មាត្រា។   គួររម្លឹកថា ការជ្រើសរើស និងគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យចំគោលដៅដែលមានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ ដែលជាតម្រូវការរបស់ក្រសួង ស្ថាប័ននានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល៕

ព័ត៌មានថ្មីៗ

ក្រសួងមុខងារសាធារណៈ និងក្រសួងការបរទេសធ្វើសិក្ខាសាលាពិនិត្យឡើងវិញ ការវិភាគមុខងារ ក្រសួងការបរទេស

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងអញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២។   ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ ផ្តោតទៅលើស្ថានភាពមុខងារ និងរចនាសម្ព័ន្ធក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាផ្នែកដល់សំខាន់ និងចាំបាច់ ក្នុងការរួមចំណែកដល់ការអនុវត្តវិធានការគន្លឹះទី២ នៃការកែទម្រង់រដ្ឋបាលសាធារណៈនេះ ឱ្យកាន់តែស៊ីជម្រៅ ហើយឆ្លើយតប ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដើម្បីសម្រេចបានទិសដៅ ក្រសួងបានដំណើរការ ចាប់ផ្តើមតាំងពីឆ្នាំកន្លងទៅ ពិសេសលើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទទាំងនៅទីស្តីការក្រសួង ក៏ដូចជានៅតាមស្ថានតំណាងនានានៅបរទេស។   ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ផ្អែកលើលទ្ធផលនៃការវិភាគនេះ ក្រសួងបានកំណត់មុខងារស្នូល និងមុខងាររងមួយចំនួន […]

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែធ្វើការជាមួយគ្នាឱ្យរឹងមាំបន្ថែមទៀត និងត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។   នៅក្នុងជំនួបនេះ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មការអចិន្ត្រៃយ៍អាស៊ាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។   ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី២៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តមបានរំលេចថាចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាន និងដោះស្រាយបញ្ហារបស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លងមកក៏ដូចជានៅថ្ងៃអនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។   នៅក្នុងឱកាសនោះដែរ ឯកឧត្តម […]

ព័ត៌មានថ្មីៗ

សម្តេចតេជោ អួលដើមក និងស្រក់ទឹកភ្នែក ខណៈរំលឹកពីការឈឺចាប់ពេលធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត

សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានស្រក់ទឹកភ្នែក និងមានប្រសាសន៍ទាំងអួលដើមក ពេលដែលសម្តេចរំលឹកអំពីដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុល ពត ពោលគឺធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើឲ្យវៀតណាម ជួយរំដោះកម្ពុជា ចេញពីរបបវាលពិឃាតដ៏ខ្មៅងងិតកម្ពុជាប្រជាធិបតេយ្យនោះ។   ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្ដីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA SCHOOL OF GOVERNMENT)នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងវ័យ២៥ឆ្នាំ សម្តេច បានលះបង់ប្រពន្ធកូន និងឱពុកម្តាយជាទីស្រលាញ់ ដើម្បីធ្វើដំណើរទាំងគ្រោះថ្នាក់ ក្នុងគោលបំណងរំដោះកម្ពុជាឲ្យរួច ផុតពីសង្រ្គាមកាប់សម្លាប់ខ្មែរគ្នាឯង ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។   សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទាំងទឹកភ្នែងនៅមុខមហាជនក្នុងវេទិការអន្តរជាតិ ក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ីនោះថា បើសិនជាសម្តេច និងសមមិត្តរួមដំណើរ មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុនក្នុងការរំដោះជាតិ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេតើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជា […]

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមិនមែនត្រឹមជាតួអង្គសំខាន់សម្រាប់តំបន់ទៀតទេ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ពិភពលោក នៅថ្ងៃខាងមុខ

ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អាស៊ានមិនមែនត្រឹមតែជាតួអង្គសំខាន់សម្រាប់តំបន់នោះឡើយ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួលសកល ហើយទៅថ្ងៃអនាគត អាស៊ាននឹងអាចផ្លាស់ប្តូរតួនាទីការធ្វើប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកថែមទៀត។   ថ្លែងក្នុងបឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រទាញប្រទង់អំណាច បានរុញច្រានឱ្យមហាអំណាចមួយចំនួនដើរប្រាស់ចាកពីវិធាននៃអភិបាលកិច្ចសកលដែលខ្លួនបានខិតខំបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដែលបាននិងកំពុងធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិ មានការរង្គោះរង្គើ ជាពិសេសយន្តការពហុភាគីនិយម ដែលផ្អែកលើច្បាប់។   ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ក្នុងកាលៈទេសៈបែបនេះ អាស៊ានពិតជាមានតួនាទីសំខាន់របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើវិធានការច្បាប់ផង និងកាន់តែមានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង, ទៅថ្ងៃអនាគតអាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទីការធ្វើប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំពិភពលោកទៅវិញ»។   សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពេលនេះ ម៉ោងនេះយន្តការសកលកំពុងថមថយឥទ្ធិពល ទាំងមហាសន្និបាតអង្គការសហប្រជាជាតិ ទាំងតួនាទីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសតួនាទីនៃអង្គការពាណិជ្ជកម្មពិភពលោក គឺស្ទើតែបាត់បង់ទៅហើយ ដូចនេះយន្តការតំបន់របស់យើងគឺអាស៊ាន លែងជាតួអង្គនៅក្នុងក្របខណ្ឌដោយឡែកតែតំបន់ ប៉ុន្តែត្រូវចូលរួមក្នុងការរៀបសណ្តាប់ធ្នាប់ឡើងវិញ […]

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យ មេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់

ឥណ្ឌូនេស៊ី)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងជំរុញឱ្យមេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់។   នៅអគ្គលេខាធិការដ្ឋានអាស៊ាន, សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងពីការពង្រឹងទំនាក់ទំនងជាមួយ បណ្ដាមេដឹកនាំនានាក្នុងតំបន់អាស៊ាន ដើម្បីអាចគ្រប់គ្រងស្ថានការណ៍ ការជម្នះរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ាន និងអាចបង្ការកុំឱ្យមានសង្គ្រាមដោយតួអង្គតំណាងរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ានបាន។   ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ការពង្រឹងសមត្ថភាពរបស់អាស៊ាន ក៏ពឹងផ្អែកលើការសម្របសម្រួល និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបណ្ដាមេដឹកនាំសមាជិកអាស៊ានដែរ។ អាស៊ានមិនអាចក្លាយជាប៉ូលមួយនៃពិភពលោកបានទេ បើសិនមេដឹកនាំអាស៊ានមិនមានភាពជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក មិនមានស្មារតីជាសហគមន៍ ជាគ្រួសារអាស៊ាន និងមិនមានទំនាក់ទំនងមិនលើសពីកម្រិតការងារផ្លូវការ..»។   បន្ថែមពីនេះ សម្ដេចតេជោ បានថ្លែងបន្តថា «ពេលខ្លះយើងមានការងារច្រើនពេក យើងយកចិត្តទុកដាក់បារម្ភទៅលើរបៀបវារៈប្រទេសមហាអំណាចខ្លាំងពេក យើងភ្លេចគិតពីប្រទេសជិតខាង ភ្លេចគិតបារម្ភពីសមាជិកគ្រួសារនៅក្នុងតំបន់អាស៊ានរបស់យើង។ ខ្ញុំពិតជាចង់លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់»។   សម្ដេចប្រធានព្រឹទ្ធសភា បានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសម្ដេចជាមួយមេដឹកនាំក្នុងតំបន់អាស៊ាន ដែលសម្ដេចបានលើកទឹកចិត្តដល់យុវជនជាមេដឹកនាំជំនាន់ថ្មី ចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិក្នុងតំបន់អាស៊ានកាន់តែប្រសើរឡើងទ្វេដង៕

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា  ………

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។   ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងដែលបានទទួលការអនុញ្ញាតពីសម្តេចបវរធិបតី ឱ្យចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។   ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តម និងគណៈប្រតិភូ នឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា ហើយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ដែល MoU នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។   ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់កូរ៉េក្នុងការគ្រប់គ្រងធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាប្រសិទ្ធភាព, ចីរភាព និងអស់សក្តានុពល នៃធនធាន សម្រាប់បម្រើដល់វិស័យទ្រទ្រង់សេដ្ឋកិច្ច ជាពិសេស វិស័យឧស្សាហកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា បន្ថែមទៀត។   […]