មានបញ្ហាស្បែកក្រហម ពងទឹកថ្លា និងរបក តាំងពី មានអាយុ ១សប្តាហ៍ ព្រមទាំងមានបញ្ហាម្រាមជើងស្អិតជាប់គ្នា និងជ្រុះក្រចកតាំងពីអាយុបាន៥ខែ មកម៉្លេះ។ ឪពុកម្តាយ រួមជាមួយសប្បុរសជន បាននាំក្មួយប្រុសទៅរកការព្យាបាល តាំងតែកាលពីដើមខែសីហាកន្លងមក ប៉ុន្តែមានការធូរស្បេីយតិចតួចបំផុត ជាមួយគ្នាដោយសារខ្វះខាតលទ្ធភាពទើបពុំអាចបន្តព្យាបាលបាន។ ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ធ្វើការសម្របសម្រួលជួយព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា និងបានសហការជាមួយក្រុមគ្រូពេទ្យTYDA នៃផ្នែកជំងឺសើស្បែក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ បច្ចុប្បន្ន ក្មួយប្រុស... Read more »

ខ្ញុំសង្ឃឹមថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជាឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារ ក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។ ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុនFacebook ឱ្យចូលមកធ្វើការនៅកម្ពុជាវិញ តែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះខ្ញុំបង្កើតFacebook,TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័យច្រឡំ។ Read more »

ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានដកមន្ត្រីរូបណា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងលុបបំបាត់នូវវប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ ដែលពាក់ព័ន្ធបទល្មើសនានា។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា «ការងារពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនកន្លងមក មានស្នងការរងម្នាក់ បានបន្លំឯកសារ ដោយអន្តរាគមន៍ដល់ សម្តេចក្រឡាហោម ពេលនោះ នីតិកាលទី៦ ប៉ុន្តែឥលូវនេះនីតិកាលទី៧... Read more »

នាយករដ្ឋមន្ត្រីថៃទើបតែងតាំង លោក Srettha Thavisin បាននិយាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ជួរគណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានរៀបចំបញ្ចប់ហើយ ចំពេលមានការរំពឹងទុកថា រដ្ឋមន្ត្រីការពារជាតិថ្មីអាចជាសមាជិកស៊ីវិល មកពីគណបក្សភឿថៃ របស់លោកនាយករដ្ឋមន្ត្រី។ លោក Srettha Thavisin បានថ្លែងនៅទីស្នាក់ការគណបក្សថា ការប្រជុំរៀបចំគណៈរដ្ឋមន្ត្រី គឺបានដោះស្រាយរួចរាល់ហើយ ជាអ្វីដែលលោកបារម្ភ ខណៈដែលសមាសភាពរដ្ឋមន្ត្រីថ្មីទាំងនោះ នឹងពិនិត្យលើលក្ខណៈសម្បត្តិ មុនពេលត្រូវស្នើសុំការអនុម័ត ពីព្រះមហាក្សត្រ។ លោក នាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយលើ «របាយការណ៍ដែលថា សមាជិកបក្សភឿថៃ និងអ្នកគាំទ្រអាវក្រហមមួយចំនួននៃគណបក្សរបស់លោក ដែលមិនចង់ឱ្យ ឧត្តមសេនីយ៍ Natthapol Nakpanich... Read more »

កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃទី១៩ ខែសីហានេះ បានបង្ហើបឱ្យដឹងថា ឪពុករបស់ខ្លួននឹងវិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃទី២២ ខែសីហានេះ ចំថ្ងៃដែលសភាថៃនឹងបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ដែលអាចនឹងបិទបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ។ កូនស្រីលោក ថាក់ស៊ីន គឺអ្នកនាង ផែថោងថាន ស៊ីនណាវ៉ាត់ ដែលជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងគណបក្សភឿថៃ នៅថ្ងៃទី១៩ ខែសីហានេះ បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ថា នៅថ្ងៃអង្គារទី២២ ខែសីហា ម៉ោង៩ព្រឹក ខ្ញុំនឹងទៅទទួលលោកប៉ាខ្ញុំ គឺលោក ថាក់ស៊ីន នៅឯព្រលានយន្តហោះដូនមឿង។ ការវិលត្រឡប់របស់លោក ថាក់ស៊ីន... Read more »

ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃសុក្រសប្តាហ៍មុនថា យើងនឹងប្រាប់លោក បៃដិន ថា សហរដ្ឋអាមេរិកបានគិតតែពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ ហើយមិនបានគិតអំពីការវិនិយោគនៅប្រេស៊ីលទេ។ ការចំណាយថវិកាតិចតួចលើការវិនិយោគនៅក្នុងប្រទេសយើង នោះជាអ្វីដែលនាំមកនូវសន្តិភាពដល់ប្រទេសយើង។ លោក លូឡា និងលោក បៃដិន ត្រូវបានគេរំពឹងថា នឹងជួបគ្នានាខែកញ្ញាខាងមុខ នៅខាងក្រៅអង្គប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ លោក លូឡា បានរក្សាអព្យាក្រឹតភាពលើជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដោយអំពាវនាវម្តងហើយម្តងទៀតឱ្យមានការចរចាសន្តិភាពដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ហើយថា ពិភពលោកកំពុងចាប់ផ្តើមនឿយហត់នឹងជម្លោះនៅអ៊ុយក្រែន។ ប្រភព៖ RT Read more »

អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កន្លងទៅនេះ។ Read more »



ដែលបានផ្ញើសារអបអរសាទរជូនសម្តេចចំពោះជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ។ Read more »


ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ញើសារថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបឯកឧត្ដមក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឯកឧត្ដមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះឯកឧត្ដមដោយឯកឧត្ដមសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន... Read more »


ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការស្វាគមន៍ ចំពោះវត្តមានរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី ចំពោះការចុះមកសិក្សាស្វែងយល់ពីសក្ដានុពលទីផ្សារ និងការវិនិយោគនៅកម្ពុជា ខណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច ក៏លើកបង្ហាញពីវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមានថែមទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២ ខែសីហា ស្តីពីលទ្ធផលជំនួបពិភាក្សាការងាររបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF)។ សេចក្តីជូនដំណឹងបន្តថា ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដឹកនាំដោយលោក Gary Lim ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣... Read more »


កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនស្ត្រីម្នាក់ដែលតាំងខ្លួនជាព្រះម៉ែ live និយាយតាម TikTok ធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីរូបនេះទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ភី អ៊ូក នៅភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ Read more »


(ភ្នំពេញ)៖ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ខាងក្រោមនេះជាសារលិខិតរបស់ លោក លី ឈាង៖ Read more »


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram បានបង្ហោះវីដេអូឃ្លីបមួយ ដោយដាក់ចំណងជើងថា «ផ្លូវគឺជានិមិត្តរូបនៃក្តីសង្ឃឹម»។ លោកបានលើកឡើងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងកសាងផ្លូវស្ពានខ្វាត់ខ្វែង ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ និងសាងសង់កាន់តែមានគុណភាពល្អ គឺដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងធ្វើដំណើរ ផ្តល់ជម្រើសកាន់តែច្រើនដល់ពួកគាត់។ លោកបណ្ឌិតបានលើកឡើងដូច្នេះថា «ផ្លូវជាក្តីសង្ឃឹម មានផ្លូវច្រើន គឺមានសង្ឃឹមច្រើន មានន័យថាយើងមានជម្រើសច្រើន ក្នុងការជ្រើសរើសអនាគត ផ្លូវសំដៅទៅអនាគត បើអត់ផ្លូវយើងពិបាក។ បើអត់ផ្លួវអ្នកដែលមានលទ្ធភាពឆ្លងកាត់តិចណាស់ បើមានទឹក អ្នកដែលមានទូកទើបឆ្លងបាន អ្នកអត់មានទូកហែលមិនស្រួលលង់ទៀត... Read more »


ភ្នំពេញៈ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីដប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១៤ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ Read more »


នៅព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអបអរសាទរខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលពិធីអបអរសាទរនេះប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ។ គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣... Read more »


(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ គឺជារយៈពេល ៤៦ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីរំលឹក ដល់ថ្ងៃនៃដំណើរចេញតស៊ូកាលពី៤៦ឆ្នាំមុនោះ។ ពិធីនៅឆ្នាំនេះនឹងរៀបចំឡើងនៅក្រសួងការពារជាតិ មិនមានរៀបចំនៅទីតាំងនៃការផ្តើមដំណើរតស៊ូតំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំដូចឆ្នាំកន្លងទៅនោះឡើយ។ សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា... Read more »


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា រួមមាន៖ *ទី១៖ ១៩៥១-៥៣ តស៊ូប្រឆាំងរបបអាណានិគម ដើម្បីឯករាជ្យជាតិ *ទី២៖ ១៩៥៤-៧០ ការពារឯករាជ្យ, សន្តិភាព និងអព្យាក្រឹតភាពកម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បរទេស *ទី៣៖ ១៩៧០-៧៥... Read more »


ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនសមាជិកអតីតយុទ្ធ ចំនួន៥២៧នាក់ ក្នុងនោះនៅស្រុកសាមគ្គីមានជ័យចំនួន ៣០៧នាក់ និងស្រុកកំពង់ត្រឡាច ចំនួន២២០នាក់ ដោយមាន អញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ... Read more »


ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនចំនួន ៩៦២នាក់ ក្នុងនោះនៅស្រុករលាប្អៀរ ៦៨៩នាក់ និងស្រុកបរិបូណ៌ ២៧៣នាក់ ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អគ្គលេខាធិការ បានពាំនាំនូវក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន... Read more »


នៅរសៀលថ្ងៃចន្ទ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២មកម្ល៉េះ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរាជធានីខេត្ត យើងបានដោះស្រាយបញ្ហាជាច្រើនរួមទាំងសមិទ្ធផលសំខាន់ៗជាច្រើនទៀតសម្រាប់ជាតិមាតុភូមិ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា... Read more »


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សាងសង់នៅលើផ្ទៃដី ១៥ហិកតា ដែលមានសមត្ថភាពផលិតសរុប ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រនេះ បានដាក់ដំណើរការសាកល្បងផលិតទឹក និងចែកចាយទឹកស្អាតចាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣... Read more »


ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះជួបផ្ទាល់ជាមួយកម្មករ-និយោជិត គឺដើម្បីដឹងសុខទុក្ខជាក់ស្តែង និងដើម្បីដោះស្រាយបញ្ហា ព្រមទាំងសំណូមពរផ្សេងៗ ពីព្រោះនេះ គឺជាទម្លាប់ការងាររបស់ សម្តេចតេជោ តាំងពីដើមរៀងមក។ ទម្លាប់ចុះមូលដ្ឋាន គឺជាការត្រួតពិនិត្យប្រសិទ្ធភាពគោលនយោបាយ សំដៅកែលម្អបំពេញបន្ថែមចំណុចខ្វះខាត និងសម្រេចចិត្តឱ្យចំគោលដៅ តាមរយៈការជួបសាកសួរផ្ទាល់ជាមួយនឹងអ្នកទទួលផលជាក់ស្តែងពីគោលនយោបាយដែលបានដាក់ចេញនីមួយៗ ។ បើទោះបីជា សម្តេចតេជោ មានភារកិច្ចរវល់មមាញឹកយ៉ាងណាក៏ដោយ គឺទម្លាប់ចុះផ្ទាល់នៅមូលដ្ឋានបែបនេះ គឺជារបៀបរបបការងាររបស់លោក ដោយឈរលើឆន្ទៈ និងមនសិការនៃផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់ពេលវេលា។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល... Read more »


ភ្នំពេញ៖នៅក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង មានសេចក្តី សោមនស្សរីករាយឥតឧបមា សូមគោរពអនុញ្ញាតចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការទទួល សញ្ញាបត្របណ្ឌិតកិត្តិយនេះ ។ ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនសម្ដេចក្រឡាហោម គឺជាសក្ខីភាព និងជាការទទួលស្គាល់ នូវការរួមចំណែកយ៉ាងធំធេងរបស់សម្ដេចក្រឡាហោម ក្នុងការអភិវឌ្ឍន៍លើវិស័យពាក់ព័ន្ធដ៏ច្រើនលើសលប់ ដូចជា៖ សិល្បៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ នយោបាយ... Read more »


(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈវីដេអូខ្លីមួយដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានពន្យល់នូវអ្វីដែលមិនប្រែប្រួល និងអ្វីដែលប្រែប្រួល សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្នុងការដឹកនាំប្រទេស។ លោកបណ្ឌិតបានលើកឡើងថា អ្វីដែលដដែលសម្រាប់គណបក្សប្រជាជនកម្ពុជា ទី១ គឺរក្សាឈ្មោះដដែល «ស្លាប់មិនដូរឈ្មោះ រស់មិនដូរត្រកូល»។ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាឈ្មោះជាគណបក្សរបស់ប្រជាជនកម្ពុជា។ ទី២ គឺបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា មិនដូរនោះទេ គ្រប់កាលៈទេសៈទាំងអស់ គឺត្រូវបម្រើជាតិ និងប្រជាជន។ លោកបន្តថា អ្វីដែលផ្លាស់ប្តូរ និងប្រែប្រួលនោះ គឺការកែទម្រង់គោលនយោបាយ ប្រែប្រួលគ្រប់កាលៈទេសៈ... Read more »


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយ ជូនដល់អតីតយុទ្ធជនស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន១៣៥នាក់។ លោកវរសេនីយ៍ឯក អុឹម ឃឿន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុកកោះសូទិន ធ្វើរបាយការណ៍ជម្រាបជូនថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខថ្នាក់ដឹកនាំនិងដើម្បីឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ សម្តេចតេជោ ហ៊ុន សែន បានក្រានបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាចំនួន ៨៦,៩៣១... Read more »


(កំពង់ចាម)៖ ស្លាកគណបក្សភ្លេីងទៀននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានអ្នកគាំទ្រផ្តួលចោលជាបន្តបន្ទាប់ ព្រោះតែពួកគេអស់ជំនឿ និងស្អប់ខ្ពើមចំពោះការប្រើ នយោបាយនាំមកនូវការបែកបាក់ និងអន្តរាយដល់ជាតិ។ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្លាកគណបក្សភ្លើងទៀតចំនួនពីរទៀត នៅក្នុងភូមិទួលពោធិ៍ និងភូមិព្រះ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានអ្នក គាំទ្ររបស់ខ្លួននាំគ្នាផ្តួលចោលជាបន្តបន្ទាប់។ មិនត្រឹមតែផ្តួលស្លាកបក្សចោលនោះទេ ក្រុមអ្នកគាំទ្រ ដែលធ្លាប់ធ្វើសកម្មភាពគាំទ្របក្សភ្លើងទៀន ក៏បាននាំគ្នាដោះមួក ដោះអាវ ដែលមានរូបសញ្ញាបក្សភ្លើងទៀនចេញពីខ្លួន ជានិមិត្តរូបនៃបោះបង់ និងចាកចេញពីបក្សភ្លើងទៀន។ លោក ហ៉ីម មូសា វ័យ ៣៨ឆ្នាំ... Read more »


(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានតាំងបំពង់ ប្រវែង ១៥ម៉ែត្រ ទទឹង ០៩ម៉ែត្រ ស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ៦២៨នាក់។ នាឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានលើកឡើងថា មូលហេតុដែលនាំដល់ការសាងសង់ស្ពានតាំងបំពង់នេះ គឺបានផ្តើមចេញពីការចុះមកសម្ពោធឧបដ្ឋានសាលា នៅវត្តគីរីរុក្ខាហៅវត្តសំពៅផុស... Read more »


(កំពង់ចាម)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាកម្រង និងសមិទ្ធផលនានា ក្នុងវត្តកែវមុនី (ហៅវត្តថ្មី) ស្ថិតនៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ នៅក្នុងទីអារាមវត្តកែវមុនី ហៅវត្តថ្មី ដែលមានអាយុកាលប្រមាណ៧៧ឆ្នាំ សម្រាប់បម្រើជាប្រយោជន៍ ដល់ការជួបជុំ និងការធ្វើបុណ្យបំពេញទានតាមប្រពៃណី ព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទ ចំណុះជើងវត្តក្នុងមូលដ្ឋាននេះផ្ទាល់... Read more »


(ភ្នំពេញ)៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកកំពឹស នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានសំណេះសំណាលជាមួយមេគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិក្រាំងស្វាយ និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន អនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងជាចៅសង្កាត់ព្រែកកំពឹស ព្រមទាំងក្រុមការងារអមដំណើរ គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ លោកនាយកសាលាទាំង៣ក្នុងសង្កាត់ យុវជនសង្កាត់សរុបមានចំនួន១,៤២៥នាក់។ លោក រ័ត្ន ស្រ៊ាង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោជានាយករដ្ឋមន្ត្រី... Read more »


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលមួយចំនួន នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០។ យោងតាមរបាយការណ៍បញ្ជាការដ្ឋានកងពលតូចលេខ៧០ បានឱ្យដឹងថា សមិទ្ធដែលជាចំណងដៃដ៏ថ្លែថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងពលតូចលេខ៧០ រួមមាន៖ ១៖ អគារន្ទីរពេទ្យ «មរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន... Read more »