(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យទន្តសាស្ត្ររំចង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យនិងព្យាបាលធ្មេញជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដោយ ក្នុងនោះចុះឈ្មោះពលរដ្ឋបាន៨៦នាក់ ព្យាបាលបាន៦៦នាក់ វះកាត់ធ្មេញ១នាក់ ដកធ្មេញ៥គ្រាប់ចំនួន៦នាក់និងប៉ះធ្មេញ៣-៤គ្រាប់ ចំនួន១៣ករណី។ សូមរំលឹកថា មន្ទីរពេទ្យទន្តសាស្ត្ររំចង់បានចុះអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដើម្បីផ្តល់សេវាព្យាបាលជំងឺមាត់ធ្មេញ និងអភិវឌ្ឍធនធានមនុស្សផ្នែកទន្តសាស្រ្ត។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានដៃគូប្រតិបត្តិការជាច្រើន ក្នុងនោះមានអង្គការបេះដូងជប៉ុនផងដែរ ដែលជួយធ្វើការងារសប្បុរស ដើម្បីប្រជាជននៅស្រុកជុំវិញ រួមមាន៖ ស្រុកក្រូចឆ្មារ ស្រុកឃ្មុំ ស្រុកមួយចំនួននៅខេត្តក្រចេះ។ សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ ដែលមានបំពាក់ដោយបរិក្ខារទំនើប។ ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗអគារ បន្ទប់ល្អ និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ៕
ព័ត៌មាននយោបាយ
សម្រេចដោះលែងបុរសម្នាក់ ជាអតីតថៅកែនាំស្រាបៀរ ឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចាយសែកស្អុយ ១០ ០០០ ដុល្លារ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នំា២០២៣នេះ បានសម្រេចដោះលែងបុរសម្នាក់ជាអតីតថៅកែនាំស្រាបៀរ ឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចាយសែកស្អុយ ១០ ០០០ ដុល្លារអាមេរិក ។ បុរសម្នាក់ជាអតីតចៅកែនាំស្រាបៀរពីក្រៅ ប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងស្រុក មានមុខមានមាត់គួរសមដែរ ពេលនេះធ្លាក់ខ្លួនជំពាក់បំណុលគេ១ ម៉ឺនដុល្លារត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃ នាំខ្លួនឡើងតុលាការ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ពាក់ពន្ធការចោទប្រកាន់ពីបទ.ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ” ។ បុរសនោះឈ្មោះ ឡោ សុជាតិ អាយុ ៤២ ឆ្នំា មានលំនៅផ្ទះលេខ២២២ ផ្លូវ៥៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ការនាំខ្លួនបុរសខាងលើឡើងតុលាការនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោង ទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ មាស វិវឌ្ឍន៍ ភេទស្រី អាយុ ៣១ ឆ្នាំ ។ កាលពីថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២២ ឈ្មោះ ឡោ […]
ពលរដ្ឋសង្កាត់បឹងទំពន់ទី១ ស្នើសុំដាក់ប្រព័ន្ធលូ និងភ្លើងសូឡាបំភ្លឺផ្លូវបន្ថែម ក្រោយពីទទួលបានផ្លូវបេតុង០៦ខ្សែ
ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន៦ខ្សែ ក្រោមវត្តមានរបស់ ឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់១ បានស្នើសុំឱ្យរៀបចំដាក់ប្រព័ន្ធលូបង្ហូរទឹក និងភ្លើងសូឡាបំភ្លឺផ្លូវបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ពួកគាត់។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានអារម្មណ៍ត្រេកអរ សប្បាយរីករាយ និងអរគុណយ៉ាងខ្លាំងដល់ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលចុះជួយដោះស្រាយជូនពលរដ្ឋដល់មូលដ្ឋាន។ ដែលកន្លងទៅថ្មីៗនេះ ប្រធានក្រុមការងារដែលដឹកនាំដោយឯកឧត្តម ស ថេត បានសាងសង់ផ្លូវបេតុង រៀបចំប្រព័ន្ធលូ និងដាក់ភ្លើងសូឡាបំភ្លឺផ្លូវបានមួយចំនួន២ខ្សែរួចមកហើយ។ ហើយនៅខណៈនេះទៀត ប្រធានក្រុមការងារ និងសង្កាត់បានសម្រេចបើកការដ្ឋានជួសជុល និងសង់ផ្លូវបេតុងចំនួន០៦ខ្សែទៀត សម្រាប់ពួកគាត់ប្រើប្រាស់ ធ្វើឱ្យពួកគាត់រឹតតែសប្បាយរីករាយ។ ប៉ុន្តែដោយសារតែតំបន់ខ្លះ មិនទាន់មានប្រព័ន្ធលូ និងភ្លើងបំភ្លឺផ្លូវគ្រប់គ្រាន់នៅឡើយ ពួកគាត់ សូមស្នើសុំឱ្យជួយរៀបចំបន្ថែមទៀត។ ជាមួយគ្នានេះ លោក សាន សុខសីហា ជំនួយការ ឯកឧត្តម ស ថេត បានប្រាប់ឱ្យដឹងថា ចាប់តាំងពីឯកឧត្តម ស ថេត បានទទួលការងារជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់១ ឯកឧត្តមតែងតែចុះជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋជាប្រចាំ […]
សម្ដេចតេជោលើកទឹកចិត្តក្រុមហ៊ុនចិនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត សិក្សាផ្លូវភ្នំពេញ- សៀមរាប និង សៀមរាប- ប៉ោយប៉ែតឱ្យបានលឿន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការរីករាយចំពោះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនដែលមានវត្តមាននៅកម្ពុជាក្នុងរយៈពេល២០ឆ្នាំហើយៗបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងច្រើន ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដោយជោគជ័យហើយក៏បានលើកទឹកចិត្តឱ្យកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតក៏ដូចជាសិក្សានូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប និងសៀមរាប -ប៉ោយប៉ែតឱ្យបានលឿនដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា។ សម្តេចតេជោ ហ៊ុនសែន បានលើកឡើងបែបនេះខណៈសម្តេចបានអនុញ្ញាតឱ្យលោក ទូ ហ្វី(DU Fei) ប្រធាន ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពនារសៀលថ្ងៃទី៧មិថុនានេះ។ ក្នុងជំនួបនេះលោក ទូ ហ្វី បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោដែលបានដល់កិត្តិយសជាគណៈអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងអនុញ្ញាតឱ្យក្រុមហ៊ុនចុះហត្ថលេខាក្របខណ្ឌ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនិងសៀមរាប-ប៉ោយប៉ែត។ ឆ្លៀតក្នុងឱកាសនោះលោក ទូ ហ្វី បានប្តេជ្ញាចិត្តថាក្រុមហ៊ុននឹងជំរុញការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឲ្យបានលឿនដែលអាចធ្វើទៅបាននិងបញ្ជូនក្រុមអ្នកបច្ចេកទេសមកធ្វើការសិក្សា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាបនិងសៀមរាប-ប៉ោយប៉ែត ក្នុងរយៈពេលដ៏ខ្លីប្រមុខនេះ។ ជាការឆ្លើយតប សម្ដេចតេជោបានសំដែងនូវការរីករាយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិននៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលជាង២០ឆ្នាំមកហើយៗ ចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងច្រើន ជាពិសេសថ្មីៗនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានយ៉ាងជោគជ័យ។ សម្ដេចតេជោបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងធ្វើការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និង សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿនដើម្បីបម្រើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា៕
អំណោយរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនកងពលតូចថ្មើរជើងលេខ៥២
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានទទួលអំណោយរថយន្តសង្គ្រោះបន្ទាន់ ចំនួន ១គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនកងពលតូចថ្មើរជើងលេខ៥២ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនជួយសង្រ្គោះកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ក្នុងកងពលតូចថ្មើរជើងលេខ៥២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការិយាល័យសុខាភិបាល កងពលតូចថ្មើរជើងលេខ៥២ ដឹកជញ្ជូនជួយសង្រ្គោះជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានទាន់ពេលវេលា។ យើងខ្ញុំសូមគោរពជូនពរ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានសមប្រកបនូវពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ https://t.me/royalcambodianarmy
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។ រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិតស្បែកជើងចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។ នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។ សម្តេចតេជោ ហ៊ុន សែន […]
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ
នារសៀលថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ក្នុងចំណោមមេដាយចំនួន ២៨២គ្រឿង ដែលកម្ពុជាដណ្ដើមបានពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរួមចំណែកយ៉ាងធំធេងដោយដណ្ដើមបានមេដាយសរុបចំនួន ១៣២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣៥គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធ៦៣។ ឯកឧត្តម អនុរដ្ឋលេខាធិការបន្តថា ការរួមចំណែកបានមេដាយនេះ បើគិតជាភាគរយ ស្មើនឹង ៤៦,៨ភាគរយ ហើយលើសពីនោះទៀត កីឡាការិនីជាកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ត្រី ប៉ាល់ ឆរស្មី […]
ប្រមុខរាជរដ្ឋាភិបាលសម្រេច អនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃដើម្បីទៅបោះឆ្នោត
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច អនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ គឺថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការឈប់សម្រាករបស់ម្មករ និយោជិតនឹងទទួលបានប្រាក់ឈ្នួល៕ All reactions: 88 3 comments 4 shares Like Comment Share
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : គណបក្សប្រជាជនកម្ពុជា គឺមិនប្តូរបុព្វហេតុ ៖ កើតដោយសារប្រជាជន បម្រើប្រជាជន និងដើម្បីប្រជាជន
ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ នញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺមិនប្តូរបុព្វហេតុ៖ កើតដោយសារប្រជាជន បម្រើប្រជាជន និងដើម្បីប្រជាជន ជាពិសេស គឺមិនប្តូរឈ្មោះ៖ ដើម្បីជាតិខ្មែរ និងប្រជាជនកម្ពុជា ហើយក៏មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តជួយសង្គ្រោះ និងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនគ្រប់ៗគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ គឺ : ទី១. បានជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ក៏ដូចជាគ្រប់សាសនាទាំងអស់ឱ្យរស់ឡើងវិញ។ ទី២. បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពរួមគ្នា។ ទី៣. បានជួយសង្គ្រោះជីវិតក្នុងពេលមានគ្រោះអាសន្ន ជាពិសេសការរាតត្បាតនៃជំងឺកូវីដ-១៩ និងទី៤. ឱកាសនៃការអភិវឌ្ឍ […]
ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះព្យាបាលប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល ជាលើកទី៤
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងចែកសម្ភារៈសិក្សាជូនដល់កុមារាកុមារី ជូនប្រជាពលរដ្ឋជាលើកទី៤ ហើយនៅក្នុងទឹកដីស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅក្នុងបរិវណសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម សហការជាមួយអាជ្ញាធរដែនដី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំរកាជន្លឹង និងផ្នែកពាក់ព័ន្ឋជាច្រើនទៀត។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែ។ ជាក់ស្ដែងលោកបានឲ្យក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត នៅតាមសហគមន៍ក្រីក្រ តាមអង្គការមជ្ឈមណ្ឌលកុមារកំព្រា សាលារៀន ហើយថ្មីៗនេះលោកឱ្យក្រុមការងារនិងកម្លាំងពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោចុះព្យាបាលបងប្អូនកម្មករកម្មការិនីតាមរោងចក្រ។ លោកជំទាវបណ្ឌិតបានបញ្ជាក់ថា ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យសមាជិកយុវជនសម្តេចតេជោ(TYDA) គឺជាផ្នែកមួយដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន លោកបានដឹកនាំដាក់ចេញនូវផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងវិធានការផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋមានរស់នៅសុខសាន្តដូចសព្វថ្ងៃនេះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានបន្ថែមថា ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ […]
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទូចសុំឲ្យអ្នកនាង មាស សុខសោភា លុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យរវ្ម័នទី៧នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។ ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កេតឃើញថាបទចម្រៀងនេះបានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្រឡាញ់ថែរក្សាការពារវប្បធម៌ និងប្រវត្តិសាស្រ្តជាតិរបស់សាធារណជន ហើយក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើតនិងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៦%
សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមប្រឆាំងថា សម្តេចយកព័ត៌មានពីក្រុមប្រឆាំងបាន គឺតាមរយៈមនុស្សរបស់សម្តេច ដែលនៅជាមួយក្រុមប្រឆាំង ហើយដែលមនុស្សខ្លះជេរសម្តេចឮជាងគេទៀត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានទម្លាយរឿងពិតមួយ ដោយប្រាប់ទៅដល់មេដឹកនាំក្រុមប្រឆាំងឲ្យដឹងថា មនុស្សដែលបង្កប់ក្បែរសម្តេចតេជោ ហ៊ុន សែន ឈ្មោះ កុសល ដែលតែងតែផ្ញើព័ត៌មានសំងាត់ផ្សេងៗទៅមេដឹកនាំក្រុមរួមមានលោកស្រី ជូ ឡុងសូម៉ូរ៉ា. អេង ឆៃអ៊ាង, ម៉ួ សុខហួ, ឡុង រី ហូ វ៉ាន់ និងមេដឹកនាំមួយចំនួននោះគឺជា «ហ៊ុន សែន» តែម្តង។ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមតេឡេក្រាមសម្តេច នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបរាប់ជាមួយខ្លឹមសារថា «ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុកដែលអះអាងថា មានមនុស្សនៅក្បែរ ហ៊ុន សែន ខ្ញុំគួរតែប្រាប់ថានោះគឺ ហ៊ុន សែន តែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យ ជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង, ម៉ួ សុខហួ, ឡុង រី ហូ វ៉ាន់ […]
ក្រសួងការបរទេសម៉ាឡេស៊ី៖ សម រង្ស៊ី បានចាកចេញពីម៉ាឡេស៊ីកាលពីថ្ងៃទី៣១ឧសភា ដោយគ្មានរៀបចំវេទិកាសាធារណៈណាមួយឡើយ
សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ទាក់ទិននឹងវត្តមាន សម រង្ស៊ី លើទឹកដីម៉ាឡេស៊ីនេះ ក្រសួងការបរទេសម៉ាឡេស៊ី ឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim មិនបានដឹងនោះទេ។ សេចក្តីប្រកាសផ្លូវការទាំងស្រុងរបស់ក្រសួងការបរទេសម៉ាឡេស៊ី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានដឹងយ៉ាងដូច្នេះថា៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី ស្តីពីវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសម៉ាឡេស៊ីសូមបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB Dato’ Seri Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៊ី ទេ។ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយនៅព្រឹកនេះ (៣១ ឧសភា) ហើយគ្មានកម្មវិធីសាធារណៈណាមួយត្រូវបានប្រារព្ធឡើយអំឡុងពេលវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។ […]
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ខេត្តព្រៃវែង
នាព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានធ្វើរបាយការណ៍គោរពជូនអង្គពិធីឱ្យដឹងថា វត្តបឹងដោល ស្ថិតនៅភូមិបឹងដោល បានកសាងឡើងក្នុងរជ្ជកាលព្រះបាទនរោត្តម នៅឆ្នាំ១៨៩០ ស្ថិតលើដីទួលចាស់មួយកន្លែងដែលមានទំហំជិត ២ហិចតា ដោយចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ មន្ត្រីរាជការសម័យនោះ ដោយមាន ភិក្ខុ ព្រះនាម ចឺម ជាអ្នកដឹកនាំកសាងដំបូង។ បន្តមកទៀត នៅឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត វត្តនេះត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងផ្សំថ្នាំឱសថបុរាណ រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទក៏រៀបចំបង្កើតឡើងវិញនៅឆ្នាំ១៩៨៥ ដោយបាននិមន្តភិក្ខុព្រះនាម ពូនង ប៊ុនម៉េង […]
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះបងប្អូន អ៊ំពូមីង និងលោកយាយលោកតាទាំងអស់ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន
—————— ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបងប្អូន អ៊ំពូមីង និងលោកយាយលោកតាទាំងអស់ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសបែងចែកផ្លែផ្កាប្រកបដោយសមធម៌។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ខ្មែររួមគ្នា ទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ៕ https://t.me/royalcambodianarmy +56 All reactions: 7070
កងទ័ពថៃអរគុណនូវវីរភាពកងទ័ពកម្ពុជា បានខិតខំជួយសង្គ្រោះជនជាតិថៃរងគ្រោះដោយសារគ្រាប់មីន
ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញទទួលប្រតិភូ កងទ័ពថៃដឹកនាំដោយ លោកវរសេនីយ៍ឯក ណាត់ថាក់ផុន ជួនចាក់រើន នាយសេនាធិការរង កងកម្លាំងបូព៌ា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី១ថៃ អញ្ជើញមកសួរសុខទុក្ខ យោធិន យោធភូមិភាគទី៥ កងទ័ពកម្ពុជា ដែលរងរបួសផ្ទៃមុខ និងភ្នែក ក្នុងពេលបំពេញប្រតិបត្តិការ ផ្លូវជួយសង្គ្រោះស្រ្តីជនជាតិថៃ ផ្ទុះមីនដាច់ជើងម្ខាង និងរងរបួសធ្ងន់ ក្នុងតំបន់ហាមឃាត់ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក ណាត់ថាក់ផុន ជួនចាក់រើន បានកោតសរសើរនូវវីរភាពកងទ័ពកម្ពុជា ដែលព្យាយាមជួយសង្គ្រោះ ជនជាតិថៃរហូតដល់គ្រោះថ្នាក់ខ្លួនឯង ដែលនេះជាទឹកចិត្តសប្បុរសធម៌ មិនអាចកាត់ថ្លៃបាន មិនរើសអើងជាតិសាសន៍ ជួយសង្គ្រោះអាយុជីវិតជនជាតិថៃបានទាន់ពេលវេលា ហើយកងទ័ពថៃ សន្យាទទួលយកកងទ័ពកម្ពុជាដែលរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យកងទ័ពថៃ ក្នុងករណីធ្ងន់ធ្ងរដោយមិនគិតថ្លៃ។ ក្នុងឱកាសនោះដែរ ក្រុមគ្រួសារស្រ្តីជនជាតិថៃ ក៏បានអញ្ជើញមកសួរសុខទុក្ខ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតផងដែរ។ ឧត្តមសេនីយ៍ទោ […]
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ ៣ យ៉ាង ដែលជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសបន្តទៅមុខ
ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ ៣ យ៉ាង ដែលជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសបន្តទៅមុខ ទី១. ជំហររឹងមាំក្នុងការដឹកនាំដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំគណបក្ស និងនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនរុងរឿងបន្ថែមទៀត និងទី៣. ការបន្តថែរក្សានូវសាមគ្គីឯកភាពល្អជានិច្ចសម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគត ដោយតម្កល់ផលប្រយោជន៍ជាតិជាគោល ហើយបន្តអនុវត្តតាមគោលនយោបាយរបស់គណបក្សជាប់ជានិច្ច។
សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់បង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មានបំពុលសង្គមអំពីការចាប់ក្មេងវះក្រលៀន
កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគបាលខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវសាវតា លើហ្វេសប៊ុកឈ្មោះ Ra Vuth ដែលបានបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន និងបាននាំខ្លួនបុគ្គលឈ្មោះ សយ រ៉ាវុធ មកសាកសួរ ហើយសាមីខ្លួនបានសារភាពថា ខ្លួនពិតជាបានយកវីដេអូ មកកាត់ត និងបង្ហោះពិតមែនក្នុងគោលបំណងចង់បង្កើនប្រជាប្រិយភាពទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ បច្ចុប្បន្ននាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានរឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាសូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ចាត់ទុកការចូលជាសមាជិកបក្សប្រជាជនរបស់ពលករខ្មែរនៅថៃ និងអតីតសមាជិកបក្សប្រឆាំង ជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ
ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម អ៉ិត សំហេង បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មី ២៥៥នាក់ ដែលជាពលករខ្មែរនៅប្រទេសថៃ និងជាអតីតសមាជិកបក្សប្រឆាំង ព្រមទាំងចាត់ទុកការមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននេះ គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។ គួរជម្រាបថា គណបក្សប្រជាជនកម្ពុជាបានប្រកាសបញ្ចូលសមាជិកថ្មី២៥៥នាក់បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដែរ។ ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។ នាឱកាសនោះ លោក ធុច ដាលីន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មីទាំង ២៥៥នាក់ ព្រមទាំងលើកទឹកចិត្តដល់សមាជិកត្រូវបន្តកសាងសមាជិកបក្សបន្ថែម និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងសមាជិកគណបក្ស រួមចំណែកសម្រេចឱ្យបាននូវជោគជ័យក្នុងការបោះឆ្នោត និងសមិទ្ធផលជូនជាតិកម្ពុជាតទៅមុខទៀត។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងយកការអភិវឌ្ឍប្រទេសជាតិ ការការពារសន្តិភាព និងលើកស្ទួយសុខមាលភាពរបស់ប្រជាជន ខុសពីគណបក្សមួយចំនួនដែលប្រើនយោបាយញុះញង់ បំផ្លិចបំផ្លាញ បំបែកបំបាក់ ប្រជាភិថុទបោកប្រាស់ប្រជាជន ដែលមិនបាននាំប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនឡើយ។ ឯកឧត្តមបណ្ឌិត […]
ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅជាង១ពាន់នាក់បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៦៥នាក់ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានចំនួន ១,៥៨៧នាក់ សរុបជំងឺបានចំនួន ៣,០៩៤ករណី ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ យុវជន ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកពាក់ព័ទ្ធផ្សេងៗទៀតស្ថិតក្នុងបរិវេណបឋមសិក្សាវត្តក្នុង។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានមានប្រសាសន៍ថា តាងនាមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូន និងក្មួយៗកុមារា កុមារីនាឱកាសនេះ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធអគារទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: និងចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនាព្រឹកនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍រំលឹកអំពីការកកើតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលក្រោយពេលងើបពីសង្គ្រាមគឺសាកលវិទ្យាល័យនេះមិនមានឡើយ។ តែក្រោយថ្ងៃរំដោះ៧មករា១៩៧៩ សាកលវិទ្យាល័យត្រូវបានចាប់ផ្ដើមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសិល្បៈ តន្ត្រីឡើងវិញជាបន្តបន្ទាប់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្រ្ដីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារក្រសួង ដែលបានរៀបចំក្រុមសិល្បៈចូលរួមសម្ដែងដ៏អស្ចារ្យក្នុងឱកាសពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា រយៈពេល៣ថ្ងៃជាប់គ្នានេះ សម្តេចបានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗចំនួន៣ ក្នុងនោះមានសមិទ្ធផល និងរោកចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ,មានអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:នាពេលនេះ។ សម្ដេចតេជោ […]
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង នឹងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយស្បៀងអាហាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន ២០គ្រួសារ នៅភូមិចំបក់បញ្ញា និងភូមិបវែង ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា តាមសំណូមពររបស់អាជ្ញាធរដែនដី និងដោយមើលឃើញពីការលំបាកខ្វះខាតជាក់ស្ដែង របស់បងប្អូនប្រជាពលរដ្ឋទាំង២០គ្រួសារ រស់នៅភូមិបវែងចំនួន១០គ្រួសារ នឹងនៅភូមិចំបក់បញ្ញាចំនួន ១០គ្រួសារ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ ។ ដើម្បីដោះស្រាយការលំបាកនេះ ក្រុមការងារបាននាំយកអំណោយ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគាត់ទាំង ២០ […]
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន DMG MORI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក MORI MASAHIKO ប្រធានក្រុមហ៊ុន DMG MORI នៃប្រទេសជប៉ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ លោក MORI MASAHIKO បានគោរពជម្រាបជូនសម្តេចតេជោ អំពីមជ្ឈមណ្ឌលផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន ដែលមជ្ឈមណ្ឌលនេះ មានគោលបំណង៣ ទី១គឺចូលរួមជំរុញការធ្វើឌីជីថលបនីយកម្ម ឧស្សាហកម្មនៅកម្ពុជា ទី២ចូលរួមជំរុញការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យឌីជីថល ឧស្សាហកម្ម និងទី៣ ជំរុញកិច្ចសហប្រតិបត្តិការ រវាងឧស្សាហកម្ម ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល ។ លោក MORI MASAHIKO បាន គោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា មជ្ឈមណ្ឌលផលិតកម្ម ឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជា នៅពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែល ចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្ម នាយុគ្គសម័យឌីជីថល […]
បណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអនុញ្ញាតឱ្យគណៈប្រតិភូ គណបក្សកុម្មុយនីស្តចិន ដឹកនាំដោយលោក ចាវ ស៊ីថុង ប្រធាននាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជា។ កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្តគ្នា បន្តរួមចំណែកពូនជ្រំ និងលើកកម្ពស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជននៃប្រទេសទាំងពីរឱ្យកាន់ត ជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កា។ ភាគីទាំងពីរ បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង រវាងគណបក្សប្រទេសទាំងពីរ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ និយោគ សុខាភិបាល អប់រំ កីឡា វប្បធម៌ និងជាពិសេសគម្រោងផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន។ល។ ដែលមានការរីកចម្រើនគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានអះអាងផងដែរថា […]
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត
នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា “អគារតេជោអភិវឌ្ឍន៍”នេះ ជាអគារថ្មី ដែលត្រូវបានសាងសង់ឡើង ដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈនៅកម្ពុជា។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លងទៅ។ អគារទំនើបថ្មីមួយនេះមានប្រមាណ៤៦៥គ្រែ និងមានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបទៀតផង។ សម្តេចតេជោ ហ៊ុន សែន […]
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន និងមហាសាមគ្គីជាតិខ្មែរ នៅក្នុងសប្តាហ៍នេះ
ភ្នំពេញ: អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះថា ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ រួចហើយ ។ តាមច្បាប់មានពេល ១០ថ្ងៃ ក្រោយទទួលពាក្យបណ្តឹងដើម្បីពិនិត្យ សម្រេច។ មកដល់ពេលនេះ ខាងជំនាញបានបញ្ជូនឯកសារក្នុងក្រមខណ្ឌបច្ចេកទេសជូនទៅសមាជិកទាំង ៩រូប ដើម្បីពិនិត្យបឋម។ លោកបានបញ្ជាក់ថា តាមគម្រោង នៅក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យសម្រេចលើពាក្យប្តឹងតវ៉ា របស់គណបក្សទាំងពីរ។ សូមជម្រាបថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេច របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ ៕
ស្ដ្រីជនជាតិចិនម្នាក់ ដែលល្បីរឿងដើរចាប់ក្មេង ត្រូវកម្លាំងនគរបាលឃាត់ខ្លួននៅខណ្ឌសែនសុខ, ក្រោយសួរចម្លើយស្ដ្រីនោះមានជំងឺសរសៃប្រសាទ (មានឯកសារពេទ្យបញ្ជាក់) ហើយវង្វេងថាខ្លួនបាត់កូន
(ភ្នំពេញ)៖ ស្ដ្រីជនជាតិចិនម្នាក់ ដែលត្រូវបានគេចែកចាយរូបភាពតាមបណ្ដាញសង្គម ដោយចោទប្រកាន់ថា នាងដើរចាប់ក្មេងក្នុងរាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ហើយបញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីបង្ហោះផ្អើលរឿងចាប់ក្មេងនៅក្នុងរាជធានីភ្នំពេញ ដែលបង្កឡើងដោយស្ដ្រីជនជាតិចិននោះ គឺជារឿងមិនពិតនោះឡើយ ហើយក៏គ្មានហេតុការណ៍ណាមួយកើតឡើងដែរ។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានគូសបញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាផេក និងគណនីហ្វេសបុកក្លែងក្លាយមួយចំនួន ដែលបានធ្វើការផុស ព័ត៌មានមិនពិត មានលក្ខណ:ញុះញង់ បំភិតបំភ័យ ក្នុងគោលបំណងអាក្រក់បង្កឲ្យមានភាពអសន្តិសុខ វឹកវរដល់សង្គមជាតិ ថាមានករណីស្ត្រីជនជាតិចិនម្នាក់ ដើរចាប់ក្មេង តាមពិតជាក់ស្តែងករណីនេះមិនមែនជាការពិតនោះទេ។ បន្ទាប់ពីបានឃើញព័ត៌មាននៅតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្សព្វផ្សាយដើម្បីសហការស្រាវជ្រាវរកការពិត រហូតដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវនឹងនាំខ្លួនស្ត្រីជាជនជាតិចិន ដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ ក្រោយសួរនាំស្ត្រីជនជាតិចិន បានបញ្ជាក់ថាបានវង្វេងបាត់កូនប្រុស នៅផ្សារធំថ្មី […]
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ជាង៣ពាន់នាក់បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ខេត្តកំពង់ចាម៖ នៅចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាជនបានចំនួន៣០២០នាក់ សរុបជំងឺ ៥,៨១៣ករណី នឹងបានបញ្ជូនមកព្យាបាលបន្ត ៧៩នាក់ ដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំ ស្រុកខេត្ត យុវជន ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកដែលពាក់ព័ទ្ធផ្សេងៗទៀតស្ថិតក្នុងបរិវេណបឋម-អនុវិទ្យាល័យ ទូរ៉ី នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានថ្លែងថា តាងនាមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូន និងក្មួយៗកុមារា កុមារីនាឱកាសនេះ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹកនិងកិច្ចការងារច្រើនឯកឧត្តមបណ្ឌិត និងលោកជំទាវបានផ្តាំផ្ញើតាមរយះលោកឱ្យក្រុមការងារជួយយកចិត្តទុកដាក់នៅក្នុងការពិនិត្យព្យាបាលជំងឺជូនដល់លោកតាលោកយាយបងប្អូនទាំងអស់គ្នាដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លោកវេជ្ជបណ្ឌិតបន្តទៀតថា គោលបំណងធំរបស់(TYDA) […]
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបជុំថ្ងៃនេះ គឺជាឱកាសប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុត ដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយអ៊ំពូមីងអតីតយុទ្ធជន និងយោធិនពិការ ដែលជាវីរយុទ្ធជនដ៏គួរឱ្យគោរព ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះការទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស និងផ្ទះសម្បែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយទាំងអស់នេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង, គុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងយោធិនពិការ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណ […]