អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ជាអ្នកនយោបាយចាស់ទុំខាងវ័យ ប៉ុន្តែគ្មានភាពចាស់ទុំខាងនយោបាយ

រយៈពេលលើស ២៤ ម៉ោងហើយដែលទណ្ឌិត សម រង្ស៊ី មិនទាន់បានឆ្លើយតបជាផ្លូវការថា តើខខ្លួនហ៊ានឬមិនហ៊ានទទួលយកការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ឬអត់ ខណៈដែលអ្នកនៅជុំវិញទណ្ឌិតសម រង្ស៊ី បានបដិសេធសំណើសុំភ្នាល់នេះរួចហើយ។ សម រង្ស៊ីខ្លួនឯង ក៏បានដឹងច្បាស់ថា ខ្លួនក៏មិនហ៊ានភ្នាល់ដែរ ព្រោះដឹងតែពីចាញ់រួចទៅហើយ ដោយសារអ្វីដែលខ្លួននិងក្រុមខ្លួនបើកយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះនិងបំផ្លាញសេចក្តីទុកចិត្តពលរដ្ឋលើលោក ហ៊ុន ម៉ាណែត ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ពីផែន ការមួយទៅផែនការមួយទៀត ហើយពេលខ្លះចាញ់ឡើងបោសគូថខោ។ ការណ៍នេះ ក៏កាន់តែបង្ហាញដល់ប្រជាពលរដ្ឋកម្ពុជាឱ្យឃើញច្បាស់ថា ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងរបស់ខ្លួនបានត្រឹមតែនិយាយឱ្យតែរួចពីមាត់ តែគ្មានការទទួលខុសត្រូវចំពោះទង្វើ ខ្លួនដូចសព្វមួយដង... Read more »

ឡានយីឌុប ម៉ាកHINO ដឹកកៅស៊ូខ្មៅជួបឧបសគ្គអ្នកបើកបរបង្ខំកាច់ចង្កូតមកស្តាំដៃក្រឡាប់ធ្លាក់ផ្លូវ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍

ភ្នំពេញ ៖ កាលពីព្រលឹមស្រាងៗ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១០៤ ឬ ផ្លូវលេខ២០A សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍ពីពលរដ្ធថា រថយន្តដែលរងគ្រោះថ្នាក់ដោយខ្លួនឯងនោះ គឺរថយន្ត យីឌុប ម៉ាក HINO ពាក់ស្លាកលេខ ព្រះសីហនុ 3A.8362 ឡានHINO ដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវ ១គ្រឿង បានធ្លាក់ផ្លូវក្រឡាប់នៅសង្កាត់គងនយប៉ុន្តែសំណាងល្អណស់ ដោយគ្មាននរណាម្នាក់រងរបួសឡើយ ។ ពលរដ្ធម្នាក់បានឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា ឡាន យីឌុប ម៉ាក... Read more »

លោក ម៉ៅ មុនីវណ្ណ៖ សម រង្សី ភ័យហើយឲ្យហ្វូងចចកបកខាំលោកកឹមសុខា ព្រោះខ្លាចដើរបោកលុយគេលែងបាន

លោក ម៉ៅ មុនីវណ្ណ ជាអ្នកកឹម សុខា និយម បានបង្ហោះនៅក្នុងទំព៏រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ថា ខ្ញុំ ម៉ៅ មុនីវណ្ណ បានសង្កេតឃើញថា: គ្រាន់តែលោកកឹម សុខា ប្រកាសមិនឲ្យលោកសមរង្សីយកឈ្មោះនិងរូបថតរបស់គាត់ទៅភ្ជាប់ជាមួយសកម្មភាពរបស់ខ្លួន ហេតុអីក៏ភ័យម្លេះហើយឲ្យ ហ្វូងចចករបស់ខ្លួនបកខាំលោកកឹមសុខាវិញ។ ព្រោះខ្លាចជីវិតនយោបាយរបស់ខ្លួនត្រូវបានបញ្ចប់ឬមួយក៏ខ្លាចដើរបោកលុយគេលែងបានតទៅទៀត។ លោកកឹមសុខាមិនមែនជាអ្នកបំបែកឯណា គឺលោកសមរង្សីនិងបរិវាទេតើដែលទៅបង្កើតចលនានិងវិលទៅរកបក្សភ្លើងទៀនវិញនោះហើយដែលជាអ្នកបំបែកអ្នកប្រជាធិបតេយ្យ។ Read more »

កូនស្រីពៅលោក កឹម សុខា៖ សម រង្ស៉ី នៃបក្សភ្លើងទៀន ប្រាប់មិនឱ្យយកឈ្មោះនិងរូបថតទៅប្រើប្រាស់!

សាររបស់កញ្ញា កឹម សុមាធីតា កូនស្រីពៅរបស់លោក​ កឹម សុខា ​ដែលបានបង្ហោះ​នៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ​​ឆ្លើយតបចំពោះយុទ្ធនាការ​លាបពណ៌ និងមួលបង្កាច់របស់លោក សម រង្ស៉ី និងគូកន៖ ១/៤. ចាប់តាំងពីការចាប់ខ្លួនឪពុកខ្ញុំមក សម្ព័ន្ធមិត្តជិតដិតបំផុតរបស់លោក សម រង្ស៊ី បានចាប់ផ្តើមបើកយុទ្ធនាការលាបពណ៌ដោយមិនឈប់ឈរប្រឆាំងនឹងគាត់ (ឪពុកខ្ញុំ) និងក្រុមគ្រួសាររបស់យើង នៅលើបណ្តាញសង្គមខ្មែរ។ យើងមិន ដែលត្រូវបានអនុញ្ញាតឱ្យការពារខ្លួន សម្រាប់អ្វីដែលហៅ ថា « ឯកភាព» នោះទេ។ ២/៤. ប្រសិនជាបុព្វហេតុរបស់អ្នកជាប់ពាក់ព័ន្ធនឹងការរំលោភបំពានដៃគូរបស់អ្នក និងបំបិទមាត់អ្នកទាំងឡាយដែលការពារខ្លួន... Read more »

មេធាវីការពារក្តី៖ លោក សម រង្ស៊ី ទេ ជាអ្នកចុះចោលលោក កឹម សុខា

លោកស្រី ម៉េង សុធារី មេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្រតិកម្មនឹងក្រុម សម រង្ស៊ី និយមថា លោក សម រង្ស៊ី និងបក្ខពួកទៅវិញទេ ដែលជាអ្នកដើរចោលសម្ព័ន្ធភាព ហើយបានដើរចេញពីស្មារតីរួបរួម មិនមែនលោក កឹម សុខា ប្រកាសបំបែកទេ។ បើតាមមេធាវីកាពារក្តី លោក កឹម សុខា គ្រាន់តែប្រើសិទ្ធការពារខ្លួន ហើយមិនចង់ពាក់ព័ន្ធនឹងភាពគ្មានទំនួលខុសត្រូវរបស់លោក សម រង្ស៊ី និងបក្ខពួកទៀតឡើយ។ ​ លោក កឹម... Read more »

ក្មេងប្រុស៣នាក់ របួសធ្ងន់ស្រាល ក្រោយរើសគ្រាប់បែកគប់លេង

កោះកុង: ក្មេងប្រុសចំនួន ៣នាក់ នៅស្រុកបូទុមសាគរ រើសបានគ្រាប់បែក៦០មីលីម៉ែត្រ ចំនួន០១គ្រាប់ យកមកគប់លេងបណ្តាលឲ្យផ្ទុះ រងរបួសធ្ងន់ បញ្ជូនទៅសំរាកព្យាបាលនៅរាជធានីភ្នំពេញ។ លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរអះអាងល្ងាចថ្ងៃទី៣១ ខែតុលាថា ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៥០នាទី ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ លោកបន្តថា ក្មេងប្រុសទាំង ០៣នាក់នេះដើរទៅឃ្វៀលសត្វក្របី នៅចំណុចព្រៃធំ ហើយក៏រើសបានគ្រាប់៦០មីលីម៉ែត្រ ចំនួន០១គ្រាប់ (គ្រាប់សល់ពីសម័យសង្គ្រាម) យកមកគប់លេង... Read more »

ពូជ​សត្វ​ឆ្មា​១២​ប្រភេទ ​តម្លៃ​កប់​ពពក​ ដែល​ថ្លៃ​បំផុត​ក្នុង​លោក​

អន្តរជាតិ​៖​ឆ្វា​គឺជា​សត្វ​ចិញ្ចឹម​មួយ​ប្រភេទ​ដែលមាន​ការពេញនិយម​បំផុត​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាពិសេស​ក្នុង​អាស៊ី​និង​អ៊ឺរ៉ុប​។​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​ស្លូតបូត​កែវភ្នែក​ដ៏​មុត​ថ្លា​រួមទាំង​រោម​ដ៏​ទន់​អម​នឹង​សំឡេង​ស្រួច​ឆ្មា​គឺជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​សម្រាប់​អស់អ្នក​ដែល​ចូលចិត្ត​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​។ ​នៅ​កម្ពុជា​និង​តាម​តំបន់​ជនបទ​សត្វ​ឆ្មា​គឺអាច​រកបាន​ដោយ​ងាយ​ហើយ​ធ្វើ​ការផ្ទេរ​ពី​ម្ចាស់​មួយ​ទៅមួយ​ដោយ​គ្មាន​ការដោះដូរ​ជា​រូបិយប័ណ្ណ​អ្វី​នោះឡើយ​។ ប៉ុន្តែ​បើ​នៅក្នុង​ទីប្រជុំជន​និង​ក្នុងប្រទេស​ជឿនលឿន សត្វ​ឆ្មា គឺមាន​តម្លៃ​មួយ​ខ្ពស់​គួរសម ដែលមាន​ពូជ​ខ្លះ​មានតម្លៃ​ដល់​ទៅ​រាប់សែន​ដុល្លារ​ឯណោះ​។ ​សារព័ត៌​មានបាន​យក​ពូជ​ឆ្មា​១២​ប្រភេទ​ដែលមាន​តម្លៃ​បំផុត​ក្នុង​លោក​មក​ជម្រាបជូន​៖ ១/ .The Ashera– តម្លៃ​ពី១២៥.០០០ដុល្លារឡើងទៅ​ ​ Read more »

ត្រាំ​ប្រកាស​បញ្ចប់ជីវិត​កម្មវិធី TikTok និង​WeChat លើ​ទឹកដី​អាមេរិក​ហើយ​

អន្តរជាតិ​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ទើបតែ​បាន​ចុះហត្ថលេខា​ក្តៅៗ​ទៅលើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​ហាមឃាត់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បៃ​ដេ​នស៍​(ByteDance)​នៅលើ​ទឹកដី​មហាអំណាច​មួយ​នេះ​។​នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន BBC​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៧​ខែសីហា ឆ្នាំ​២០២០​។​ ​ សហរដ្ឋអាមេរិក នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ទុកពេល ៤៥​ថ្ងៃ ដើម្បី​លក់​កម្មវិធី​នេះ ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក បើ​មិន​ដូច្នេះ​ទេ TikTok មិនអាច​បន្ត​ប្រតិបត្តិ​ការខ្លួន​នៅ​អាមេរិក​បាន​ទៀត​ទេ​។​ ​ជុំវិញ​បញ្ហា​នេះ​ក្រុមហ៊ុន​TikTok​បាន​ច្រោ​ន​ចោលការ​ចោទប្រកាន់​នឹង​បញ្ជាក់​សាជាថ្មី​ថា​ខ្លួន​មិនបាន​ចែករំលែក​ទិន្នន័យ​អ្នកប្រើប្រាស់​ជាមួយ​រដ្ឋាភិបាល​ចិន​នោះទេ​។​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ រដ្ឋបាល​លោក​ត្រាំ​ក៏បាន​ចាត់វិធានការ​ស្រដៀង​គ្នា​នេះដែរ​ដើម្បី​ហាមឃាត់​កម្មវិធី​WeChat​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​ធិ​ន​សេន (Tencent)​។​ ​លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ជាក់ថា​ការរីក​រាលដាល​នៃ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ដែល​អភិវឌ្ឍ​និង​កាន់កាប់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​សហរដ្ឋអាមេរិក​គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​គោលនយោបាយ​ការបរទេស​និង​សេដ្ឋកិច្ច​របស់​អាមេរិក​ផងដែរ​។​លោក​ត្រាំ​បាន​បន្ថែមទៀតថា​នៅក្នុង​របាយការណ៍​មួយ​បាន​បង្ហាញថា ក្រុមហ៊ុន TikTok បាន​ហាមឃាត់​ខ្លឹមសារ ដែលមាន​លក្ខណៈ​នយោបាយ​ដូចជា​ការតវ៉ា​នៅ​ទីក្រុង ហុងកុង និង​ក្រុង​ប៉េកាំង ចំពោះ​បញ្ហា​ជនជាតិ​មូស្លីម​អ៊ុយ​ហ្គ័​រ (Uighurs)​។​ ​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​រដ្ឋបាល​សន្តិសុខ​ដឹកជញ្ជូន​(TSA)​នៅតាម​អាកាសយានដ្ឋាន​អាមេរិក​និង​យោធា​អាមេរិក​បាន​ហាមឃាត់​TikTok​នៅក្នុង​ទូរស័ព្ទ​របស់​រដ្ឋាភិបាល​រួចមកហើយ​។ ភ្លាមៗ​ប្រទេស​ចិន​មិនទាន់​បញ្ចេញ... Read more »

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​រូបថត​ជុំ​គ្រួសារ ធំ​៣​ជំនាន់​រួមគ្នា​

ភ្នំពេញ​៖​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​រូបថត​ជា​លក្ខណៈ​គ្រួសារ​ធំ​មានកូន​បង្កើត​កូនប្រសា​រ​ចៅប្រុស​ស្រី រួមគ្នា​៣​ជំនាន់​។​ ​តាម​ការ​បង្ហោះ​រូប​ជាច្រើន​សន្លឹក នៅលើ​ផេ​ក​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រំលេច​រូបថត​ដែលមាន​សុភមង្គល នៅក្នុង​គ្រួសារ​ដ៏​ធំ​មួយ ដែល​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល​និង​ជាទី​ស្រឡាញ់​ពេញលេញ​។​រូបថត​ដែល​សម្តេច​តេ​ជោ​បង្ហាញ​ជា​សាធារណៈ​នោះ​មាន​សមាជិក​ប្រមាណ​៣០​នាក់ មាន​សម្តេច​ទាំង​ទ្វេ កូនប្រុស​ស្រី​និង​ចៅប្រុស​ស្រី ។ ​ដោយ​សម្តេច​បាន​រំលេច​សារ​រៀបរាប់ថា “៣​ជំនាន់​មនុស្ស​មាន​ជាង​៣០​នាក់ នេះ​គិតតែ​ខ្លួន​ខ្ញុំ និង​ភរិយា​តែប៉ុណ្ណោះ​។​ដោយ​មិនទាន់​គិត​បងប្អូន​ប្រុស​ស្រី​ខ្ញុំ​៥​នាក់​និង​បងប្អូន​ប្រុស​ស្រី​ភរិយា​ខ្ញុំ​៣​នាក់​ទៀតផង​។ បើ​គិតតែ​ឪពុក ម្តាយ​ខ្ញុំ​គាត់​មានកូន ចៅ​និង​ចៅទួត​រហូត​ជាង​១០០​នាក់​ឯណោះ​។ ​សម្រាប់​ខ្ញុំ​ប្រហែលជា​តាម​គាត់​មិនទាន់​ទេ​ព្រោះ​ក្មេងៗ​ពេលនេះ​មិន​ចង់​មានកូន​ច្រើន​ទេ​។​ពេល​ជួប​កូនៗ​និង​ចៅៗ​កាលពី​ថ្ងៃ​៥​សីហា​កន្លងមក​បាន​ចៅ​ថត​ជាមួយ​ចៅ​១៩​នាក់​អវត្តមាន​២​នាក់​គឺ​ចៅ​ទី​១​និង ចៅ​ទី​១៩​។​ចៅប្រុស​៣​នាក់​និង​ចៅស្រី​ម្នាក់​បាន​លេងភ្លេង​និង​ច្រៀង​ជូន​ជីដូន​ជីតា​ស្តាប់​។​ចៅប្រុស​៣​នាក់​មកសុំ​ថតរូប​ជាមួយ​ជីតា​ប្រហែល​ចង់​វាស់កម្ពស់​ជាមួយ​ជីតា​ហើយ​មើលទៅ​”៕​ Read more »

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២ សីហា

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:០០ នាទី នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ​។​ ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លោក​ម៉ូ​តេ​ហ្គី​តូ​ស៊ី​មី​សឺ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី... Read more »