ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួល អង្ករចំនួន ២០តោន និងថវិកាចំនួន ១ម៉ឺនដុល្លារ ពី ព្រះធម្មវនវាសី សុន ចាន់វីរៈ (ចន្ទមុនី) ព្រះរាជាគណៈថ្នាក់កិត្តិយស វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា... Read more »
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយក្តីអាណិតអាសូរបានផ្តាំផ្ញើរ យកចិត្តទុកដាក់ និងសួរសុខទុក្ខដល់ក្មួយស្រីផង ។ ស្ថានភាពបច្ចុប្បន្ន របស់ក្មួយស្រី មានសភាពធូរស្រាល និយាយបាន និងញ៊ាំបានខ្លះ ហើយក្រោមការតាមដានពីសំណាក់ក្រុមគ្រូពេទ្យ។ ការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ចំណែកការចំណាយស្នាក់នៅ និងហូបចុកផ្សេងៗ ត្រូវបានឧបត្ថម្ភទំនុកបម្រុងទាំងស្រុង ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ សូមអរគុណក្រុមគ្រូពេទ្យ TYDA Read more »

ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៨នាក់ដែលយកដុំថ្មគប់លេីយុវជនម្នាក់ស្លា.ប់បាត់បង់ជីវិតនៅស្រុកត្រាំកក់
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង24:45នាទី នៅលើផ្លូវកៅស៊ូលេខ 132 ចន្លោះគីឡូម៉ែត្រ7-8ស្ថិតក្នុងភូមិព្រៃឈើទាលឃុំតាភេមមានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា09នាក់ជិះម៉ូតូ0 4 គ្រឿងប្រដាប់ដោយវត្ថុរឹង(ដុំថ្ម)បានធ្វើសកម្មភាពគុបទៅលើជនរងគ្រោះឈ្មោះម៉ៅ វ៉ាន់នីភេទប្រុសអាយុ 22 ឆ្នាំទីលំនៅភូមិត្នោតជុំឃុំអូសាយដែលកំពុងជិះម៉ូតូឌុបឈ្មោះសុខ ស្រស់ភេទប្រុសអាយុ 22 ឆ្នាំតាមផ្លូវកៅស៊ូលេខ 132 ដល់ត្រង់ចំណុចខាងលើបណ្ដាលឲ្យត្រូវមួយដុំថ្មចំទ្រូងរងរបួសធ្ងន់ហើយបានស្លាប់ក្រោយពីបានដឹកដល់មន្ទីរពេទ្យអង្គរ។ ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពនិងស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី។ បច្ចុប្បន្នកំពង់សាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកបក្សពួកចំនួន08នាក់ទៀតបានរត់គេចខ្លួនបាត់អស់។ ដោយឡែកសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ Read more »

(ភ្នំពេញ)៖ គិតមកដល់បច្ចុប្បន្ននេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សដែលបម្រើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបបានចំនួន៣លើក និងបានផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនពួកគាត់ សរុបស្នើនឹង៩,៨២២ប័ណ្ណ។ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបានប័ណ្ណ ប.ស.ស នោះរួមមាន៖ * ផ្សារទាំង២៥ សរុបចំនួន៣,២៧៥ ប័ណ្ណបានចែកជូនសមាជិករួចរាល់ * សមាគមកង់បី ចំនួន២ (សមាគម សម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាគម អាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព) សរុបចំនួន ២,១៣៣ប័ណ្ណ បានចែកជូនសមាជិករួចរាល់ * គិតត្រឹមថ្ងៃទី២៣... Read more »

វេលាម៉ោង៣:៤៨នាទី យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ រថយន្តសង្គ្រោះបន្ទាន់របស់កងសង្គ្រោះ៧១១ កងពលតូចលេខ៧០បានជួយដឹកសពកុមារីម្នាក់ឈ្មោះ ឈឺន ផាន់នី អាយុ៥ឆ្នាំ ចេញពីមន្ទីពេទ្យគន្ធបុប្ផាទៅកាន់ស្រុកកំណើតនៅឯភូមិវាល ឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម។ តាមប្រសាសន៍របស់លោកស្រី ស្រូយ ស្រីនាងដែលត្រូវជាម្តាយបង្កើតរបស់កុមារី ឈឺន ផាន់នីបានអោយដឹងថាកូនរបស់គាត់មានជម្ងឺមហារីកគ្រាប់ឈាមយូរខែមកហើយ មកដល់យប់ថ្ងៃទី២៣ ឧសភា ២០២៣នេះក្មួយស្រីក៏បានទទួលមរណ:ភាព ហើយគ្មានមធ្យោបាយដឹកបញ្ជូនសពកូនត្រឡប់ទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតវិញក្រុមសង្គ្រោះបន្ទាន់៧១១ បានជួយដឹកបញ្ជូនសពក្មួយស្រីមិនគិតថ្លៃថែមទាំងជូនបច្ច័យចូលបុណ្យចំនួន២០០,០០០៛ ( ម្ភៃមុឺនរៀល ) ថែមទៀតផង ។ https://t.me/royalcambodianarmy +2 All reactions: 242242 Read more »

អបអរសាទរ…! កីឡាករ ឌឹប ង៉ែតកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស វិញាសារ គុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 55KG) ជូនជាតិមាតុភូមិ។ https://t.me/royalcambodianarmy Read more »

ភ្នំពេញ៖នៅដើមខែក្រោយនេះ ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺភ្នែកកុមារ ចាប់ពីថ្ងៃទី០៣ រហូតដល់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលទើបទទួលបាននៅរសៀលថ្ងៃទី២៨កញ្ញា នេះបានឱ្យណែនាំដល់ប្រជាពលរដ្ឋដែលមានកូនចៅមានបញ្ហាជំងឺសូមអញ្ជើញនាំកុមារមកពិនិត្យ និងព្យាបាលភ្នែកទៅតាម កាលកំណត់ខាងលើ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក នឹងផ្ដល់ការពិនិត្យនិងព្យាបាលជំងឺភ្នែកមួយចំនួនជូនដល់ប្រជាពលរដ្ឋកម្ពុជាដូចជា ជំងឺសសៃបាតភ្នែក ជំងឺសរសៃប្រសាទភ្នែក ជំងឺទឹកដល់បាតភ្នែក ជំងឺសាច់ដុំក្នុងភ្នែក និងត្របកភ្នែក និងជំងឺស្ទះរន្ធទឹកភ្នែក៕ Read more »

ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ក្រោយពីបានចាក់ថ្នាំប្រហែល១០មុខ ទៅលើអ្នកជំងឺម្នាក់ ក្នុងពេលតែមួយ បណ្តាលឲ្យអ្នកជំងឺស្លាប់។ កើតហេតុនៅវេលាម៉ោង ១៣ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ចំណុចភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ដោយសមត្ថកិច្ចនគបាលស្រុកស្វាយលើ។ សមត្ថកិច្ចស្រុកស្វាយលើបានប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ថា ស្ត្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ វ៉ន ស្រី ភេទស្រីអាយុ៥២ឆ្នាំ មានទីលំនៅ ស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មុខរបរគ្រូពេទ្យបុរាណ។ ការឃាត់ខ្លួនពីបទឃាតកម្មដោយចេតនា (ព្យាបាលគ្មានវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រ... Read more »

រាជធានីភ្នំពេញ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងាររបស់ក្រសួង និងនិយ័តករទូរគមនាគមន៍កម្ពុជា ចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង ហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ថែមលេីការងារបច្ចេកទេសដែលអ្នកជំនាញបានប្រេីឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីការប្រែប្រួលនៃគុណភាពសេវាទូរសព្ទបន្ទាប់ពីបានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១៣បង្គោល ព្រមទាំងចាត់មន្ត្រី ៩៥រូប ដេីរសម្ភាសន៍ប្រជាពលរដ្ឋតាមផ្ទះនៅគ្រប់គម្រោង សំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមការចង្អុលបង្ហាញរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នាឱកាសនោះដែរ ក្រុមហ៊ុន... Read more »

បាត់ដំបង៖ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ នេះ លោកព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងរាំង មេភូមិស្វាយធំ បានចុះអនុវត្តតាមដីកាអនុញ្ញាតឱ្យធ្វើការឆែកឆេរ លេខ០២ ដ.ក.អ ឆ.ឆ/២២ ដើម្បីចុះពិនិត្យ និងរុករកវត្ថុតាង លើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៊ិចប្រេស ដែលមានទីតាំង ស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង... Read more »

លោក ព្រុំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ថា ក្នុងមួយឆ្នាំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ត្រូវបានធ្វើឡើង ចំនួន២ លើក ដើម្បីបង្ការការឆ្លងជំងឺមួយចំនួន ដល់សត្វពាហណៈរបស់ប្រជាកសិករ ដូចជាជំងឺ សារទឹក អុតក្តាម និងបូសខ្យល់ជាដើម ដោយមិនតម្រូវឱ្យប្រជាកសិករ ចំណាយថវិកា ឡើយ។ ក្នុងនោះសម្រាប់ខេត្តសៀមរាប បានចាប់ផ្តើមដំណើរការនូវ យុទ្ធនាការនេះ គ្រប់ស្រុកទាំងអស់ទូទាំងខេត្ត ឱ្យបានមុនរដូវភ្លៀងធ្លាក់ជោគជាំចូលមកដល់។ លោកបន្តទៀតថា... Read more »

ភ្នំពេញ ៖ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា លើរបាយការណ៍ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ របស់គណៈប្រចាំការ គណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជូនដំណឹងពីការកែសម្រួលលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ដូចខាងក្រោម៖ ១-លើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់ វ៉ាក់សាំងកូវីដ-១៩ ដួសមូលដ្ឋានមិនទាន់បានពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារចេញ-ចូលប្រទេស នៅពេលមកដល់កម្ពុជា។ ក្នុងករណីលទ្ធផលតេស្តរហ័សអវិជ្ជមាន អ្នកដំណើរត្រូវបានអនុញ្ញាតឱ្យបន្ដដំណើរទៅលំនៅឋាន ឬ... Read more »

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ពោលគឺត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់អំពីកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងដូសជំរុញ។ ការរំលឹកនេះ កើតឡើងក្រោយការសង្កេតឃើញថា អត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញនៅមានកម្រិតនៅឡើយ ពោលគឺមន្ត្រីរាជការដែលដល់ពេលវ៉ាក់សាំងដូសជំរុញ មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ ខណៈជំងឺកូវីដ១៩ បាននិងកំពុងផ្ទុះឡើងវិញនៅកម្ពុជា ហើយត្រូវបានរកឃើញមានអ្នកឆ្លងជារៀងរាល់ថ្ងៃ។ បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ១៩ នោះទេ បើទោះបីជាមិនមានច្បាប់កំណត់ពីកាតព្វកិច្ចដូចមន្ត្រីរាជការ ដែលត្រូវអនុវត្តកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្តី... Read more »

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងតម្លើងឋានៈជូន ឯកឧត្តម សុខ ចាន់ភក្តី ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន NMR TV News ទទួលបាននៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ៕ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម... Read more »

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាបន្តទៀត។ បើទោះបីទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩។ មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងជិត ៩លានដូស។... Read more »

យោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឱ្យដឹងថា ចំនួនករណីជំងឺអុតស្វា Monkeypox បានកើនឡើងដល់ ៧៨ ករណី នៅក្នុងចក្រភពអង់គ្លេស។ តួលេខចុងក្រោយនេះកើតឡើង បន្ទាប់ពីអ្នកជំងឺថ្មីចំនួន ៧នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មិនមានករណីណាមួយ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសវែល ឬអៀរឡង់ខាងជើង ដែលជាប្រទេសនៅក្នុងចក្រភពអង់គ្លេសដូចគ្នានោះឡើយ។ Read more »