ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

បុរសម្នាក់ ទំនងជាមានវិបត្តិអ្វីមួយ បានលោតទឹកពីលើស្ពានជ្រោយចង្វារ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ហើយលិចបាត់បន្សល់ទុកតែស្បែកជើង។

បុរសដែលគិតខ្លីនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ ។
តាមសាក្សី បានអោយដឹងថា នៅវេលាម៉ោងប្រមាណ៤និង៣០នាទីព្រឹក គេឃើញបុរសរងគ្រោះម្នាក់នោះបានធ្វើដំណើរឡើងស្ពានជ្រោយចង្វារក្នុងទិសដៅពីលិចទៅកើត ។ នៅពេលមកដល់កំផែងស្ពាន ដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បុរសរូបនោះបានឈររេរ៉មួយសន្ទុះធំ ហើយបានដោះស្បែកជើង តោងបង្កាត់ដៃស្ពានទៅឈរខាងក្រៅ រួចក៏បានលោតចូលទន្លេតែម្តង នៅពេលនោះដែរមានអ្នកដំណើរបំរុងចូលទៅជួយបុរសរងគ្រោះរូបនោះផងដែរ។ ខណៈនោះ គេឃើញបុរសរងគ្រោះរូបនោះបានហែលខ្វៃៗ ភ្លាមៗនោះក៏មានបងប្អូនខ្មែរអ៊ីស្លាម ដែលនៅក្បែរៗនោះក៍បានចេញទូកទៅជួយដែរ តែជាអកុសលបុរសមានវិបត្តិរូបនោះលិចបាត់ទៅហើយ សន្សល់ទុកតែស្បែកជើងនៅលើស្ពាន និងមួក អណ្តែតតាមទឹក ។
ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះ មានវិបត្តិអ្វី នោះទេបានជាគិតខ្លីបញ្ចប់ជីវីតទាំងវ័យក្មេងបែបនេះ ។ បុរសរងគ្រោះរូបនេះ ពុំទាន់ស្គាល់អត្តសញ្ញាណឡើយទេ រង់ចាំបងប្អូនមកទំនាក់ទំនងសិន ៕

 

  

nmr