ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អង្គការយូណេស្កូ កំពុងផ្តើមគម្រោងថ្មីមួយដើម្បីផ្តល់សិទ្ធិដល់ជនជាតិដើមភាគតិចក្នុងខេត្តចំនួន៣

អង្គការយូណេស្កូ និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច បានចាប់ផ្ដើមគម្រោងថ្មីមួយ ដើម្បីផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនជាតិដើមភាគតិច ការពង្រីកសំឡេង និងភាសារបស់ពួកគេនៅតាមប្រព័ន្ធផ្សព្វផ្សាយ ដែលគម្រោងនេះអនុវត្តក្នុងខេត្តចំនួន៣ នៅកម្ពុជា។

អង្គការយូណេស្កូ បានឱ្យដឹងនៅថ្ងៃទី ៥ខែកញ្ញាថា តាមរយៈភាពជាដៃគូរវាងអង្គការយូណេស្កូ (UNESCO) និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) នឹងធ្វើការជាមួយយុវជនជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារ មណ្ឌលគិរី និងរតនគិរី ដើម្បីបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងឌីជីថលរបស់យុវជនទាំងនោះ ក្នុងការទទួលបានមតិរិះគន់ វាយតម្លៃ និងប្រើប្រាស់ខ្លឹមសារឌីជីថលសម្រាប់ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងចូលរួមក្នុងការដំណើរការអភិវឌ្ឍសង្គមជាតិ។

អង្គការយូណេស្កូ បានឱ្យដឹងទៀតថា ជាផ្នែកមួយនៃគម្រោងនេះ នឹងជ្រើសរើសយុវជនមួយក្រុមដែលមានចំនួន ៣០នាក់ ដើម្បីទទួលវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញ និងសមត្ថភាពចែករំលែកព័ត៌មានដ៏ទូលំទូលាយ។

nmr