គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងក្រុមហ៊ុន Access Now ស្នើឱ្យក្រសួងគួរតែកែសម្រួលសេចក្តីព្រាងច្បាប់សន្តិសុខតាមអ៊ីនធឺណិត ដោយសារសេចក្ដីព្រាងច្បាប់នេះមិនបានការពារ ប៉ុន្តែបែរជាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សដែលត្រូវបានការពារក្នុងច្បាប់អន្តរជាតិ។
ការស្នើបែបនេះឡើងតាមរយៈលិខិតរួមដែលបានចុះហត្ថលេខាដោយលោក Ian Seiderman នាយកផ្នែកច្បាប់ និងគោលនយោបាយនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ និងលោក Raman Jit Singh Chima ជាអ្នកដឹកនាំសន្តិសុខតាមអ៊ីនធឺណិតសកលនៅក្រុមហ៊ុន Access Now បានដាក់ជូនលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
ក្នុងលិខិតរួមគ្នានេះ បានស្នើឱ្យក្រសួងគួរតែធ្វើវិសោធនកម្មខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត (Cybersecurity) ដើម្បីនាំយកមកនូវបទប្បញ្ញត្តិស្របតាមស្តង់ដាសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។