ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលវាយប្រហារលើគោលដៅភេរវករចំនួន ១១,០០០ទីតាំងនៅហ្គាហ្សា ចាប់តាំងពីសង្គ្រាមផ្ទុះឡើង

កងទ័ពអ៊ីស្រាអែល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារលើគោលដៅក្រុមសកម្មប្រយុទ្ធជាង ១១.០០០ទីតាំងនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ដែលកំពុងបន្តជាមួយក្រុមហាម៉ាស។

 

សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែលអះអាងថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានវាយប្រហារគោលដៅជាង ១១.០០០ទីតាំង ដែលជាកម្មសិទ្ធិរបស់អង្គការភេរវករនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

 

តំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានមើលឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពជើងគោកអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ខណៈដែលអ៊ីស្រាអែលបានជំរុញបេសកកម្មរបស់ខ្លួន ដើម្បី កម្ទេចក្រុមហាម៉ាស បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកសម្លាប់មនុស្ស ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងទឹកដីអ៊ីស្រាអែល។

nmr