បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងមហាផ្ទៃ។
Related Articles
ពលរដ្ឋ រិះគន់ចំៗថា បង្គោលភ្លើង៣ដើមចំ កណ្តាលផ្លូវបង្កគ្រោះថ្នាក់ ជាញឹកញាប់ ទទួចស្នើសុំដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មេត្តាជួយអន្តរាគមន៍ ទៅក្រុមហ៊ុនអគ្គិសនីកម្ពុជា ដើម្បីដកចេញ ដាក់គៀន
រាជធានីភ្នំពេញ៖ ទន្ទឹមការស្នើសុំនោះ ប្រជាពលរដ្ឋ ក៏បានរិះគន់ និងថតបង្ហោះនៅក្នុងបណ្តាញសង្គម ពីបង្គោលភ្លើង នៅកណ្តាលផ្លូវផងដែរ។ ប្រជាពលរដ្ឋ បានអោយដឹងថា បង្គោលភ្លើងនេះ ស្ថិតនៅមាត់ប្រឡាយ ដើមឡើយជាផ្លូវដី។ ក្រោយមក ក្រុមហ៊ុនបុរី បានចាក់បេតុង ពង្រីកផ្លូវ តាមមាត់ប្រឡាយ ជាហេតុធ្វើអោយបង្គោលភ្លើងនេះ មើលទៅស្ថិតនៅកណ្តាលផ្លូវ ហើយក៏បានបង្កឱ្យកើតមានគ្រោះថ្នាក់ជាញឹកញាប់ ពិសេសនៅពេលយប់។ បង្គោលភ្លើង ប្រមាណ ៣ដើម បានដាំនៅកណ្តាលផ្លូវបេតុង បង្កឱ្យស្ទះចរាចរណ៍ និងកើតមានគ្រោះថ្នាក់ជាញឹកញាប់ ធ្វើឱ្យប្រជាពលរដ្ឋ រិះគន់ជាខ្លាំង និងទទួចស្នើសុំដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មេត្តាជួយអន្តរាគមន៍ ទៅក្រុមហ៊ុនអគ្គិសនីកម្ពុជា ដើម្បីដកចេញ ដាក់គៀន ដើម្បីបញ្ច្រៀសនូវការគ្រោះថ្នាក់ជាយថាហេតុ។ បង្គោលភ្លើង ដែលបង្កគ្រោះថ្នាក់នេះ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ លោកប្រធានភូមិព្រៃសិលា បានឱ្យដឹងថា ដោយមានការគិតគូរពីសុវត្តិភាពអ្នកដំណើរ អាជ្ញាធរសង្កាត់ ខណ្ឌ ក៏បានស្នើសុំទៅខាងក្រុមហ៊ុនអគ្គិសនីកម្ពុជា EDC រួចហើយ ដើម្បីដកចេញ ដាក់នៅគៀនផ្លូវ សម្រួលចរាចរណ៍ និងបញ្ជ្រៀសគ្រោះថ្នាក់។ តែខាងក្រុមហ៊ុន […]
រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកទួលពង្យ និងស្ដារប្រឡាយចាស់ឡើងវិញ
(ភ្នំពេញ)៖ ដើម្បីរំដោះទឹកភ្លៀងនៅតំបន់ជាយក្រុង ពិសេសនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ។ គម្រោងខាងលើនេះ បានលើកឡើង នៅក្នុងអង្គប្រជុំពិភាក្សាមួយ ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះមន្ដ្រីជំនាញ បានសិក្សារួចហើយ គឺរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ នៅទីតាំងចាំបាច់។ លោកបន្តថា ស្ថានីយ៍បូមទឹកទួលពង្រនេះ ត្រូវបំពាក់ម៉ាស៊ីនបូមទឹក ចំនួន៣គ្រឿង ដែលអាចរំដោះទឹកបាន នៅតំបន់ទួលពង្រ ត្រពាំងថ្លឹង និងតំបន់ជុំវិញ។ គម្រោងនេះនឹងបើកការដ្ឋាននៅចុងខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២១ បើសិនរដ្ឋបាលរាជធានីភ្នំពេញ មានថវិកាគ្រប់គ្រាន់ និងមានការឯកភាពពីលោក […]
រថយន្តដឹកប្រេងសាំងនិងប្រេងម៉ាស៊ូត របស់ក្រុមហ៊ុនសាវីម៉ិច ០១គ្រឿងបានគេចពីម៉ូតូធ្លាក់ចេញពីផ្លូវក្រឡាប់បះជើង សំណាង ល្អមិនផ្ទុះឆេះបង្កគ្រោះថ្នាក់ដល់អ្នក ធ្វើដំណើរ ប៉ុន្តែក៏បណ្តាលឲ្យស្ទះ ចរាចរណ៍លើផ្លូវជាតិលេខ៥ជាង១ ម៉ោង
កំពង់ឆ្នាំង ហេតុការណ៍គ្រោះ ថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥ រសៀល ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២១ នៅលើកំណា ត់ផ្លូវជាតិលេខ ៥ ចំណុចមុខហាងមនោរម្យ ស្ដិតក្នុងភូមិទី ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ លោកវរសេនីយ៍ឯក ឈឹម សារុននាយការិយាល័យនគរបាលចរាចរ ណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំងបានឲ្យ ដឹងថា រថយន្តដឹកប្រេងរបស់ក្រុម ហ៊ុនសាវីម៉ិចខាងលើនេះ ពាក់ស្លាកលេខភ្នំពេញ 4 A 21. 81 ដឹកប្រេងសរុបចំនួន ៣២.០០០ លីត្រ ក្នុងនោះមានប្រេងសាំង ១៦.០០០ លីត្រ និងប្រេងម៉ាស៊ូត ១៦.០០០លីត្រធ្វើដំណើរពីក្រុងភ្នំពេញទៅកាន់ខេត្តបាត់ ដំបង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងដែលបានបើកបញ្ច្រាសទិសគ្នាយ៉ាងលឿន បានគេចចេញពីគូថរថយន្តតូចមួយគ្រឿងនៅពីមុខចូលមកចំណែកផ្លូវខាងស្ដាំរបស់រថយន្តដឹកប្រេង ខណៈនោះអ្នកបើកបររថយន្តដឹកប្រេង ក៏បានគេចមិនឲ្យបុកម៉ូតូនោះ បណ្ដាលឲ្យរថយន្តដឹកប្រេងរបស់ខ្លួនធ្លាក់ពីលើផ្លូវជាតិក្រ ឡាប់បះជើងនៅក្នុងប្រឡាយផ្នែកខាងស្ដាំដៃតែម្ដង សំណាងល្អមិនបណ្ដាលឲ្យផ្ទុះឆេះរថយន្តនិងប្រេងនោះឡើយ ។ លោកឧត្តមសេនីយ៍ត្រី លុយ ឌីណាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដែលបានចុះដឹកនាំកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង ក្នុងនោះបានបាញ់ទឹកស្រោចលើរថយន្តស៊ីទែននោះ […]