(ភ្នំពេញ)៖ ក្រុមហ៊ុន Google នឹងធ្វើការលុបចោលនូវគណនី Gmail របស់អ្នកចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ចំពោះគណនីដែលមិនបានប្រើប្រាស់រយៈពេលយូរ ។ នេះបើយោងតាមបណ្តាញសង្គម របស់ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
កន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការលុបចោលគណនីដែលមិនបានប្រើប្រាស់រយៈពេល ២ ឆ្នាំ។ មានន័យថា រាល់ទិន្នន័យរបស់អ្នកទាំងអស់ដែលរក្សាទុកនៅក្នុង Gmail, YouTube, Photos, Docs, Drive, Meet និង Calendar អាចនឹងត្រូវលប់ចោល។
គណនីដែលត្រូវបានរាប់ថា មានសកម្មភាព ដរាបណាអ្នកប្រើប្រាស់ធ្វើការ log-in ចូលរួមធ្វើសកម្មភាពណាមួយដូចជា អាន ឬបញ្ជូនសារ, មើលវិដេអូក្នុងយូធូប ឬប្រើប្រាស់ Google Search ជាដើម៕