ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ៖ ហ្វីលីពីនជាប្រទេសកើតជំងឺអេដស៍ខ្លាំងបំផុតមួយរបស់ពិភពលោក

ការឆ្លងមេរោគអេដស៍កំពុងកើនឡើងនៅក្នុងប្រទេសហ្វីលីពីន ដោយអ្នកជំនាញបានស្តីបន្ទោសការណាត់ជួបតាមអ៊ីនធើណិត និងកង្វះការអប់រំអំពីបញ្ហាផ្លូវភេទ បានជំរុញឱ្យអត្រាឆ្លងមេរោគអេដស៍រីករាលដាលខ្លាំង។

 

ស្របពេលតិចជាងមួយភាគរយនៃប្រជាជនសរុបជាង ១១០លាននាក់របស់ប្រទេសហ្វីលីពីន បានធ្វើរោគវិនិច្ឆ័យរកឃើញផ្ទុកជំងឺអេដស៍នោះ ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ហ្វីលីពីនជាប្រទេសកើតមេរោគនេះខ្លាំងបំផុតមួយរបស់ពិភពលោក។ ទន្ទឹមគ្នា មន្ត្រីសុខាភិបាលហ្វីលីពីនបានព្រមានថា ចំនួនអ្នកធ្វើតេស្តវិជ្ជមានមេរោគអេដស៍ជារៀងរាល់ឆ្នាំកំពុងកើនឡើង ដូច្នេះគេរំពឹងថា អត្រាឆ្លងជំងឺនេះ អាចកើនឡើងលើសពីទ្វេដង ដល់ជាង ៤០០,០០០នាក់នៅឆ្នាំ ២០៣០។

 

ភាគច្រើននៃការឆ្លងមេរោគអេដស៍ថ្មីៗ គឺស្ថិតក្នុងចំណោមបុរសរួមភេទជាមួយបុរស និងស្ត្រីកែភេទ ហើយក្មេងជំទង់កើនឡើងខ្លាំងជាងគេ។ ការសិក្សាផ្នែកសុខភាពផ្លូវភេទរបស់វិទ្យាស្ថានប្រជាជនហ្វីលីពីនក្នុងឆ្នាំ ២០២១ បានបង្ហាញថា ជាងមួយភាគបីនៃយុវជនហ្វីលីពីន។

nmr