របាយការណ៍ ការពិនិត្យជាសកលតាមកាលកំណត់ (UPR )ជុំទី៤ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកល តាមកាលកំណត់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ។ សូមបញ្ជាក់ថា៖ ការពិនិត្យជាសកលតាមកាលកំណត់ (UPR ) មានគោលបំណងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងបណ្តាប្រទេសនានាប្រសើរឡើង និងបង្កើតឡើងដើម្បីផ្តល់ការគាំទ្រពង្រីកវិសាលភាពនៃការលើកកម្ពស់ និងការពារសិទ្ធិមនុស្សឱ្យបានទាន់ពេលវេលានៅថ្នាក់មូលដ្ឋាន ។
ស្ទឹងត្រែង ៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងបានចុះពិនិត្យទីតាំងនេសាទខុសច្បាប់ ចំនួន ៩កន្លែងនិងដកហូតត្រីត្រសក់មួយក្បាលមានទម្ងន់រហូតដល់ទម្ងន់៩គីឡូក្រាមនិងត្រីខ្យាមួយក្បាល។ការដកហូតត្រីបានធ្វើឡើងនៅត្រង់ចំណុចអូរអញ្ជាង ស្ថិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាតស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២០។ លោកវរសេនីយ៍ឯកឯក វ៉ា សុផាន់ នាយ ការិយាល័យ ប្រឆាំង បទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថានៅរដូវ នេះ គឺជារដូវបិទនេសាទតែសកម្មភាពនេសាទខុសច្បាប់នៅតែកើតមានតាមទីដាច់ស្រយាលមួយចំនួន ជា ហេតុ ធ្វើឱ្យបាត់បង់ នូវ ពូជ ត្រី សំខាន់ៗ ។ លោកវរសេនីយ៍ឯកឯក បាន បន្ត ទៀត ថា ការ ចុះ ស្វែងរកទីតាំងនេសាទខុសច្បាប់នេះ សមត្ថកិច្ច បាន រក ឃើញ ទីតាំង ដាក់ឆ្នុកខុសច្បាប់ ក្នុងអូរចំនួន៩កន្លែង នៅ ក្នុង អន្លង់ អភិរក្ស របស់ សហគមន៍ សាមគ្គី រុងរឿង។ក្នុងនោះបាន ដកហូត ឧបករណ៍ នេសាទ ខុសច្បាប់ មួយ ចំនួន និង ប្រភេទ […]
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក ។ ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក សរុបប្រមាណ ៩,២លានអង្គ/នាក់។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាបន្ទាប់ពីបានទទួលបានជោគជ័យ ពីយុទ្ធនាការប្ដេជ្ញាចិត្ត ហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ នេះគឺជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាម ប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។