ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌ចេញលិខិតព្រមានផលិតកម្ម ថោន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ថាបានរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០២៤នេះបានចេញលិខិតព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ។

 

ក្នុងលិខិតព្រមាននេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ពីការព្រមាន ផលិតកម្ម ថោន អេនធើធេនមេន ចំពោះ ការផលិតបទចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ច្រៀងដោយ លោក ម៉ៅ ហាជី និពន្ធទំនុក ច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយ លើប្រព័ន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ។

 

 

nmr