គណៈប្រតិភូអ្នកសារព័ត៌មាន នៃប្រទេសមេគង្គ-ឡានឆាង រួមមាន ចិន កម្ពុជា វៀតណាម ថៃ ឡាវ (អវត្តមាន) និងមីយ៉ាន់ម៉ា អញ្ជើញបំពេញទស្សនកិច្ច និងឈ្វេងយល់ពីប្រាសាទអង្គរ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។
Related Articles
ខេត្តកំពង់ចាម ត្រូវប្រកាសជាខេត្តអស់មីនទី៧ គាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”
(ខេត្តកំពង់ចាម) ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្តកំពង់ចាម ត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ខេត្តកំពង់ចាម គឺជាខេត្តទី៧ ត្រូវបានប្រកាសជាខេត្តអស់មីន បន្ទាប់ពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជារាជធានី-ខេត្តអស់មីន ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោនាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការបោសសម្អាតមីនដែលបានដឹងឲ្យអស់ក្នុងខេត្តចំនួន […]
ឯកឧត្តម សាយ សំអាល់៖ រាជរដ្ឋាភិបាលរំពឹងថាក្នុង ឆ្នាំ២០៥០កម្ពុជា នឹងមានកំណើនធនធានមនុស្ស និងអាចប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា តាមរយៈដំណើរវិវឌ្ឍន៍ជាបណ្តើរៗឥតឈប់ឈរនៃការអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលរំពឹងថា នាឆ្នាំ២០៥០ កម្ពុជានឹងមានកំណើនធនធានមនុស្សដែលពោរពេញដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាពសំរាប់ចូលរួមប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូល ខ្ពស់ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ អង្គការមួយចំនួនតូចលើកឡើងអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ក្នុងការលាបពណ៌
ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងអ្នកស្រាវជ្រាវតាមដានព្រឹត្តិការណ៍សង្គមបានហៅការលើកឡើងរបស់អង្គការមួយចំនួនតូចនៅក្រៅប្រទេសអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ក្នុងការលាបពណ៌ និងបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ។ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងរបស់អង្គការបរទេសមួយចំនួនតូចអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ហើយរាជរដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់នោះទេ ហើយវាជាក្បាលម៉ាស៊ីនក្នុងការលាបពណ៌តតាមរយៈព័ត៍មានដែលជាដំណើរការរបស់អង្គការនោះឯង។ ដូច្នេះអង្គការនេះ មាននិន្នាការមានបក្ខពួក គេបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ ដូច្នេះគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។ ទាក់ទងការលើកឡើងរបស់អង្គការមួយចំនួននៅក្រៅស្រុកអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចាក់ថា ទី១. សិទ្ធិមនុស្សយើងនិយាយពីការគោរពនៃសិទ្ធិអ្នកដទៃទៀតដែលគាំពារដោយច្បាប់ ដូច្នេះសិទ្ធិមនុស្ស គឺនិយាយតាមច្បាប់នេះឯង ដែលត្រូវគៅរពគ្នាទៅវិញទៅមក សិទ្ធិមានព្រំដែនដែលមិនរំលោភអ្នកដទៃទៀត។ ហើយបើសិទ្ធិមនុស្សនៅក្នុងរបបបប្រជាធិបតេយ្យធំធេងណាស់ គឺការគោរពគ្នាទៅវិញទៅមក។ ហើយរយៈពេលកន្លងមកគេយកអ្វីដែលជាពាក្យប្រជាធិបតេយ្យសេរីភាពរបស់គេរំលោភអ្នកដទៃទៀត។ ហើយបើនិយាយពីសិទ្ធិក្នុងរបបប្រជាធិបតេយ្យ គឺការទទួលខុសត្រូវ ដែលគេនិយាយជាភាសាច្បាប់ គេថានីតិរដ្ឋ ដូច្នេះការអនុវត្តនីតិរដ្ឋរបស់រដ្ឋាភិបាលកម្ពុជាហេតុដូចម្តេចបានគេមិនគាំទ្រ ក៏ប៉ុន្តែគេតម្រូវឲ្យកម្ពុជាទៅជាប្រទេសនីតិរដ្ឋ អាស្រ័យហេតុដូច្នេះអ្វីដែលគេនិយាយ គឺយើងមិនសូមយកចិត្តទុកដាក់ទេ៕