ព័ត៌មានថ្មីៗ

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី

   និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេណអនុវិទ្យាល័យគោលាប់ ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ សរុប ០៨ករណី ដោយបានដោះស្រាយរួច ០៤ករណី កំពុងដោះស្រាយ ០២ករណី និងមិនទាន់ដោះស្រាយ ០២ករណី។

វេទិកានេះដែរ ក៏បានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល លោក លោកស្រីអភិបាល អភិបាលរងស្រុក លោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ៣ប្រភេទ ក្រុមប្រឹក្សាឃុំគោលាប់ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋសរុប ២៥៤នាក់ (ស្រី ១០២នាក់)៕

រូបថត៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី
———

nmr