សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានបង្ហាញរូបថតជាច្រើនសន្លឹកដែលសម្តេចបានដើរពិភាក្សាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់ប្រជុំប្រចាំខែរវាង ប្រធាន និងបណ្តាអនុប្រធានគណបក្ស ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៅវិមាន៧មករា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ពេលចេញមកពីប្រជុំ អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដើរជាមួយបន្តពិភាក្សាលើការងារខ្លះ។ បានអ្នកថតរូប ថតបានប៉ុន្មានសន្លឹក សូមផ្តល់មតិតើខ្ញុំដូចកូន ឬកូនដូចខ្ញុំ ដែលជាឪពុក?»៕
———