Related Articles
បណ្ឌិត ឈត ប៊ុនថង ៖ ក្រៅពីគោរពច្បាប់ចរាចរណ៍ អ្នកបើកបរត្រូវមានក្រមសីលធម៌ពេលធ្វើដំណើរតាមផ្លូវសាធារណៈ
បញ្ហាជម្លោះ ការប្ដឹងផ្ដល់គ្នារកខុសរកត្រូវ តែងតែកើតមានជារឿយៗនៅតាមផ្លូវសាធារណៈ ដោយពេលខ្លះអាចឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយសារខ្វះការប្រុងប្រយ័ត្ន និងការយោគយល់អធ្យាស្រ័យគ្នា។ យ៉ាងណាក៏ដោយ បើតាមលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រៅពីគោរពច្បាប់ចរាចរអ្នកបើកបរក៏ត្រូវមានក្រមសីលធម៌ពេលធ្វើដំណើរតាមផ្លូវសាធារណៈ។ ទោះជាយ៉ាងនេះក្ដី លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ទៀតថា មនុស្សមួយចំនួនបានប្រព្រឹត្តកំហុសតិចតួចអំឡុងពេលបើកបរ ហើយក៏បានសុំទោស សុំអធ្យាស្រ័យ ក៏គេនៅតែមិនអធ្យាស្រ័យហើយថែមទាំងប្រើអំពើហិង្សាទៅលើអ្នកទន់ខ្សោយជាងខ្លួន ឬប្រើអំពើហិង្សាលើស្រ្តីជាដើម។
ទ័ពសត្វប្រចៀវនៅ “ល្អាងភ្នំសំពៅ”ដែកឆក់ទេសចរនាថ្ងៃហៀបអស្ដង្គត
ហ្វូងទ័ពសត្វប្រចៀវស្ទើរងងឹតមេឃ ដែលហើរចេញយ៉ាងទៀងទាត់ពីល្អាងភ្នំដ៏ស្ងប់ស្ងាត់រាល់ពេលព្រះអាទិត្យហៀបអស្តង្គត បង្កើតបានជាផ្ទាំងទស្សនីយភាពទាក់ទាញបេះដូងភ្ញៀវទេសចរជាតិនិងបរទេសឱ្យទៅកាន់ទីនោះ។ រហូតមានពាក្យមួយថា “ទៅបាត់ដំបង បើពុំបានទៅគយគន់ហ្វូងសត្វប្រចៀវចេញពីល្អាងភ្នំសំពៅទេ” ហាក់ដូចជាពុំបានទៅកម្សាន្តខេត្តបាត់ដំបងដូច្នេះដែរ។ ព្រោះតែហេតុនេះហើយទើបចាប់ពីថ្ងៃបាក់រសៀលគេសង្កេតឃើញពិសេសភ្ញៀវទេសចរបរទេសបានទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្រ្ត”ភ្នំសំពៅ”ស្ថិតនៅក្នុងស្រុកបាណន់។ ប្រជាពលរដ្ឋស្ថិតនៅសហគមន៍ក្បែរកន្លែងទស្សនាបានរៀបចំ មានជាតុ កៅអីព្រមទាំងបម្រើសេវាគ្រឿងហូបចុកផ្សេងៗសម្រាប់ភ្ញៀវ ដែលទៅរង់ចាំទស្សនាហ្វូងទ័ពប្រចៀវដែលចេញពីសម្បុកហើរឆ្ពោះទៅលំហរវេហារជាក្រុមៗ។ប្រជាពលរដ្ឋអាចរកចំណូលបានពីភាពអច្ឆរិយៈនៃហ្វូងសត្វស្លាបរាប់លានក្បាលនៅទីនេះរាល់ថ្ងៃ។
រាជរដ្ឋាភិបាល មានមហិច្ឆតាខ្ពស់បំផុត ក្នុងការលើកស្ទួយកិត្យានុភាពប្រទេសកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើឆាកអន្តរជាតិ និងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងឆ្នាំ២០៥០ ជាប្រទេសចំណូលកម្រិតខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុខសន្តិភាពបង្កជម្រើស បង្កើតឱកាសដល់កូនចៅខ្មែរគ្រប់រូប ហើយផលលាភនៃសុខសន្តិភាពនេះ មិនមែនបានត្រឹមតែបច្ចុប្បន្ននោះទេ គឺបានផលដល់កូនខ្មែរគ្រប់ជំនាន់ និងជារៀងរហូតតទៅ។