ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ស.ស.យ.ក នឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយ នៅពីមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
– ស.ស.យ.ក កម្មវិធីដែលគ្រោងរៀបចំនោះ គឺក្នុងគោលបំណងប្រមូលផ្តុំស្មារតី នៃការជួបជុំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ដូចទៅនឹងកម្មវិធីដែល ស.ស.យ.ក ធ្លាប់បានរៀបចំកន្លងមកអ៊ីចឹងដែរ។
– នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅខាងមុខព្រះបរមរាជវាំង ស.ស.យ.ក. នឹងរៀបចំកម្មវិធីមួយដែលមិនធ្លាប់បានរៀបចំពីមុនមកសម្រាប់ខ្មែរទាំងអស់គ្នាចូលរួម នឹងមានលក្ខណៈខុសប្លែកពីកម្មវិធីមុនៗ។