កម្ពុជា ត្រូវការសន្ដិភាពហើយកម្ពុជាក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា ខណៈកម្ពុជា មិនចូលរួមជាមួយយន្តការណា ឬប្លុកណាដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងគ្នានោះទេ ដូចនេះដាច់ខាត កម្ពុជា មិនចូលរួមជាមួយយន្ដការណា ដែលធ្វើប៉ះពាល់ជាមួយសន្ដិភាព និងស្ថិរភាពឡើយ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។
ភ្នំពេញ ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ទៅតាមការគ្រោងទុក និងមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់។ ដើម្បីឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ មានភាពរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញបានបន្តរៀបចំកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនៈភាពនៃគម្រោងនេះ ខណៈដែលគម្រោងនេះនឹងមានមហាជនចូលរួមប្រមាណជាង៥ម៉ឺននាក់។ កិច្ចប្រជុំពីវឌ្ឍនៈភាពនៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា […]
————————- (បន្ទាយមានជ័យ): ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពល បានបន្តដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ រស់នៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួមមាន៖ ១-លោកយាយយឹង វ៉ាង អាយុ៧៥ ឆ្នាំ មើលថែចៅចំនួន៤នាក់ ឪពុកម្តាយ ស្លាប់ចោលដោយសារជំងឺ។ ២-លោកឡាន រាម អាយុ៣០ឆ្នាំ ប្រពន្ធមានជំងឺប្រចាំកាយ រស់នៅភូមិ ប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។ អំណោយដែលផ្តល់ជូន១គ្រួសារទទួលបាន សម្ភារ គ្រឿងឧបភោគ បរិភោគ៧មុខនិង ថវិកាមួយចំនួន ។ ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងជូនអំណោយនេះដែរ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើរ សួរសុខទុក្ខរបស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់សុខទុក្ខដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋានជាបន្តបន្ទាប់តាមរយ:ក្រុមការងារកន្លងមក។ លោកឧត្តមសេនីយ៍ត្រី […]