«ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៩២ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៤៩ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៩៩ នាក់»។ នេះបើតាមការឱ្យដឹងពីសំណាក់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” […]
ខេត្តកំពត ៖ ដីបញ្ចុះស.ពមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃក្រាំងខាងត្បូង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត បានកើតជាជម្លោះរឿងដីព្រៃកន្លែងបញ្ជុះស.ព និងកន្លែងបូជាស.ព ដែលកើតមានរវាងប្រជាពលរដ្ឋមួយគ្រួសារ និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងភូមិព្រៃក្រាំងឃុំមានរិទ្ធ ស្រុកដងទង់ បន្ទាប់ពីឈ្មោះ ឯក ម៉ូវ ភេទស្រី អាយុ៥៨ឆ្នាំ និងបុរសជាប្ដីឈ្មោះ ញ៉ែត រ៉ាត់ នៅភូមិព្រៃក្រាំង បានទទួលប្លង់កម្មសិទ្ធិដីបញ្ចុះស.ព ដែលអ្នកភូមិស្គាល់ច្បាស់ថា ជាដីព្រៃខ្មោចនោះភ្លាម អ្នកស្រុកក៏ផ្ទុះការតវ៉ាជំទាស់តែម្ដងទៅ។ ហើយការតវ៉ារបស់អ្នកស្រុកទាមទារដីសម្រាប់បញ្ចុះស.ពខាងលើនេះ យកមករក្សាទុកបញ្ចុះស.ពអ្នកភូមិបន្តទៀត ទោះបីពាក្យបណ្ដឹងដល់ដៃតុលាការក៏ដោយចុះ។ បើតាមស្ត្រីចំណាស់ម្នាក់ឈ្មោះ ឃឹម សារី អាយុ៦៦ឆ្នាំ ដែលស្គាល់សាវតាដីកន្លែងបញ្ជុះស.ពនោះច្បាស់ បាននិយាយកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះថា ដីព្រៃកន្លែងបញ្ចុះស.ពនេះ មានទំហំ៥០ម៉ែត្រគុណ៦០ម៉ែត្រ។ ស្ត្រីរូបនេះបាននិយាយបន្តថា ប្រជាពលរដ្ឋជាទូទៅស្គាល់ច្បាស់កន្លែងដីបញ្ចុះស.ពនេះថា ជាដីព្រៃខ្មោច ព្រោះនៅកន្លែងដីព្រៃខ្មោចនោះ មានបញ្ចុះស.ពចំនួន៣៦នាក់។ ស្ត្រីចំណាស់ដដែលនិយាយថា មិនត្រឹមតែបញ្ចុះស.ពប្រជាពលរដ្ឋខ្មែរទេ គឺមានទាំងស.ពទាហានវៀតណាម ក៏មានបញ្ចុះនៅទីនោះដែរ ប៉ុន្តែខាងវៀតណាមបានគាស់ឡើងអស់ហើយ។ ស្ត្រីចំណាស់តំណាងអោយអ្នកភូមិក្រាំង បាននិយាយទៀតថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាខ្លាំងណាស់ មិនអោយគ្រួសារដែលអះអាងថាមានប្លង់យកដីព្រៃខ្មោចនោះ ទៅភ្ជួរដីលើដីស.ពនោះទេ ប៉ុន្តែលួចយកត្រាក់ទ័រភ្ជួរនៅពេលយប់។ […]
រសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ដើម្បីប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។ ឯកឧត្ដបណ្ឌិត សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា តាងនាមឱ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់ គ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ក្នុងខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ។ អំណោយទាំងនេះក៏បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចែក […]