បាត់ដំបង៖ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ នេះ លោកព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងរាំង មេភូមិស្វាយធំ បានចុះអនុវត្តតាមដីកាអនុញ្ញាតឱ្យធ្វើការឆែកឆេរ លេខ០២ ដ.ក.អ ឆ.ឆ/២២ ដើម្បីចុះពិនិត្យ និងរុករកវត្ថុតាង លើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៊ិចប្រេស ដែលមានទីតាំង ស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន និងដកហូតរថយន្ត ១គ្រឿង រួមនឹងទំនិញជាទឹកដោះគោស្រស់ និងជូរចម្រុះល្មើសច្បាប់ជិត ២០០កេះ ក្រោយសមត្ថកិច្ចជំនាញសហការគ្នាចុះឆែកឆេរឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុនមួយ នៅស្រុកកំរៀង ។ ប្រភពដដែលបន្តថា នៅក្នុងប្រតិបត្តិការពិនិត្យឆែកឆេរនេះ សមត្ថកិច្ចជំនាញបានដកហូតទឹកដោះគោស្រស់ និងទឹកដោះគោជូរចម្រុះចំនួន ១៩០ (មួយរយកៅសិប) កេះ, រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-8861 […]
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជំរុញឲ្យបង្កើនសមត្ថភាពហ្វឹកហ្វឺន វិជ្ជាជីវៈ និងជំនាញឯកទេសបន្ថែមលើអ្វីដែលកំពុងអនុវត្តបានយ៉ាងល្អនាពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ ត្រូវមានការលើកសរសើរ ផ្ដល់រង្វាន់លើកទឹកចិត្តចំពោះមន្ដ្រីដែលបំពេញតួនាទីភារកិច្ចបានល្អ និងអនុវត្តវិន័យចំពោះអ្នកដែលប្រព្រឹត្តខុស ខណៈមេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវធ្វើជាគំរូដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន។ យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មុននឹងមានការរៀបចំការប្រជុំនៅថ្ងៃនេះ កងរាជអាវុធហត្ថ ក៏បានធ្វើការប្រជុំត្រួតពិនិត្យ បូក សរុប វាយតម្លៃតាមជំនាញចំនួន៤ផ្នែក៖ ទី១៖ការងាររដ្ឋបាល និងហិរញ្ញវត្ថុ, ទី២៖ការងារប្រតិបត្តិតួនាទី ភារកិច្ច, ទី៣៖ការងារនគរបាយុត្តិធម៌ និងទី៤៖ការងារភស្តុភា បច្ចេកទេស សម្ភារៈ។ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា តាមរយៈអង្គប្រជុំការងារជំនាញ និងការប្រជុំព្រឹកមិញនេះ បានរកឃើញកិច្ចការងារដែលជាវឌ្ឍនភាពគឺ ជាទូទៅសភាពការណ៍ពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម មាននិរន្តរភាពជាប្រក្រតីធម្មតា, បទល្មើសព្រហ្មទណ្ឌដែលរសើបត្រូវបានទប់ស្កាត់ និងបង្ក្រាប, ការងារការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការសហការពង្រឹងការអនុវត្ត ច្បាប់ លើភាពជាក់ស្ដែង កងរាជអាវុធហត្ថ បានរួមចំណែកជាមួយព្រឹត្តិការណ៍ជាតិ ពិធីជួបប្រជុំនានា ពិធីបុណ្យ […]
(ភ្នំពេញ)៖ ដើម្បីរំដោះទឹកភ្លៀងនៅតំបន់ជាយក្រុង ពិសេសនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ។ គម្រោងខាងលើនេះ បានលើកឡើង នៅក្នុងអង្គប្រជុំពិភាក្សាមួយ ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះមន្ដ្រីជំនាញ បានសិក្សារួចហើយ គឺរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវស្ថានីយ៍បូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា «ស្ថានីយ៍បូមទឹកទួលពង្រ» ជាមួយនឹងការជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឲ្យបានទំហំទទឹង៨ម៉ែត្រ នៅទីតាំងចាំបាច់។ លោកបន្តថា ស្ថានីយ៍បូមទឹកទួលពង្រនេះ ត្រូវបំពាក់ម៉ាស៊ីនបូមទឹក ចំនួន៣គ្រឿង ដែលអាចរំដោះទឹកបាន នៅតំបន់ទួលពង្រ ត្រពាំងថ្លឹង និងតំបន់ជុំវិញ។ គម្រោងនេះនឹងបើកការដ្ឋាននៅចុងខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២១ បើសិនរដ្ឋបាលរាជធានីភ្នំពេញ មានថវិកាគ្រប់គ្រាន់ និងមានការឯកភាពពីលោក […]