សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងខណៈដែលសម្តេចតេជោ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចតេជោ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈជាមួយ វេសឡាញ អេឌ្យូខេសិនគ្រុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក វេសឡាញ អេឌ្យូខេសិនគ្រុប។ ថ្លែងក្នុងពិធីចុះហត្ថលេខាដែលបានធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុស្សរណៈនាពេលនេះ គឺជាកិច្ចសហការថ្មីបន្ថែមមួយទៀតជាមួយនឹង វេសឡាញ អេឌ្យូខេសិនគ្រុប ដែលនឹងបង្កើនប្រសិទ្ធភាពលើកិច្ចសហការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាការចូលរួមចំណែកពីវិស័យឯកជនដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាកម្ពុជា។ បន្ថែមពីនេះ កិច្ចសហការនេះនឹងសម្រេចបាននូវការបណ្តុះបណ្តាលចំណេះ ជំនាញដល់យុវជន និងពលរដ្ឋកម្ពុជាបន្ថែមទៀតក្រៅពីការបណ្តុះបណ្តាលក្រោមឱវាទរបស់ក្រសួងដើម្បីអាចឱ្យពលរដ្ឋចាប់យកឱកាសការងារដ៏សម្បូរបែបក្នុងទីផ្សារសម្រាប់ពង្រឹងជីវភាពឱ្យកាន់តែប្រសើរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបើកជំហរចំពោះវិស័យឯកជនសម្រាប់ការប្រើប្រាស់មន្ទីរពិសោធន៍ផ្សេងៗរបស់ក្រសួងដែលវិស័យឯកជនត្រូវការដើម្បីពង្រឹងសមត្ថភាពសម្រាប់សិក្ខាកាមបន្ថែម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្រោមឱវាទក្រសួងត្រូវបន្តយកចិត្តទុកដាក់ចំពោះកិច្ចសហការដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងការបន្តទាក់ទាញវិស័យឯកជនចូលរួមក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល។ […]
រឿងរ៉ាវរបស់អ្នកមានមុខមាត់លើបណ្តាញសង្គម ឬហៅថាតារាហ្វេសប៊ុក នាង ចោម ខ្វាន់ ថៅកែហាងគ្រឿងមាសពេជ្រ «ចំរើន សុវត្ថិភាព» រកសុីបោកប្រាស់ទំនុកចិត្តអតិថិជន ប្រមូលយកលុយរាប់ម៉ឺនដុល្លារ ក្រោមរូបភាពអូសទាញឲ្យចូលធ្វើជាតំណាងចែកចាយ វេលុយឲ្យមុន ទើបប្រគល់របស់ឲ្យជាក្រោយ តែធាតុពិតប្រគល់ឲ្យ «ខ្យល់» នៅពេលនេះ កាន់តែក្តៅគគុកហើយ ខណៈជនរងគ្រោះជាច្រើននាក់ បានបន្តមកធ្វើការទាមទារដល់មុខហាងនាង ចោម ខ្វាន់ ដែលទើបលួចជួលគេឲ្យរុះរើទាំងកណ្តាលយប់ កាលពីពេលថ្មីៗនេះ។ តែអ្វីគួរឲ្យភ្ញាក់ផ្អើលទៀតនោះ នាង ចោម ខ្វាន់ មិនត្រឹមតែរកសុីបោកប្រាស់គ្រឿងមាសប៉ុណ្ណោះទេ គឺថែមទាំងបោកប្រាស់លើផលិតផលជាច្រើនទៀតផងដែរ ខណៈជនរងគ្រោះបានអះអាងថា ផលិតផលដែលពួកគាត់កាត់ស្តុកពីនាង ចោម ខ្វាន់ តម្លៃរាប់ពាន់ ម៉ឺនដុល្លារ គឺជារបស់ខូចគុណភាពទាំងអស់ ក្នុងនោះសូម្បីតែកាហ្វេគ្មានថ្ងៃកាលបរិច្ឆាទត្រឹមត្រូវនោះទេ។ ទាក់ទងរឿងនេះ បុរសម្នាក់ជាបុគ្គលិករបស់នាង ចោម ខ្វាន់ បែរជាបានស្តីបន្ទោសទៅលើជនរងគ្រោះថា មូលហេតុដែលថៅកែខ្លួន លួចរុះរើហាងទាំងយប់ គឺដោយសារតែអតិថិជន បាននាំគ្នាមកកូរអុកឡុក ឲ្យអ្នកកាសែតឡាយកាន់តែច្រើនឡើង ដោយមិនទុកឲ្យក្រុមហ៊ុនដោះស្រាយតាមដំណាក់កាលៗនោះទេ។ តែទោះយ៉ាងណា តាមការលើកឡើងរបស់បុរសជាបុគ្គលិករូបនោះ បានធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំង ព្រោះបើតាមជនរងគ្រោះបានទម្លាយចេញឲ្យដឹងថា នាង ចោម ខ្វាន់ […]