ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” គ្រោងសម្ពោធជាផ្លូវការនៅថ្ងៃទី៧មករាឆ្នាំ២០២៣

ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” ដែលបានថតចប់ នឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទី នៅសាល់សន្និសិទចតុម្មុខ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” នេះគឺនិយាយអំពីរឿងរ៉ាវពិតនៃជីវិតស្នេហាដ៏ជូរចត់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវព្រាត់ប្រាស់គ្នា ក្នុងសម័យខ្មែរក្រហម។ ក្នុងសម័យខ្មែរក្រហម សម្តេចតេជោ ត្រូវចាកចេញឆ្ងាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសារតែបុព្វហេតុជាតិមាតុភូមិ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្លាប់កូនទី១ ហើយកំពុងមានផ្ទៃពោះ៥ខែ កូនទី២៕
May be an image of 2 people and text
nmr