Related Articles
សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយអនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នៅវិមានសន្តិភាព NMR ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ រូបថត៖ គល់ រ៉េននី
គ្រោះថ្នាក់ណាស់បងប្អូន! ញ៉ាំទុរេន ជាមួយស្រាបៀរ សំណាងល្អដែលនាងបានរួចជីវិត
ជាក់ស្តែង ថ្មីៗនេះ (៣ មិថុនា ២០២២) អ្នកប្រើប្រាស់ TikTok @spoyspoy80 ជាមនុស្សម្នាក់ក្នុងចំនោមមនុស្សដែលភ្លេចការព្រមាននេះ ប៉ុន្តែសំណាងល្អដែលនាងបានរួចជីវិត បានចេញមកប្រាប់ពីនាទីស្ទើរស្លាប់ បន្ទាប់ពីញ៉ាំធុរេន និងស្រាបៀរ បណ្តាលឲ្យពិបាកដកដង្ហើមខ្លាំង ដោយភ្ជាប់សារហាមគ្រប់គ្នាកុំធ្វើរឿងនេះដូចខ្លួនថា៖ «សូមរំលឹកខ្លួនអ្នកផង សម្រាប់ការរស់រានមានជីវិតដូចអព្ភូតហេតុនេះ អរគុណអ្នកទាំងអស់គ្នា ដែលបាននៅក្បែរខ្ញុំ»។ ក្នុងវីដេអូឃ្លីប បានបង្ហាញនាងកំពុងស្ថិតនៅក្នុងរថយន្តសង្គ្រោះ ជាមួយស្ថានភាពស្ទើរតែសន្លប់ បើកភ្នែកធំៗ ខណៈបុរសម្នាក់ដែលអមដំណើរជាមួយ បានទះមុខដើម្បីហៅឲ្យនាងដឹងខ្លួន ហើយស្រែកថា កុំដេកលក់ៗ និងផ្លុំមាត់ជាប្រចាំ។ ក្រោយមក អ្នកប្រើប្រាស់ TikTok @spoyspoy80 បានបង្ហោះឃ្លីបបង្ហាញពីស្ថានភាពជំងឺរបស់នាង បន្ទាប់ពីចេញពីមន្ទីរពេទ្យ ដោយនិយាយថា នាងចាប់ផ្តើមញ៉ាំទុរេន ៣ ក្លែប ផឹកស្រាបៀរ ២ ដប ប៉ុន្តែ នាងផឹកស្រាបៀរដបទី២ មិនទាន់អស់ផង ស្រាប់តែមានអាការក្តៅក្រហល់ក្រហាយពេញខ្លួនប្រាណ តឹងទ្រូង មិនអាចដកដង្ហើមបាន ដូចជាមានអ្វីមួយស្ទះបំពង់ករបស់នាងគ្រប់ពេលតែម្តង។ ទាក់ទងរកណីនេះ កន្លងមក លោកវេជ្ជបណ្ឌិត เจษฎา เด่นดวงบริบาลសាស្ត្រាចារ្យមហាវិទ្យាល័យវិទ្យាសាស្ត្រ Chulalongkorn University […]
ធនាគារជាតិនៃកម្ពុជាសូមស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្ននិង សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន ផ្តល់ឥណទានផ្លូវការ ខុសច្បាប់គ្រប់រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយនិងផ្តល់ឥណទានដោយខុសច្បាប់ ក្រោយសង្កេតឃើញថាមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយ យ៉ាងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន។ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែល ទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថាន ឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់និងផ្លូវការដែលអាចផ្តល់ឥណទាន និង/ឬ សេវាពាក់ព័ន្ធ ផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។ គ្រឹះស្ថានទាំងនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះ ក៏ត្រូវបានការពារដោយច្បាប់ផងដែរ។ កន្លងមកធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថាមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយ យ៉ាងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានា ជាដើម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ ជាធរមាន ជាពិសេស ច្បាប់ស្ដីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ អាស្រ័យហេតុនេះ ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពី ការទទួលបានឥណទានកផ្លូវការ […]